👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
MG គឺជាម៉ាកយីហោរថយន្តរបស់ចក្រភពអង់គ្លេស ដែលមានវត្តមានក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ មកម្លេះ ជាមួយនឹងថ្នាក់នៃផលិតផលចាប់ពីប្រភេទរថយន្ត SUV ខ្នាតតូច, ស៊ីឌាន (Sedan), SUV ខ្នាតកណ្តាល និង SUV ខ្នាតធំ ៧កៅអី។ ក្រុមហ៊ុន MG ក៏កំពុងដំណើរការយ៉ាងល្អជាមួយនឹងការលក់យ៉ាងអស្ចារ្យ លើរថយន្តម៉ូដែល MG ZS, MG6, MG RX5, MG HS និង MG RX8។
យីហោ MG ក៏មានប្រជាប្រិយខ្ពស់ ទៅលើការលក់ផលិតផលដែលមានតម្លៃសមរម្យ និងគុណភាពល្អសម្រាប់អតិថិជន ដែលក្នុងនោះ MG ក៏ជាអ្នកដែលបាននាំមកនូវនិន្នាការនៃការប្រើប្រាស់រថយន្តថ្មីសម្រាប់ប្រជាជនកម្ពុជាផងដែរ។
បន្ទាប់ពីទទួលបានភាពជោគជ័យលើការបង្ហាញមុខរថយន្ដ Sedan របស់ខ្លួនក្នុងទីផ្សារ ប្រទេសកម្ពុជា ដែលត្រូវបានគេស្គាល់ថាម៉ូដែល MG6, MG ដើម្បីបង្កើតបទពិសោធន៍ ថ្មីដ៏អស្ចារ្យមួយផ្សេងទៀត ដល់អ្នកគាំទ្ររបស់ខ្លួន MG បានសម្រេចនាំចូលនូវរថយន្ត បែបស្ព័រសេរីថ្មីមួយទៀត នោះគឺរថយន្ត MG GT ដែលមានរចនាបទដ៏ល្អឥតខ្ចោះ សក្ដិសមសម្រាប់មនុស្សជំនាន់ថ្មី។
កាលពីពេលថ្មីៗនេះ អឹមជី ខេមបូឌា (MG Cambodia) បានចេញលក់ជាផ្លូវការនូវរថយន្តស៊េរីថ្មីគឺ All-New MG GT 2022 ដែលជារថយន្តប្រភេទ Sedan ដេលជាផ្នែកមួយនៃក្រុមរថយន្ដសេរី MG GT ជំនាន់ទី២ នៅកម្ពុជាផងដែរ។ ថ្វីត្បិតជារថយន្ដ Sedan តែវាបានផ្តល់នូវការរចនាបែបស្ព័រ រូបរាងដ៏ទាក់ទាញ និងកាប៊ីនខាងក្នុងដែលថ្មី ស៊ីវិល័យដូចទៅនឹងរថយន្តស្ព័រ ដែលមានតម្លៃថ្លៃៗដូច្នោះដែរ ជាពិសេសនោះគឺការផ្តល់នូវបទពិសោធន៍ថ្មីដ៏អស្ចារ្យ នៅក្នុងទីផ្សាររថយន្តប្រភេទ Sedan។
ចាប់ផ្តើមពីប្រវែងនៃរូបរាងខាងក្រៅដែលមាន បណ្តោយ 4,675 mm, ទទឹង 1,842 mm, កម្ពស់ 1,473 mm, គម្លាតពីកង់មុខទៅកង់ក្រោយ 2,680 mm និងទម្ងន់ពី 1260 ទៅ 1318 kg។
ផ្នែកខាងក្រោយរបស់ MG GT 2022 នេះមានបំពាក់ដោយភ្លើងខាងក្រោយប្រភេទ LED, ឃ្លុបក្រោយធំទូលាយ, បំពង់ស៊ីមាំង ២ និងភ្លើងហ្វ្រាំងប្រភេទ LED។ ផ្នែកចំហៀងកាន់តែស្ព័រអមជាមួយយ៉ាន់កង់ទំហំ ១៧អ៊ីញ និងកញ្ចក់ចំហៀងអេឡិចត្រូនិចដែលអាចក្តោបបានអូតូជាមួយនឹងចង្កៀងស៊ីញ៉ូយ៉ាងស្រស់ស្អាត។
វាមានម៉ាស៊ីនដែលដំណើរយ៉ាងរលូនពី MG GT ស៊េរីថ្មីដែលមានជម្រើស ២ ដូចជា MG GT Com និង MG GT LUX ដែលត្រូវបានបំពាក់ដោយម៉ាស៊ីនតួបូ (Turbo) ចំណុះ 1.5 L ៤ស៊ីឡាំង ផ្តល់នូវកម្លាំងខ្លាំង និងមុខងារបន្ថែមកម្លាំងយ៉ាងល្អ ផលិតកម្លាំង 171 hp និងកម្លាំងរមួល 250Nm បូករួមជាមួយនឹងប្រអប់លេខអូតូ DCT ៧វគ្គ។ ជាមួយនឹងការរចនារូបរាងបែបថ្មី យ៉ាងម៉ត់ចត់ពីអ្នកជំនាញ បានអភិវឌ្ឍយ៉ាងល្អឥតខ្ចោះសម្រាប់អ្នកគាំទ្រ ហើយលោកអ្នកនឹង ទទួលបានបទពិសោធន៍ថ្មីនៃការបើកបរដែលមានលំនឹងល្អយ៉ាងផាសុកភាព ប្រកបដោយសុវត្ថិភាព។
