👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
តាមការចុះផ្សាយពីសារព័ត៌មាន Carscoops កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដជប៉ុន Toyota ទើបតែបានបង្ហាញមុខរថយន្ដសេរីថ្មីរបស់ខ្លួនមួយទៀត ប្រភេទ Sedan ចូលក្នុងទីផ្សារប្រទេស ថៃ ដែលមានឈ្មោះថា Toyota Yaris Ativ ឬ Vios ជាមួយនឹងរាងតូចច្រឡឹង តម្លៃសមរម្យ ខ្ទង់ ១៥០០០ ដុល្លារជាងប៉ុណ្ណោះ។
ចំពោះការរចនារូបរាង Toyota Yaris Ativ ឬ Vios នេះ គឺស្រដៀងទៅនឹងកូនតូចរបស់ Toyota Corolla Sedan ប្រើប្រាស់ទម្រង់ស្ថាបត្យកម្មថ្មី Daihatsu New Global Architecture ឬ DNGA បណ្ដោយ ៤.៤២៥ ម៉ែត្រ, ទទឹង ១.៧៤ ម៉ែត្រ, កម្ពស់ ១.៤៨ ម៉ែត្រ ជាមួយនឹងចង្កៀងខាងមុខ បែបស៊ិចស៊ី បូករួមរាងទាំងមូលមាំទាំជាង រំលេចស្ដាយបែប ស្ព័រ អមជាមួយចង្កៀងក្រោយរាងជ្រុង ដែលលើកភាពទាក់ទាញរបស់វាមួយកម្រិតទៀត។
សម្រាប់ផ្នែកមេកានិច វាប្រើប្រាស់ម៉ាស៊ីន Dual VVT-iE ស៊ីឡាំង ៤ ចំណុះ ១.២ លីត្រ អាចផលិតកម្លាំង ៩៣ សេះ ជាមួយកម្លាំងរមួល ១១០ Nm ព្រមជាមួយនឹងប្រអប់លេខប្រភេទ Super CVT-i Automatic។ ក្នុងនោះដែរ វាមានមុខងារបើកបរ ៣ ដូចជា Eco, Normal និង Sport។
ងាកមកផ្នែកខាងក្នុងវិញ វាត្រូវបានរចនាជាមួយសម្ភារៈប្រណិត មិនចាញ់រថយន្ដលំដាប់ៗដែរ ជាមួយនឹងអេក្រង់កុងទ័រ Semi-Digital ទំហំ ៧ អ៊ិញ, អេក្រង់កម្សាន្ដ Touch Screen ទំហំ ៩ អ៊ិញ អាចភ្ជាប់បានជាមួយបច្ចេកវិទ្យាទំនើប និងមានមុខងារបញ្ជាច្រើនប្រភេទ បន្ថែមពីនេះវាមាន ប្រព័ន្ធជំនួយសុវត្ថិភាពដូចជា Toyota Safety Sense suite, និងប្រព័ន្ធ ADAS ច្រើនទៀតដូចជា adaptive cruise control, rear cross traffic alert និង blind spot monitoring ជាដើម។
គួរបញ្ជាក់ផងដែរថា រថយន្ដ Toyota Yaris Ativ នេះ មានវត្តមាននៅក្នុងប្រទេស ថៃហើយ ជាមួយនឹងតម្លៃចន្លោះ ១៥ ២៣២ ដុល្លារទៅ ១៩ ៤៧២ ដុល្លារ អាស្រ័យទៅលើ trim របស់វា ដោយ Toyota ក៏បានឲ្យដឹងដែរថា ខ្លួន នឹងនាំយករថយន្ដនេះទៅលក់ក្នុងទីផ្សារប្រទេសផ្សេងៗទៀតក្នុងតំបន់់អាស៊ី ឆាប់ៗនេះផងដែរ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព