👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ទិវាគុណលោកឪពុកបានខិតជិតមកដល់ហើយ ខណៈដែលយើងដឹងថាវាជាថ្ងៃពិសេសក្នុងការស្វែងរកអំណោយសម្រាប់អ្នកមានគុណ ។
អំណោយគ្រប់ប្រភេទគឺសុទ្ធតែល្អ ប៉ុន្តែអ្នកប្រហែលជាដឹងហើយថា រថយន្តគឺជាកាដូរមួយដែលស័ក្តសមបំផុត សម្រាប់លោកពុក ប្រសិនបើអ្នកមានលទ្ធភាពអាចទិញបាន ព្រោះវាជាកាដូរមួយដែលមានតម្លៃ ផ្តល់ភាពកក់ក្តៅសម្រាប់ការធ្វើដំណើរជាមួយក្រុមគ្រួសារគ្រប់ទីកន្លែង និងជារបស់មួយដែលបុរសចំណាស់ឪពុកអ្នកចង់បានផងដែរ ។
ថ្ងៃនេះ Advan Auto នឹងលើកយកនូវរថយន្តកំពូល ៥ ម៉ូឌែលដែលកំពុងមានភាពពេញនិយម ព្រមទាំងផ្តល់ជូនលក្ខណៈពិសេស និងការរចនាដ៏ល្អសម្រាប់បុរស ។
ប្រសិនបើអ្នកចង់ឱ្យលោកឪពុករបស់អ្នកកាន់តែស៊ីវិល័យ និងទាន់សម័យ លោកអ្នកអាចជ្រើសរើសជាមួយរថយន្ត MG HS Trophy ដែលមានការរចនាផ្នែកខាងក្រៅ និងខាងក្នុងបែបស្ព័រ ស័ក្តសមបំផុតសម្រាប់បុរសដែលចូលចិត្តបង្ហាញនៅភាពលេចធ្លោបែបស៊ីវិល័យ។
MG HS Trophy គឺជារថយន្តប្រភេទ SUV ៥កៅអីដែលមានទំហំធំ ពេញខ្នាត ។ លើសពីនេះទៅទៀត MG HS Trophy ក៏មានតម្លៃសមរម្យ ត្រឹមតែ ៤៣,៩៩០ ដុល្លារ រួមជាមួយនឹងប្រណិតភាពនៃសម្ភារៈបរិក្ខារខាងក្នុងកាប៊ីនដែលមានគុណភាពខ្ពស់ ក្នុងនាមជារថយន្តប្រណិតដែលមានតម្លៃសមរម្យសម្រាប់អ្នកទិញរថយន្តថ្មីនៅប្រទេសកម្ពុជា។
MG HS Trophy ដំណើរការដោយម៉ាស៊ីនសាំងតួបូចំណុះ 1.5T ផ្តល់ថាមពល ១៦៩ សេះ និងកម្លាំងរមួល ២៥០ ញូតុនម៉ែត្រ ។ ទំហំម៉ាស៊ីនតូចតែខ្លឹមនេះ ពិតជាសន្សំសំចៃខ្លាំងណាស់ ស៊ីឥន្ធនៈតិច និងតម្លៃពន្ធផ្លូវទាបផងដែរ ។
គួរបញ្ជាក់ថា MG HS Trophy គឺជារថយន្ត SUV ទំនើបតម្លៃសមរម្យមួយដែលកំពុងពេញនិយមនៅទីផ្សារក្នុងស្រុក ពីប្រេនឡានអង់គ្លេសដែលមានឈ្មោះបោះសម្លេងនៅកម្ពុជាយូរឆ្នាំមកហើយ ។
ប្រសិនបើអ្នកមានលទ្ធភាពកាន់តែខ្ពស់ លោកអ្នកអាចចំណាយចាប់ពី ៧៩,៩៩០ ដុល្លារ ដើម្បីក្លាយជាម្ចាស់រថយន្ត Hyundai Palisade ជាកាដូរសម្រាប់លោកពុក។
វាជារថយន្តប្រភេទ SUV ៧ កៅអី ដែលមានកៅអី ៣ជួរ និងមានភាពទំនើបទាន់សម័យ ជាមួយនឹងការរចនាដ៏រឹងមាំ អមនឹងលក្ខណៈពិសេសសុវត្ថិភាពប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងមានការដេគ័រផ្នែកខាងក្នុងដ៏ពិសេស ។ ជារួម Hyundai Palisade ត្រូវបានបង្កើតឡើងសម្រាប់អ្នកដែលចូលចិត្តកន្លែងធំទូលាយនិងប្រណិត។
វាបានបំពាក់ម៉ាស៊ីនចំណុះ ៣.៨ លីត្រ ៦ ស៊ីឡាំង រត់ដោយប្រអប់លេខ ៨វគ្គអូតូ អញ្ចឹងវាអាចស៊ីឥន្ធនៈច្រើនជាងឡានដែលប្រើម៉ាស៊ីនស៊ីឡាំងតូច ចំណែកឯការចំណាយលើពន្ធផ្លូវក៏ច្រើនគួរសមដែរ ប៉ុន្តែវាក៏បានផ្តល់នូវថាមពលខ្លាំង ភាពធំទូលាយ ឬនិយាយលេងមួយបែបទៀតថា អ្នកមានថវិកាជិត ៨ ម៉ឺនដុល្លារហើយ មិនបាច់ខ្វល់ជាមួយឡានស៊ីសាំងច្រើន ឬបង់ពន្ធផ្លូវច្រើនទេ ។
រថយន្តភីកអាប់នេះក៏ជាការដូរស័ក្តសមមួយដែរ សម្រាប់លោកពុក ដូចដែលអ្នកបានដឹងហើយថា ចាស់ៗសម័យនេះ ពួកគាត់ចូលចិត្តប្រើឡាន Pick-Up ដូចឡាន SUV អញ្ចឹងដែរ ។ ប្រសិនបើឪពុករបស់អ្នកជាម្ចាស់ជំនួញ ឬមានកសិដ្ឋានផ្ទាល់ខ្លួនដែលត្រូវការរថយន្តសម្រាប់ដឹកជញ្ជូនទំនិញផ្សេងៗ Advan Auto សូមណែនាំ Maxus T90 នេះ ។
តម្លៃរបស់វាចាប់ផ្តើមពី ៤៧,៩៩០ ដុល្លារ ជាមួយនឹងការរចនាគ្រោងឆ្អឹងរឹងមាំ និងផ្នែកខាងក្នុងដ៏ប្រណិត។
រថយន្ត Maxus T90 ភ្ជាប់មកជាមួយមុខងារប្រើប្រាស់ទំនើបៗជាច្រើនដូចជា សោឆ្លាតវៃ smart key, កុងទ័រឌីជីថល LCD ទំហំ ១០.២៥ អ៊ីញ, អេក្រង់កម្សាន្តទំហំ ១២.៣ អ៊ីញ, បំពាក់កាមេរ៉ាខាងក្រោយជាមួយសេនស័រសម្រាប់ជំនួយការចត, ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច, កញ្ចក់មើលក្រោយស្វ័យប្រវត្តិ, កៅអីអូតូផ្នែកខាងមុខនិងអ្នករួមដំណើរ ជាពិសេសដំបូលលើបើក ខណៈដែលកម្រមានឡាន Pick-up ផ្សេងគិតគូរចំណុចនេះ ចំណែកតម្លៃក៏ធូរថ្លៃជាងគេច្រើន បើយកសមត្ថភាពមកប្រៀបធៀបគ្នា ។
ឡាន Pick-up នេះផ្តល់កម្លាំងខ្លាំងពីម៉ាស៊ីនម៉ាស៊ូតតួបូភ្លោះ (Bi-Turbo) ចំណុះ 2.0T រត់ដោយប្រអប់លេខអូតូ ៨វគ្គ ផ្តល់កម្លាំង ២១៤ សេះឯណោះ ហើយកម្ពស់ខ្ពស់ស្រឡះ ១.៨ ម៉ែត្រដែលស័ក្តសមនឹងស្ថានភាពផ្លូវនៅកម្ពុជា ធ្វើឱ្យលោកពុកអ្នកមានទំនុកចិត្តខ្ពស់ក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។
វាជារថយន្តប្រភេទ Minivan ដែលបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិត និងអាចប្រើប្រាស់បានជាទូទៅ ជាមួយនឹងការរចនាម៉ូដបែបគ្រួសារ មានកម្លាំងសេះខ្លាំង មានផាសុកភាពសម្រាប់អ្នករួមដំណើរ និងកន្លែងសម្រាប់ផ្ទុកសម្ភារៈបានច្រើន ។ រថយន្ត Kia Carnival បំពាក់ម៉ាស៊ីនសាំង ៦ ស៊ីឡាំង ចំណុះ ៣.៥ លីត្រ ជាប្រភេទឡានប៉ុង១ (FWD) និងមានប្រអប់លេខអូតូ ៨វគ្គ ផ្តល់កម្លាំងខ្លាំង ២៩០ សេះ។ វាពិតជាល្អ និងមានផាសុកភាពសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ជាមួយនឹងមុខងារសុវត្ថិភាពច្រើន។
