ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់ជប៉ុន Toyota ទើបតែបានប្រកាសសារសុំអភ័យទោស ក្ក្នុងគេហទំព័រផ្លូវការរបស់ខ្លួន ដល់អតិថិជនដែលបានបញ្ជាទិញរថយន្ដសេរីថ្មី Toyota Land Cruiser LC300 ដែលត្រូវពន្យារពេលប្រគល់ឡានជូនអតិថិជនក្នុងរយៈពេលយូរ ចន្លោះខ្ទង់ ៤ឆ្នាំ។

នៅក្នុងសារអភ័យទោសនោះ ក្រុមហ៊ុន Toyota បាន ថ្លែងអំណរគុណ និងសូមការអធ្យាស្រ័យ ពីអតិថិជន ដែលបានដាក់ការកម្មង់ទិញ រថយន្ដ Land Cruiser LC300 នេះ ដោយហេតុថា ក្រុមហ៊ុនត្រូវពន្យារពេលផ្ញើជូន នាំឲ្យអតិជនត្រូវរង់ចាំរយៈពេលយូរ ប៉ុន្ដែខ្លួនបានសន្យាថា នឹងដោះស្រាយបញ្ហានេះឲ្យកាន់តែឆាប់តាមតែអាច ធ្វើទៅបាន រីឯអតិថិជនដែលទើបតែដាក់ការកម្មង់ ក្នុងពេលឥឡូវនេះ នឹងត្រូវរង់ចាំយ៉ាងហោចណាស់ ៤ឆ្នាំទើបរថយន្ដបានទៅដល់ដៃ។ ថ្វីត្បិតតែ មានការពន្យារពេលក៏ពិតមែន តែគេរំពឹងថា Land Cruiser LC300 ច្រើនគ្រឿងនឹងធ្លាក់មកដល់ទីផ្សារ ក្នុងរង្វង់ត្រីមាសទី ៣ ឆ្នាំ២០២២ នេះ។

រូបភាព៖ Toyota Land Cruiser LC300 (Cars)
គួររំឭកដែរថា ការខកខានការផលិត និងចែកចាយរថយន្ដឲ្យទាន់ពេលវេលានេះ គឺបណ្ដាលមកពីបញ្ហាកង្វះបន្ទះឈីប និងគ្រឿងបរិក្ខាររថយន្ដដែលនៅបន្ដរាំរ៉ៃដល់ពេលបច្ចុប្បន្ន ជះផលប៉ះពាល់ដល់ឧស្សាហកម្មយានយន្ដ ជុំវិញពិភពលោក។

គួរបញ្ជាក់ថា Toyota Land Cruiser LC300 នេះប្រើប្រាស់នូវគ្រោងឆ្អឹង TNGA platform ថ្មីរបស់ Toyota ដែលសម្រាលទម្ងន់ខ្លួន (kerb weight) របស់វាបាន ២០០គក។ វាត្រូវបានបំពាក់ជាមួយម៉ាស៊ីន Twin-turbocharged V6ថ្មី ស៊ីឡាំងចំណុះ ៣.៥លីត្រ ជាមួយនឹងប្រអប់លេខ ១០វគ្គអូតូ ផលិតកម្លាំងបាន ៤០៣សេះ (403 bhp) ដែលខ្លាំងជាងម៉ាស៊ីន V8 ស៊ីឡាំងចំណុះ ៥.៧លីត្រ របស់ Land Cruiser សេរីមុន។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី