កូនឡានអគ្គិសនីរាងតូចច្រឡឺងពីក្រុមហ៊ុនរថយន្ដស្វ៊ីស មកចាយរាងក្នុងកម្មវិធីពិព័រណ៌រថយន្ដឆ្នាំ ២០២៤ នៅ ហ្សឺណែវ ជាមួយតម្លៃសមរម្យ សមត្ថភាពក៏មិនអន់ និងត្រៀមចូលទីផ្សារអឺរ៉ុប និងអាមេរិកនៅចុងឆ្នាំនេះ។
រថយន្ដពាក់កណ្ដាលឡាន ពាក់កណ្ដាលម៉ូតូអគ្គិសនី មួយនេះមានឈ្មោះថា Microlino Lite ដែលជាម៉ូដែលថ្មីពីក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីស្វីស Micro Mobility Solutions បំបែកម៉ូដចេញ ឬជា smaller version របស់រថយន្ដអគ្គិសនីម៉ូដែលមុនរបស់ខ្លួនឈ្មោះថា Microlino (ឬអាចជា inspiration ពី BMW Isetta 1955) សម្រាប់បំពេញតម្រូវការការប្រើប្រាស់ជាប្រចាំថ្ងៃ ដល់អតិថិជនដែលចង់បានរថយន្ដអគ្គិសនីប្រភេទតូច មានសមត្ថភាពល្អ និងតម្លៃសមរម្យ ជាពិសេសសុវត្ថិភាពខ្ពស់ដែលសូម្បីតែក្មេងវ័យជំទង់ខ្ទង់ ១៤ ១៥ ឆ្នាំក៏អាចបើកបាន។
តាមការឲ្យដឹងពី The Verge ថា Microlino Lite មានសមត្ថភាពអាចជាន់ល្បឿនបាន ៤៥គម/ម៉ ជាមួយនឹងថាមពលថ្ម ១១kWh ដែលអាចឲ្យវារត់បានចម្ងាយ ១៧៧គម រាល់ពេលសាកពេញម្ដង។
ការរចនាម៉ូដរបស់វា គឺរាងមូល និងតូចជាង Microlino បន្ដិច តែប្រើប្រាស់គ្រោងឆ្អឹង ដែក និងសម្ភារៈផ្នែកខាងក្រៅ និងខាងក្នុងតាន់ (រឹងមាំ) និងប្រណិតដូចគ្នា ជាមួយបណ្ដោយខ្លួន ២.៥ម ទទឹង ១.៤៧ម និងកម្ពស់ ១.៥ម ដែលអាចឲ្យវាធ្វើដំណើរបានស្រួលនៅផ្លូវចង្អៀត ជាពិសេសចន្លោះចត SUV ធម្មតាមួយអាចចត Microlino Lite បានដល់ ៣ គ្រឿង ក្នុងនោះជាមួយទម្ងន់តែ ៦០០គក ធ្វើឲ្យវាចាយថាមពលតិចជាងឡានអគ្គិសនីធម្មតា។
ក្នុងនោះវាមានទ្វារបើកចូលនៅផ្នែកខាងមុខនៃរថយន្ដ និងមានចន្លោះទីធ្លាអង្គុយល្មមសម្រាប់មនុស្សពីរនាក់។
Microlino Lite នេះ នឹងចូលមកកាន់ទីផ្សារអឺរ៉ុបនៅដើមឆមាសទី ២ (រង្វង់ខែ មិថុនា ទៅ សីហា) ឆ្នាំ ២០២៤ នេះ ចាត់ចូលជាប្រភេទរថយន្ដខ្នាត L6e ហើយនិង ទីផ្សារអាមេរិកនៅចុងឆ្នាំ ២០២៤ នេះ ជាប្រភេទ NEV (Neighborhood Electric Vehicle) តែក្រុមហ៊ុនមិនបានបង្ហើបឲ្យច្បាស់ថានឹងមកទីផ្សារអាស៊ីដែលឬអត់នោះទេ រីឯតម្លៃវិញ អតិថិជនអាចជ្រើសទិញផ្ដាច់ក៏បានក្នុងតម្លៃ ១៩៥០០ ដុល្លារ ឬដាក់កុងត្រាជួលបង់ ១៦៩ ដុល្លារក្នុងមួយខែ ជាមួយនឹងក្រុមហ៊ុនផ្ទាល់ក៏បាន។
អត្ថបទ៖ Andra
ប្រភព៖ The Verge
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល