បន្ទាប់ពីបង្ហាញមុខ ព្រមគ្នាជាមួយនឹងរថយន្ដអគ្គិសនី ១៦ ម៉ូដែលទៀត ក្នុងសន្និសិទ្ធសារព័ត៌មានរបស់ Toyota កាលពីខែ ធ្នូ ឆ្នាំ ២០២១ កន្លងទៅ ថ្មីៗនេះលេចឮដំណឹងថា Toyota Cruiser អគ្គិសនី ជាមួយការរចនាទាក់ភ្នែកនេះ នឹងឈានជើងមកដល់ទីផ្សារនៅដើមឆ្នាំ ២០២៤ នេះ តែមិនប្រើអគ្គិសនីទេ។
តាមការចុះផ្យាយពី AutoBlog ឲ្យដឹងថា ខណៈ Toyota មានគម្រោងធ្វើ compact cruiser នេះ ជាប្រភេទឡានអគ្គិសនីសុទ្ធ ការបង្ហាញមុខជាលើដំបូងរបស់វាបានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់អតិថិជន មកពីទីផ្សារផ្សេងៗគ្នា ដូច្នេះហើយទើបបានជា Toyota គិតថានឹងផលិត compact cruiser អគ្គិសនីនេះ ជាប្រភេទប្រើប្រាស់ឥទ្ធនៈ និង Hybrid មួយទៀតសម្រាប់តម្រូវការចង់បានតាមទីផ្សារនីមួយៗ។
សូមជម្រាបជូនដែរថា សម្រាប់ compact cruiser ប្រភេទឥទ្ធនៈ និង Hybrid នេះ នឹងត្រូវឲ្យឈ្មោះថា Land Hopper ដោយគេចាត់ទុកវាដូចជាកូន Land Cruiser ខ្នាតតូច ជាមួយនឹងការប្រើប្រាស់ platform GA-F បំបែកចេញពី Land cruiser និង Sequoia គ្រាន់តែមានការរចនាបន្ថែមឲ្យទាន់សម័យ និងមានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់វា ក៏ប៉ុន្ដែក៏មានមតិជាច្រើនលើកឡើងថា ការរចនារបស់វា ក្រលៀសមួយភ្នែកទៅ ស្រដៀងនឹង Suzuki Jimny ដែរ។
សម្រាប់ប្រព័ន្ធម៉ាស៊ីនផ្សេងៗ Toyota មិនទាន់បានឲ្យដឹងនៅឡើយទេ តែគេសន្និដ្ខានថា Land Hopper Hybrid អាចភ្ជាប់ម៉ាស៊ីន turbocharged ១.៥ លីត្រ Hybrid ពី Corolla Cross ឬ ម៉ាស៊ីនហាយប្រីត ២.៥ លីត្រ ៤ ស៊ីឡាំងរបស់ RAV4 រីឯប្រភេទឥទ្ធនៈអាចមកជាមួយម៉ាស៊ីន ២.៨ លីត្រ ៤ ស៊ីឡាំងពី Hilux ក៏ប៉ុន្ដែ ច្បាស់យ៉ាងលាស់យ៉ាងណានោះ មានតែរង់ចាំការបង្ហាញពី Toyota ផ្ទាល់នៅក្នុងកម្មវិធី Japan Mobility Show ឆ្នាំ ២០២៣ នៅចុងខែតុលាខាងមុខនេះ។ ក្នុងនោះដែរ Land Hopper ឥទ្ធនៈ និង Hybrid អាចនឹងមានវត្តមានលើទីផ្សារ នៅរង្វង់ដើមឆ្នាំ ២០២៤ មុនប្រភេទអគ្គិសនី។
ប្រភព៖ AutoBlog
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី