ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ប្រសិនបើភាពធំទូលាយគឺជាអាទិភាពចម្បងរបស់អ្នកសម្រាប់រថយន្តថ្មី រថយន្តប្រភេទ MPV (Multi Purpose Vehicle) គឺជាជម្រើសល្អបំផុតសម្រាប់អ្នក ។ រថយន្តប្រភេទ MPV ផ្តល់ជូននូវផាសុកភាព, ភាពធំទូលាយ និងផ្នែកខាងក្នុងដ៏ធំល្អសម្រាប់ក្រុមគ្រួសារដែលមានសមាជិកច្រើន អមនឹងការផ្តល់នូវភាពបត់បែនគួរឱ្យទាក់ទាញ, ងាយស្រួលក្នុងការបើកបរ និងបូករួមទាំងប្រព័ន្ធសុវត្ថិភាពជាច្រើនដែលអាចការពារអ្នកដំណើរទាំងអស់ពីគ្រោះថ្នាក់ផងដែរ។
ជាការពិតណាស់ តម្លៃដ៏សមរម្យគឺជារឿងសំខាន់ ហើយមានរថយន្តជាច្រើនម៉ាកដែលបានដាក់លក់ក្នុងប្រទេសកម្ពុជាយើងមានដូចជា Toyota Rush តម្លៃ $35,500, រថយន្ត Mitsubishi Xpander តម្លៃ $35,500 និងរថយន្ត Maxus G50 តម្លៃ $33,000 ដែលត្រូវបានចាត់ចូលជាថ្នាក់នៃរថយន្ត MPV ខ្នាតតូច។ ហើយម៉ូដែលទាំងអស់នោះគឺផ្អែកលើការរចនាសម្រាប់គ្រួសារសម័យថ្មី និងបានវិវត្តន៍ខ្លួនស្រដៀងគ្នាជាមួយនឹងរថយន្តប្រណិតផងដែរ។ តោះមកដឹងពីព័ត៌មានលម្អិតនៃរថយន្តប្រភេទ MPV ទាំងនេះទាំងអស់គ្នា។
1. Toyota Rush
វាមានចំណុចល្អច្រើន ក៏ប៉ុន្តែផ្នែកខាងក្នុងរាងតូចបន្តិច។ ក្រុមហ៊ុនToyota បានកំពុងធ្វើឱ្យរថយន្ត Rush ក្លាយទៅ MPV ពេញនិយមប្រចាំឆ្នាំ ដែលមានភាពទាន់សម័យ និងកៅអីចំនួនប្រាំពីរសម្រាប់មនុស្សពេញវ័យ។ Toyota Rush គឺជារថយន្ត MPV ៧កៅអី ដែលមានការប្រកួតប្រជែងខ្ពស់ជាមួយនឹងរថយន្តផ្នែក MPV នៅក្នុងប្រទេសកម្ពុជា ហើយតម្លៃវិញគឺ $35,500។
ការរចនារបស់វាផ្អែកលើ Toyota Innova និង Avanza ដើម្បីឱ្យរូបរាងវាមើលទៅដូចរថយន្ត SUV។ Toyota Rush មានប្រវែងបណ្តោយ 4,435mm, ទទឹង 1,695mm, កម្ពស់ 1,705mm, និងគម្លាតកង់មុខនិងកង់ក្រោយ 2,685mm ហើយវាបានភ្ជាប់មកជាមួយយ៉ាន់ស្ព័រទំហំ 16 អ៊ីញ។ ម៉ូដែលនេះដែល Toyota ក៏ផ្តល់ការធានារយៈពេល ៣ ឆ្នាំ ឬ 100,000Km ផងដែរ។
2. Maxus G50
ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្ត MPV ដែលមិនចំណាយប្រាក់ច្រើននោះ Advan Auto សូមណែនាំរថយន្ត Maxus G50 ដែលមានតម្លៃចាប់ពី $34,000 និងមានការថែមជូនកម្រាលជើង, ផ្លាកលេខវែង, បិតស្កុតUVការពារកម្តៅ, សេវាកម្មប្តូរប្រេងម៉ាស៊ីនរយៈពេល១ឆ្នាំ និងធានាជូនរយៈពេល៥ឆ្នាំទៀតផង។
Maxus G50 ជារថយន្តដែលមានភាពងាយស្រួលក្នុងការបើកបរជាងគេក្នុងចំណាត់ថ្នាក់របស់ខ្លួនដែលរួមបញ្ចូលនឹងមុខងារគ្រប់គ្រងក្នុងពេលបើកបរដ៏ល្អ។ ខណៈពេលដែលផ្ទៃខាងក្នុងមានភាពទាន់សម័យជាងដៃគូប្រកួតប្រជែងមួយចំនួន វាក៏មានលក្ខណៈពិសេសជាច្រើនដែលលោកអ្នកបានរំពឹងទុកពីរថយន្តគ្រួសារ៨កៅអី ហើយវាមានប្រវែងបណ្តោយ 4,820mm, ទទឹង 1,825mm និងកម្ពស់ 1,780mm រួមជាមួយនឹងគម្លាតកង់មុខទៅកង់ក្រោយ 2,800mm ហើយទំហំខាងក្នុងនៃចន្លោះកៅអីជួរទីមួយគឺ 176mm , ចន្លោះកៅអីជួរទីពីរគឺ 161mm និងចន្លោះជួរទីបីគឺ 130mm រួមនឹងបរិមាណផ្ទុកចំណុះ 2000 លីត្រ សម្រាប់ឃ្លុបក្រោយដែលល្អគ្រប់គ្រាន់សម្រាប់ការផ្ទុកសម្ភារៈ និងផ្តល់ឱ្យសមាជិកគ្រួសារទាំងអស់មានភាពរីករាយទោះបីធ្វើដំណើរផ្លូវឆ្ងាយក៏ដោយ។
3. Mitsubishi Xpander Xpander
Xpander ជារថយន្តប្រភេទ MPV ថ្មីពី Mitsubishi មានតម្លៃ $35,500 ហើយវាបានបំពាក់នូវកៅអីចំនួន៧។ ប្រសិនបើយើងនិយាយអំពីរង្វាស់របស់ Mitsubishi Xpander វិញវាមានប្រវែងបណ្តោយ 4,500 mm, ទទឹង 1,800 mm និង គម្លាតកង់មុខកង់ក្រោយ 2,775 mm រួមជាមួយនឹងកម្ពស់ខ្ពស់ពីដី 225 mm។ កម្លាំងរបស់ Mitsubishi Xpander គឺបានមកពីម៉ាស៊ីនសាំងចំណុះ 1.5L ៤ស៊ីឡាំង និងមានប្រអប់លេខដៃ និងលេខអូតូ។ ដូច្នេះលោកអ្នកអាចជ្រើសរើសរថយន្ត MPV នេះបានព្រោះវាប្រហែលជាមិនឆើតឆាយពេកនោះទេ ប៉ុន្តែវានៅតែមានលក្ខណៈពិសេសសម្រាប់គ្រួសារទាំងមូលដែលកំពុងត្រូវការរថយន្តមួយដែលអាចប្រើប្រាស់បានគ្រប់កាលៈទេសៈប្រកបដោយផាសុកភាព រួមជាមួយនឹងកន្លែងដាក់អីវ៉ាន់ធំទូលាយផងដែរ។
ជារួមសព្វថ្ងៃនេះវិស័យរថយន្តប្រភេទ MPV កំពុងតែមានការកើនឡើង ដោយសារម៉ូដែលទាំងនេះផ្តល់នូវមុខងារប្រើប្រាស់ទំនើបៗជាច្រើននៅក្នុងតួរថយន្តប្រភេទ SUV ដ៏ទាន់សម័យ។ ខាងលើនេះ យើងបានជ្រើសរើសរថយន្ត MPV ល្អៗចំនួន៣ម៉ូឌែល ដែលមានលក់នៅកម្ពុជាយើង ហើយពួកគេមានចំណុចខ្លាំងនៃភាពធំទូលាយ និងតម្លៃខុសៗគ្នា។ ជាការពិតណាស់ ប្រសិនបើយើងមើលពីប្រវែងជាក់លាក់នៃម៉ូដែលនីមួយៗខាងលើគឺមាន Maxus G50 ដែលមានទំហំធំជាង Toyota Rush និង Mitsubishi Xpander ជាមួយនឹងតម្លៃទាបជាងគេដែរ ប៉ុន្តែរថយន្តទាំងអស់នេះផ្តល់នូវមុខងារល្អៗផ្សេងៗគ្នាដែលអ្នកអាចជាវសម្រាប់ជាលក្ខណៈគ្រួសារ ស្របពេលដែលវាបានផ្តល់នូវតម្លៃសមរម្យ និងដំណើរការល្អផងដែរ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow Instagram : 👉Advan Auto
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ
ទីផ្សារ Lexus GS300 បច្ចុប្បន្នសល់ខ្ទង់ 1ម៉ឺនដុល្លារស្ដើង ម៉ាស៊ីនធំជាន់បានៗ គ្រាន់តែមិនសូវនិយមប្រើប្រាស់ច្រើនដូចមុន
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!