តម្លៃរបស់វាចាប់ផ្តើមពី ៧១,៩៩៩ ដុល្លារសម្រាប់ Kia Carnival 2022 (full option)។
និយាយដល់ LX570 អ្នកណាៗក៏ស្គាល់វាដែរ ជាពិសេសបុរសវ័យប្រហែលឪពុកអ្នកភាគច្រើនប្រាថ្នាចង់បានវា ដោយសារវាជារថយន្តប្រណិតលំដាប់ខ្ពស់កប់ រចនាបែបមានអំណាច ស៊ីវីល័យ ផ្តល់ជូនផាសុខភាពទាំងការធ្វើដំណើរផ្សងព្រេង បើកក្នុងក្រុង និងហាយវេ ងាយស្រួលរកទិញជាង LX600 ដែលទើបនឹងចេញថ្មី ។
ក្នុងនាមជាកំពូលរថយន្ត SUV, Lexus LX570 បំពាក់កៅអី ៣ជួរ មានការរចនាផ្នែកខាងក្នុងយ៉ាងល្អឥតខ្ចោះ និងមានលក្ខណៈពិសេសប្រណិតស្តង់ដារជាច្រើន។
Lexus LX570 Super sport 2021 តម្លៃនៅកម្ពុជាប្រមាណជា ២៤ ម៉ឺនដុល្លារជាង ដោយវាបានភ្ជាប់មកជាមួយម៉ាស៊ីនធំ ប្រើសាំង មាន ៨ ស៊ីឡាំង ចំណុះ ៥.៧ លីត្រ ផលិតកម្លាំងសរុប ៣៨៣ សេះនិងកម្លាំងរមួលខ្លាំងដល់ទៅ ៥៣០ ញូតុនម៉ែត្រ រត់ដោយប្រអប់លេខអូតូ ៨ វគ្គ (បើកជាលេខដៃតាមរយៈ Paddle Shift ក៏បាន) ។
ថ្វីត្បិតថា រថយន្តម៉ូដែលនេះអាចមានតម្លៃថ្លៃដាច់គេច្រើន ប៉ុន្តែវាក៏បង្ហាញដល់ឪពុករបស់អ្នកអំពីសមត្ថភាពនៃប្រាក់ចំណូលដ៏ខ្ពស់របស់អ្នក ជាពិសេស Lexus LX570 ក៏ធ្លាប់ជាកាដូពីកូនៗជូនមាតាបិតារួចមកហើយដែរ ។
ប្រសិនបើលោកអ្នកកំពុងស្វែងរកអំណោយសម្រាប់ឪពុករបស់អ្នក រថយន្តថ្មីគឺជាអំណោយដ៏ាមានតម្លៃបំផុត ជាពិសេសកំពូលរថយន្តទាំង ៥ ម៉ូឌែល ដែលយើងបានរៀបរាប់ខាងលើ នឹងផ្តល់ជូនពួកគាត់កាន់តែមានផាសុកភាព និងស័ក្តិសមតាមវ័យរបស់ឪពុកអ្នក។ រថយន្តទាំងអស់នោះសុទ្ធតែមានអត្ថប្រយោជន៍ផ្សេងៗគ្នា ដូច្នេះលោកអ្នកជ្រើសរើសថាមួយណាធ្វើឱ្យអ្នកអាចសន្សំសំចៃបានច្រើនជាងមុន មានសុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យជាមួយនឹងលក្ខណៈពិសេសៗដល់អ្នក។
Comment នៅខាងក្រោមអត្ថបទ ថាតើរថយន្តមួយណាដែលអ្នកចង់ទិញជូនជាកាដូជូនអ្នកមានគុណ?
រូបភាពបន្ថែម ៖
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
Suzuki ផលិត Jimny Mata ត្រឹម 150គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអ៉ីតាលី ជាមួយលក្ខណៈពិសេសប្លែកពី Jimny ធម្មតា
ដឹងអត់! Highlander ម៉ាស៊ីន៤ នឹង ៦ស៊ីឡាំង កម្លាំងកម្រិតស៊ីសាំងខុសគ្នាប៉ុណ្ណា? ខណៈពន្ធផ្លូវបង់ ២៥ម៉ឺន នឹង ៦០ម៉ឺនរៀលក្នុង១ឆ្នាំ
នោះ! ទីបំផុត Nissan Juke 2025 បានចេញលក់ហើយជាមួយរូបរាងថ្មី ទំនើបជាងមុន នឹងប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុណ្ណោះ