ព្រឹត្តិការណ៍សម្ពោធរថយន្តជាផ្លូវការ THE NEW X7 ដែលចាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ

អ្នកទស្សនា
233
0/ AKlasseAuto Promotion
bmw.jpg

(ភ្នំពេញ  ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២)៖ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន BMW Cambodia បាន​ប្រារព្ធព្រឹត្តិការណ៍ សម្ពោធរថយន្តជាផ្លូវការ THE NEW X7 ដ៏អស្ចារ្យដែលធ្វើឡើងនៅ អគារតាំងបង្ហាញរថយន្ត BMW Cambodia​ ផ្ទាល់តែម្តង ដែលមានទីតាំងស្ថិតនៅ ផ្លូវសហព័ន្ធរុស្សី (១១០)​ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវកិត្តិយសជាច្រើនផងដែរ។

gay18.jpg
DSC00360.jpg

រថយន្ត THE NEW X7 ពេលនេះបានឈានជើងមកដល់​ទីផ្សារប្រទេសកម្ពុជាហើយ ដោយនាំចូលផ្ដាច់មុខ ដោយក្រុមហ៊ុន Prestige Auto Co., Ltd.។ 

DSC00376.jpg
DSC00348.jpg

THE NEW X7 គឺជារថយន្ត ទំនើប ថ្មីស្រឡាង​ ជាមួយនឹងការច្នៃប្រឌិតដ៏អស្ចារ្យ ទៅលើសក្ដានុពលក្នុងការបើកបរ បូករួមនឹងច្ចេកវិទ្យាទំនើប ទាំងផ្នែកខាងក្នុង និងខាងក្រៅរថយន្ដ​។ 

gay1.jpg

លើសពីនេះទៅទៀត លក្ខណៈពិសេសបំផុត ​របស់ THE NEW X7 រួមមាន៖ 

  • ប្រព័ន្ធប្រតិបត្តិការ BMW Operating System 8
  • អេក្រង់កោង BMW (អេក្រង់បង្ហាញព័ត៌មាន​ទំហំ 12.3 អ៊ីញ និង អេក្រង់បញ្ជារ 14.9 អ៊ីញ)
gay15.jpg
  • ម៉ាស៊ីនបំពាក់ជាមួយបច្ចេកវិទ្យា 48V mild hybrid ជំនាន់ចុងក្រោយ
  •  ប្រអប់លេខ 8 វគ្គអូតូថ្មីហៅថា Steptronic
gay13.jpg
  • កៅអីចំនួន 7 ជាស្តង់ដារ ឬ 6 កៅអី ជា Option
  • មានការ Design ប្រភេទ Pure Excellence និង ប្រភេទ M Sport ដែលរចនាឡើងថ្មី
gay12.jpg
gay14.jpg
  • រង្វង់យ៉ាន់ស្ព័រអាចជ្រើសរើសបានដល់ទំហំ 23 អ៊ីញ
gay17.jpg
  • ជម្រើសម៉ាស៊ីនថ្មី ដែលមាន ២ ប្រភេទ៖
  1. BMW X7 xDrive40i: ម៉ាស៊ីនសាំង 6 ស៊ីឡាំង មានកម្លាំង 2998cc និង 380 hp
  2. BMW X7 M60i xDrive: ម៉ាស៊ីនសាំង 8 ស៊ីឡាំង មានកម្លាំង 4395cc និង 530 hp
gay2.jpg
  • មានប្រព័ន្ធជំនួយអ្នកបើកបរថ្មី ដូចជា៖ មុខងារជំនួយពេលចូលចតរថយន្តដោយស្វ័យប្រវត្តិ, មុខងារជំនួយពេលអូសសណ្តោង, មុខងារជំនួយពេលត្រលប់ក្រោយ, មុខងារជំនួយពេលបំលាស់ទី និងមុខងារជាច្រើនទៀត
gay3.jpg

ជាមួយគ្នានេះដែរ រថយន្ត THE NEW X7 បានផ្តល់នូវប្រព័ន្ធទប់លំនឹង និងបច្ចេកវិទ្យាថ្មីទំនើបៗជាច្រើនដល់អ្នកបើកបរ ដោយអាចធ្វើការបត់បែនបានយ៉ាងងាយស្រួល រាល់ពេលធ្វើដំណើរនៅលើដងផ្លូវ។ 

gay4.jpg

ជាមួយនឹងការផ្លាស់ប្ដូរថ្មីនេះ THE NEW X7 នឹងក្លាយជារថយន្ដប្រភេទ SUV ដែលធ្វើឲ្យអ្នកបើកបរគ្រប់រូបមានអារម្មណ៍កាន់តែរំភើប សក្ដិសមបំផុត សម្រាប់ទាំងយុវវ័យ និងអ្នកជំនួញ​ដ៏ជោគជ័យ។

gay9.jpg

រួមគ្នានឹងបទពិសោធន៍ នៃការបើកបរដ៏អស្ចារ្យ រថយន្ត THE NEW X7 នឹងផ្តល់នូវផាសុកភាព ព្រមទាំង សុវត្ថិភាពខ្ពស់ ទោះបីជាបើកបរក្នុងចម្ងាយឆ្ងាយយ៉ាងណាក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ភាពប៉ិនប្រសព្វរបស់រថយន្ត THE NEW X7 រួមជាមួយនឹងប្រណិតភាពនៃការរចនា ទាំងផ្នែកខាងក្នុង និងខាងក្រៅ គឺពិតជាធានាថារថយន្ដ ដ៏ថ្មីស្រឡាងមួយនេះ នៅតែអាចឈរនៅលំដាប់ល្អដាច់គេ បើធៀបទៅនឹងរថយន្តដែលកំពុងប្រកួតប្រជែងដ៏ទៃទៀត។

gay8.jpg

សម្រាប់ថ្ងៃសម្ពោធដ៏ពិសេសនេះ​ រថយន្ត THE NEW X7 បានដាក់លក់ ជាមួយការធានា និងសេវាកម្មរយៈពេល ៣ ឆ្នាំ ពីក្រុមហ៊ុន BMW Cambodia ផងដែរ។

gay7.jpg

ក្រុមហ៊ុនរីករាយទទួលស្វាគមន៍រាល់អ្នកដែលនិយមស្រឡាញ់រថយន្ត BMW ទាំងអស់ មកកាន់អគារតាំងបង្ហាញរថយន្ត BMW Cambodia ដែលមានទីតាំងនៅលើមហាវិថីសហព័ន្ធរុស្ស៊ី (ជាប់នឹងមជ្ឈមណ្ឌល អ៊ែតវូត) ដែលអនុញ្ញាតឲ្យលោកអ្នក ធ្វើការបើកបរសាកល្បង និងទទួលយកបទពិសោធថ្មីដ៏អស្ចារ្យ ដែល BMW តែងតែផ្តល់ឱ្យ គឺ ភាពរីករាយក្នុងការបើកបរ!

ឬក៏អាចទាក់ទងមកកាន់លេខទូរសព្ទ 078 90 90 90 សម្រាប់ព័ត៌មានបន្ថែម និងការប្រឺក្សាជាមួយនឹងផ្នែកលក់។

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More