👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីពេលថ្មីៗនេះ ឯកឧត្តមកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានមានប្រសាសន៍ អំពាវនាវទុកជាមុន ឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា សាកល្បង ប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ ដើម្បីសុវត្ថិភាព ចំណាយពេលវេលាតិច ចំណេញថវិកា ជាមួយការប្រើប្រាស់ដោយឥតគិតថ្លៃចំនួន ១ ខែ។

រូបភាព៖ ផ្លូវល្បឿនលឿន ភ្នំពេញ - ក្រុងព្រះសីហនុ
ឯកឧត្តម ក៏បានគូសបញ្ជាក់ ពីសារៈសំខាន់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ដោយវាភ្ជាប់ប៉ូលសេដ្ឋកិច្ច ធំចំនួន ៣ របស់កម្ពុជា រួមមាន ប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប ដែលជាប្រយោជន៍សម្រួលការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ កាន់តែមានប្រសិទ្ធភាព ចំណាយពេលតិច កាត់បន្ថយចំណាយ និងអភិវឌ្ឍន៍ប៉ូលសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនថែមទៀត។

រូបភាព៖ ផ្លូវល្បឿនលឿន ភ្នំពេញ - ក្រុងព្រះសីហនុ
ទាក់ទងនឹងគុណភាពផ្លូវនេះផងដែរ ឯកឧត្តមកបានបន្ថែមថា វាត្រូវបានក្រុមការងារបច្ចេកទេសរបស់ក្រសួង ត្រួតពិនិត្យ តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើបៗ ឃើញថា មានសុវត្ថិភាព គុណភាពរឹងមាំតាមស្ដង់ដារបច្ចេកទេស ជាពិសេស ការសាងសង់ផ្លូវនេះបានចូលរួមបង្កើតការងារដល់កម្មករ កម្មការិនីកម្ពុជាប្រមាណជាង ៣ ពាន់នាក់ឯណោះ។

រូបភាព៖ ផ្លូវល្បឿនលឿន ភ្នំពេញ - ក្រុងព្រះសីហនុ
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនដែរថា ក្រៅតែពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នេះ កម្ពុជាក៏មានគម្រោងធំមួយទៀត គឺការសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត តភ្ជាប់រវាងកម្ពុជា និងវៀតណាម បន្ថែមជាមួយ គម្រោងផ្លូវរថភ្លើង តភ្ជាប់ពីភ្នំពេញទៅក្រុង ហូជីមិញ ព្រមទាំង គម្រោងសិក្សាការដឹកជញ្ជូនផ្លូវទឹកទន្លេបាសាក់ ពីភ្នំពេញឆ្ពោះត្រង់ទៅកាន់ច្រកសមុទ្រកម្ពុជា ដែលអាចផ្ដល់ផលចំណេញយ៉ាងច្រើន កាត់បន្ថយពេលវេលា កាត់បន្ថយតម្លៃដឹកជញ្ជូន និងនីតិវិធីគ្រប់បែបផងដែរ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី