រថយន្ដអគ្គិសនី Tesla Roadster ជំនាន់ទី ១ ផលិតរង្វង់ឆ្នាំ ២០០៨ ដល់ ២០១២ របស់ Tesla ពេលនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីអតិថិជនជាច្រើន ដេញថ្លៃទិញ ដែលក្នុងមួយគ្រឿងៗមានតម្លៃចាប់ផ្ដើមពី ១០ ម៉ឺនដុល្លារឡើងទៅ ក្នុងនោះក៏មាន មួយគ្រឿងត្រូវលក់បានក្នុងតម្លៃដល់លើស ២០ ម៊ឺនដុល្លារ ទៀតផង។
តាមការចុះផ្សាយពី Insider ថ្មីៗនេះ បានឲ្យដឹងថា រថយន្ដ Tesla Roaster នេះ គឺជារថយន្ដអគ្គិសនីដំបូង ដែល Tesla បង្កើតលក់លើទីផ្សារ ក្នុងឆ្នាំ ២០០៨ ដល់ ២០១២ ដែលកាលនោះដោយសារតែមិនទាន់មានប្រជាប្រិយភាព ក្រុមហ៊ុនផលិតរថយន្ដនេះ ត្រឹមតែ ២៤៥០ គ្រឿងប៉ុណ្ណោះ ដែលក្នុងមួយគ្រឿងមានតម្លៃចាប់ពី ១០ ម៊ឺនដុល្លារទៅ បន្ទាប់មក ក៏ចាប់ធ្លាក់ថ្លៃរហូតមកលក់ត្រឹម ៣៨០០០ ដុល្លារ ក្នុងវេបសាយដេញថ្លៃឡាន Bring a Trailer កាលពីឆ្នាំ ២០១៨។ ក្រោយមក ២ ឆ្នាំ (២០២០) ក៏ឡើងដល់ ៦៩០០០ ដុល្លារ និងជាមធ្យម ១២ ៧០០០ ដុល្លារ ក្នុងឆ្នាំនេះ ហើយបើយោងតាមការឲ្យដឹងពី Hagerty ស្ថាប័នធានារ៉ាប់រងរថយន្ដ Classic បានឲ្យដឹងថា កាលពី មករា (២០២២) កន្លងទៅ Tesla Roadster 2.5 Sport ផលិតឆ្នាំ ២០១១ មួយគ្រឿងត្រូវគេដេញថ្លៃទិញក្នុងតម្លៃ ១៩ ម៊ឺនដុល្លារ និងកាលពីខែ ឧសភា (២០២២) Telsa Roaster មួយគ្រឿងក្នុងចំណោម Original ១០០ គ្រឿង ត្រូវបានគេ ដេញថ្លៃទិញដល់ទៅ ២១ ២០០០ដុល្លារ ឯណោះ។
តាមការវិភាគរបស់អ្នកជំនាញទីផ្សារបានឲ្យដឹងថា ការហក់ឡើងនៃតម្លៃរបស់រថយន្ដអគ្គិសនី Tesla សេរី ចាស់នេះ គឺមកពីកត្ដា ដែលវាជារថយន្ដដំបូង ដែល Tesla ចេញលក់ស្របពេលដែលក្រុមហ៊ុនកំពុងតែចាប់ផ្ដើមបង្កើត និងមិនទាន់មានគេស្គាល់ ហើយបច្ចុប្បន្ន Tesla បានក្លាយជាក្រុមហ៊ុន រថយន្ដល្បីឈ្មោះលើពិភពលោក បូករួម នឹងកេរ្ដិ៍ឈ្មោះ របស់ស្ថាបនិក ក្រុមហ៊ុន លោក Elon Musk ដែលជួយលើស្ទួយបន្ថែមទៀតនោះធ្វើឲ្យវា ក្លាយជាទីចាប់អារម្មណ៍ភ្លាមៗតែម្ដង។
Tesla Roadster ជំនាន់ទី ១ នេះ ជារថយន្ដដំបូងដែល Tesla ផលិតពេលចាប់ផ្ដើមក្រុមហ៊ុន ចន្លោះឆ្នាំ ២០០៨ ដល់ ២០១២ ដែលមានច្រើនប្រភេទផ្សេងៗគ្នា ទាំងធម្មតា, ស្ព័រ និង Signature 100 Edition មានទ្វារ ២ ដូចគ្នា ដោយទាំងអស់ប្រើថ្មថាមពល ៥៣kW និងកម្លាំងចាប់ពី ២៤៨ សេះឡើងទៅ។
គួរបញ្ចាក់ផងដែរថា បើតាមសម្ដីរបស់លោក Elon Musk បានឲ្យដឹងថា បច្ចុប្បន្ន Tesla កំពុងតែរៀបចំត្រៀមការផលិត Tesla Roadster ជំនាន់ទី ២ នេះ និងរំពឹងថា បើសិនជាស្ថានភាពសេដ្ឋកិច្ច នៅប្រក្រតីនោះ វាអាចនឹងលេចមុខ មិនយូរ ត្រឹមរង្ចង់ឆ្នាំ ២០២៣ ខាងមុខនេះ។
អត្ថបទ៖ Andra
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់