ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
Toyota និង BMW ត្បិតតែឃើញធ្វើសង្រ្គាមទីផ្សារជាមួយគ្នាញឹកញាប់ ប៉ុន្តែតាមការពិតក្រុមហ៊ុនទាំងពីរនេះមានទំនាក់ទំនងក្នុងការផលិតឡានជាមួយគ្នាយ៉ាងល្អ ផ្ទុយទៅវិញការធ្វើសង្រ្គាមទីផ្សារជាមួយគ្នា វាគ្រាន់តែជាការផ្សព្វផ្សាយដើម្បីការលក់របស់ខ្លួនតែប៉ុណ្ណោះ ។
ជាក់ស្ដែងក្រុមហ៊ុនទាំងពីរនេះបានចាប់ផ្ដើមចុះហត្ថលេខា សហការគ្នារួចមកហើយកាលពីឆ្នាំ២០១១ និងបានបន្តកិច្ចព្រមព្រាងរយៈពេលវែងនៅក្នុងខែមិថុនា ឆ្នាំ២០១២ ដែលការសហការរបស់ក្រុមហ៊ុន BMW និង Toyota Motor Corporation (TMC) សំដៅដល់ការរួមគ្នាដើម្បីអភិវឌ្ឍន៍ និងការស្រាវជ្រាវ។
លោក Norbert Reithofer ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BMW បានលើកឡើងថា « TMC និង BMW បានចែករំលែកយុទ្ធសាស្រ្តទស្សនៈវិស័យប្រកបដោយគុណភាពនិងនិរន្តរភាពនាពេលអនាគត ដោយការអភិវឌ្ឍន៍បច្ចេកវិទ្យានាពេលខាងមុខ អាចប្រឈមជាមួយបញ្ហាយ៉ាងខ្លាំង ដែលការប្រឈមទាំងនេះអាចជាឱកាសសម្រាប់ក្រុមហ៊ុនទាំងពីរសហការគ្នាបន្តដំណើរឆ្ពោះទៅរកភាពជោគជ័យនាពេលខាងមុខជាមួយគ្នា»។
ជាមួយគ្នានេះដែរ លោក Akio Toyoda ប្រធានសាជីវកម្ម Toyota Motor បានមានប្រសាសន៍ថា « រយៈពេលជាងមួយឆ្នាំប៉ុណ្ណោះចាប់តាំងពីចាប់ដៃសហការគ្នា ដោយបានចុះហត្ថលេខាសហការរួមគ្នា ហើយពីមួយថ្ងៃទៅមួយថ្ងៃកិច្ចសហការរបស់យើងកាន់តែរឹងមាំ និងរីកចម្រើន។ ឥឡូវនេះយើងកំពុងឈានទៅបន្តជាមួយកិច្ចព្រមព្រាងរយៈពេលវែងបន្ថែមទៀត ព្រមទាំងបន្តខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីឈានទៅរកគោលដៅរួមក្នុងការផលិតរថយន្តឲ្យកាន់តែប្រសើរឡើង»។
កាលពីឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន Toyota បាននាំយករថយន្តស្ព័រដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ខ្លួន ដែលមានឈ្មោះថា Supra មកវិញ បន្ទាប់ពីឈប់ផលិតអស់រយៈពេល ២០ឆ្នាំ។ ចាប់តាំងពីរថយន្ត Supra ថ្មីបានចេញលក់នៅទីផ្សារ Toyota បានលក់រថយន្តម៉ូដែលនេះបានចំនួន 3897 ខណៈដែលក្រុមហ៊ុន BMW បានលក់រថយន្ត Z4 ចំនួន 2253 គ្រឿងក្នុងរយៈពេលដូចគ្នា។
ការពិតទៅ Supra គឺជារថយន្តមួយដែលពាក់តែម Toyota ក៏ពិតមែន តែវាត្រូវបានផលិតដោយក្រុមហ៊ុន BMW ស្ទើរទាំងស្រុង ទាំងផ្នែកម៉ាស៊ីន គ្រឿងក្នុង សូម្បីតែប្រព័ន្ធកម្សាន្តរថយន្ត iDrive ដែលបំពាក់នៅលើឡាន BMW និង Rolls Royce ក៏មានប្រើនៅលើ Toyota Supra ដែរ ។
ថ្មីៗនេះ BMW ក៏បានប្រកាសប្រមូលឡាន Toyota Supra ប្រមាណ ១៣០០០ គ្រឿងជាងចូលរោងចក្រវិញ ដើម្បីជួសជុលប្រព័ន្ធហ្រ្វាំងឡើងវិញ ធ្វើឲ្យមហាជនមួយចំនួនដែលមិនបានដឹងសាច់រឿង មានការងើយឆ្ងល់ថាហេតុអ្វី បានជា BMW ត្រូវទទួលខុសត្រូវចំពោះឡាន Toyota ទៅវិញ ។
ការពិតទៅវាមិនមែនជារឿងដែលចម្លែកទេ ដោយហេតុថាឡាន Toyota Supra មានតែសំបកប៉ុណ្ណេះ តែសមត្ថភាពពិតគឺជារបស់ BMW ឯណោះវិញទេ ។
គួរបញ្ជាក់ថា BMW និង Toyota បានចុះហត្ថលេខាសហការគ្នាលើ ៥ ចំណុចធំរួមមាន ការសហការអភិវឌ្ឍន៍ប្រព័ន្ធផ្ទុកអ៊ីដ្រូហ្សែនសម្រាប់ឡានចាក់អ៊ីដ្រូហ្សែន សហការផលិតឡានស្ព័រ ចែករំលែកវត្ថុធាតុដើមដែលធ្វើឲ្យឡានមានទម្ងន់ស្រាល និងសហការផលិតអាគុយប្រភេទថ្មីដែលគេហៅថា Lithium-air Battery ។
អត្ថបទដោយ៖ ថាវី
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024