និយាយពីប្រព័ន្ធសុវត្ថិភាពវិញ គ្រប់ទីកន្លែងដែលលោកអ្នកធ្វើដំណើរ រថយន្ត MG GT អាចការពារអ្នក និងអ្នកដំណើរយ៉ាងល្អពីគ្រោះថ្នាក់ផ្សេងៗ ដោយវាបានបំពាក់នូវតួរថយន្តដែកដែលមានភាពស្វិតរឹងមាំល្អ, ពោងសុវត្ថិភាពផ្នែកខាងមុខ និងចំហៀង ដែលផ្តល់នូវការការពារប្រឆាំងនឹងផលប៉ះពាល់ពីគ្រោះថ្នាក់។
រថយន្ត MG GT បានបំពាក់នូវសេនស័រចាប់សញ្ញានៃឧបសគ្គ និងកាមេរ៉ា 360ដឺក្រេ ដែលជួយអ្នកឱ្យទទួលបាននូវការចតរថយន្តដ៏ងាយស្រួល។ បន្ថែមពីលើប្រព័ន្ធសុវត្ថិភាពនេះ វាក៏បានបំពាក់នូវ ហ្រ្វាំងដៃអេឡិចត្រូនិច, ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្ត, ប្រព័ន្ធព្រមានពីការបើកបរចាកគន្លងផ្លូវ និងប្រព័ន្ធផ្តល់នូវឧបសគ្គខាងក្រោយ ដែលសុទ្ធសឹងតែជាការផ្តល់នូវភាពសុខសប្បាយរីករាយ គ្មានក្តីបារម្ភក្នុងចិត្តក្នុងអំឡុងពេលបើកបរ MG GT នោះទេ។
បន្តទៅផ្នែកខាងក្នុងនៃរថយន្ត MG GT ស៊េរីថ្មីគឺមានលក្ខណៈពិសេសជាច្រើនដូចជា កៅអីស្ព័រ, ផ្ទៃខាងក្នុងបំពាក់ដោយពូកស្បែកពណ៌ក្រហមលាយខ្មៅ, កៅអីអូតូសម្រាប់អ្នកបើកបរ, ដៃចង្កូតស្បែកមានប៊ូតុងមុខងារជាច្រើនដែលងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាន, កញ្ចក់ទម្លាក់ ឬដំឡើងអូតូ, ដំបូលកញ្ចក់លើបិទបើកបានធំល្អ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិជាមួយនឹងរន្ធម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយ។
បន្ថែមពីលើបច្ចេកវិទ្យាទំនើបៗ និងមុខងារកម្សាន្តជាច្រើនក្នុងរថយន្ត MG GT 2022 នេះវាក៏បានរួមបន្ថែមជាមួយអេក្រង់កម្សាន្តទំហំ 10.1 អ៊ីញ អាចភ្លាប់ជាមួយ Bluetooth, Apple CarPlay និង Android Auto, កុងទ័រឌីជីថលទំហំ 12.3 អ៊ីញ និងឧបករណ៏បំពងសំឡេង 6គ្រាប់ ដែលអ្នកជិះពិតជារីករាយក្នុងការធ្វើដំណើរ។
រថយន្ត MG GT ស៊េរីថ្មីឆ្នាំ ២០២២ គឺមានលក់ហើយក្នុងប្រទេសកម្ពុជា ជាមួយតម្លៃចាប់ពី $35,990 និងមានជម្រើសពីរគឺ MG GT Lux និង MG GT Com ហើយមានពណ៌ជាច្រើនសម្រាប់ជ្រើសរើសដូចជា លឿង, ក្រហម, ខៀវ, ស, ប្រផេះ, និងខ្មៅ។ លោកអ្នកអាចស្វែងរករថយន្ត MG GT នៅអគារតាំងបង្ហាញរថយន្ត MG Cambodia ដើម្បីទទួលបាននូវស្ទីលនៃការបើកបរដ៏ល្អឥតខ្ចោះដែលស័ក្តិសមសម្រាប់លោកអ្នកជាមួយនឹងតម្លៃល្អ លក្ខណៈពិសេសស្តង់ដារ និងការសន្សំសំចៃប្រេងខ្ពស់។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ
រថយន្តអគ្គិសនី Maxus Mifa9 សម្រេចបាននូវសម្ធិទផលលក់ដាច់ជាខ្លាំងលើសរថយន្តដទៃនៅហុងកុង និងប្រទេសថៃ
ក្ដៅៗ Highlander 2025 ចេញលក់ជាផ្លូវការហើយ ខណៈតម្លៃធូរជាងស៊េរីឆ្នាំ 2024 ដល់ទៅ 2ពាន់ដុល្លារជាងឯណោះ