ថ្មីៗក្រុមហ៊ុន Ford បានប្រកាសដំណឹងមិនល្ងមួយសម្រាប់ក្រុមហ៊ុន ក៏ដូចជាអតិថិជនរបស់ខ្លួនថា រថយន្ដរបស់ខ្លួនរាប់ពាន់គ្រឿង ដែលផលិតជិតបានសម្រេចមួយរយភាគរយ ត្រូវព្យួរទុកចោលសិន មិនអាចទាន់លក់ និងដឹកឲ្យអតិថិជនដែលបានកម្មង់ហើយ បានដោយសារតែផ្នែកតូចៗមួយចំនួនផ្សេងៗទៀត មិនទាន់មានបង្គ្រប់។
តាមការចុះផ្សាយពីវេបសាយ CNN Bussiness បានឲ្យដឹងថា ក្រុមហ៊ុន Ford ក៏ដូចជាក្រុមហ៊ុនផលិតរថយន្ដផ្សេងៗទៀតគឺសុទ្ធ តែត្រូវទទួលរងគ្រោះពីកង្វះខាតគ្រឿងបង្គុំ ដោយសារការផ្អាកផលិតកម្ម ព្រោះកូវីដ ១៩ បូកបន្ថែមជាមួយនឹងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ដែលជាប្រទេសផ្គត់ផ្គង់សម្ភារៈគ្រឿងបង្គុំ សំខាន់ៗរបស់រថយន្ដ ជាពិសេសគឺបន្ទះឈីប ដែលធ្វើឲ្យ ការផលិត និងដឹកជញ្ជូនគ្រឿងនេះ ត្រូវពន្យារពេល បណ្ដាលឲ្យសង្វាក់ផលិតកម្មរថយន្ដក៏ត្រូវថយចុះយឺតយ៉ាវដូចគ្នា។
Ford ក៏បានឲ្យដឹងដែរថា នៅរង្វង់ខែ កញ្ញានេះ រថយន្ដប្រមាណ ៤០០០ ទៅ ៤៥០០ គ្រឿង ដែលជាប្រភេទ Pickup ខ្នាតធំ និង SUV ដែលគ្រោងនឹងចេញលក់ និងដឹកឲ្យភ្ញៀវក្នុងត្រីមាសទី ៣ នេះ ត្រូវផ្អាកវិញ ដោយសារខ្វះគ្រឿង ដំឡើងមិនទាន់គ្រប់លក្ខណៈ ដូច្នេះហើយសម្រាប់អតិថិជនដែលកម្មង់ ក្រៅពីទិញក្នុងស្ដុកប្រហែលជាត្រូវពន្យារពេលរង់ចាំបន្ដទៀត។ Ford បានបន្តទៀតថា បន្ថែមពីលើ ការផលិត និងដឹកជញ្ជូនយឺតយ៉ាវ តម្លៃគ្រឿងបង្គុំ ទាំងនេះក៏ត្រូវឡើងថ្លៃជាងមុន ដោយ Ford ត្រូវចាយលុយថែមប្រមាណ ១ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ១ ត្រីមាស (៣ខែ) ក្រោយក្នុងឆ្នាំនេះប៉ុណ្ណោះ។
បើយោងតាមទិន្និន័យសិក្សាពី ស្ថាប័នសមាគមជាតិនៃក្រុមហ៊ុនផលិតរបស់អាមេរិក (National Association of Manufacturers) បានបង្ហាញការយល់ស្របជាមួយនឹងក្រុមហ៊ុន Ford ដែរ ដោយស្ទើរគ្រប់ក្រុមហ៊ុនផលិតរថយន្ដទាំងអស់គឺសុទ្ធតែប៉ះពាល់ ក្នុងនោះ ៧៦% នៃក្រុមហ៊ុនទាំងអស់ មានបញ្ហាផលិតឡានមិនទាន់គឺមកពី វត្ថុធាតុដើមឡើងថ្លៃ ៧៨% មកពីខ្លះគ្រឿងបង្គុំ, ៧៦% ខ្វះបុគ្គលិក និង ៤០% លើបញ្ហាអតិផរណាសកល។
តែទោះជាយ៉ាងណាក៏ដោយ Ford ក៏បានសន្យានឹងសម្រួលការអាក់រអួលនេះ និងដឹកជូនអតិថិជន ឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបានផងដែរ។
អត្ថបទ៖ Andra
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់