👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota និង Lexus បានប្រកាសប្រមូលរថយន្ដសេរីថ្មី ដែលបានលក់ចេញជាង ៤៦០ ០០០ គ្រឿង ចូលរោងចក្រ ត្រួតពិនិត្យឡើងវិញដោយសារតែមានបញ្ហា ប្រព័ន្ធទប់លំនឹងមិនដំណើរការ។

តាមរយៈសារព័ត៌មាន CarScoops បានរាយការណ៍ថា រថយន្ដ ៤៦ ម៉ឺនគ្រឿងនេះ នឹងត្រូវប្រមូលចូលមកត្រួតពិនិត្យពីបញ្ហាប្រព័ន្ធ ទប់លំនឹង ឬហៅថា Vehicle Stability Control ឬ VSC System ដោយសារតែក្រុមហ៊ុនបានរកឃើញថាមាន Error ប្រព័ន្ធ software ដែលបណ្ដាលឲ្យ Skid Control ECU មិនដំណើរការ ធ្វើឲ្យប្រព័ន្ធទប់លំនឹងគាំង។

សម្រាប់រថយន្ដដែលត្រូវប្រមូលយកមកពិនិត្យឡើងវិញមានដូចជា Toyota Venza, Mirai, Toyota Rav4 Hybrid, Rav4 Prime, Sienna Hybrid, និង Highlander Hybrid សេរីឆ្នាំ ២០២០ – ២០២២ និងរថយន្ដ Lexus មួយចំនួនទៀតដែរ ដូចជា Lexus LS500h, LX600, NX350h, និង NX450h+ សេរីឆ្នាំ ២០២០-២០២២ ផងដែរ។

Toyota ក៏បានបញ្ចាក់ដែរថា សម្រាប់ម្ចាស់រថយន្ដដែលមានបញ្ហា នឹងទទួលបានការផ្ដល់សេវាកម្ម ត្រួតពិនិត្យ និងជួសជុលដោយឥតគិតថ្លៃ។

គួរបញ្ជាក់ថា នេះមិនមែនជាលើទី១ ទេ ដែល Toyota ប្រកាសយករថយន្ដមកត្រួតពិនិត្យការដំណើរការ មិនប្រក្រតីរបស់ប្រព័ន្ធ software នេះ ដោយកាលពីខែមុននេះ Toyota ក៏បានប្រមូលឡានម៉ូដែល C-HR របស់ខ្លួនជាង ៣៦ ម៉ឺនគ្រឿង ពិនិត្យឡើងវិញដោយសារគាំងប្រព័ន្ធឲ្យសញ្ញាសុវត្ថិភាពនេះដូចគ្នា។

អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី