ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ក្រុមហ៊ុន Toyota និង Yamaha Motor បានចាប់ដៃគ្នាអភិវឌ្ឍបង្កើតម៉ាស៊ីនឡានដើរដោយថាមពលអ៊ីដ្រូសែន ដែលអាចទាំងជួយការពារការបំពុលបរិស្ថាន និងអភិរក្សម៉ាស៊ីនឡានចំហេះក្នុងផងដែរ នេះបើតាមការរាយការណ៍ពី សារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះ។
តាមរយៈខ្លឹមសារនៃកិច្ចប្រជុំកាលពីសប្ដាហ៍មុន ដែលចូលរួមដោយក្រុមហ៊ុនផលិតរថយន្ដល្បីៗរបស់ជប៉ុនដូចជា Yamaha Motor, Kawasaki, Toyota, Subaru, និង Mazda បានពិភាក្សាពីគោលជំហរនៃ ការរក្សាការប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងសម្រាប់រថយន្ដ ហើយក្រុមហ៊ុន Yamaha បានឲ្យដឹងថា ពេលនេះ ខ្លួនកំពុងអភិវឌ្ឍការផលិតម៉ាស៊ីនឡាន ចំហេះក្នុងប្រើអ៊ីដ្រូសែន V8 ស៊ីឡាំង ចំណុះ ៥.០ លីត្រ ដែលអាចផ្ដល់កម្លាំងបាន ៤៥០ សេះ ជាមួយនឹង Toyota ដើម្បីសម្រេចផែនការគ្មានការបំពុលបរិយាកាស ពីកាបូនិចរថយន្ដ ត្រឹមឆ្នាំ ២០៥០។

គួររំឭកថា Toyota ក៏ធ្លាប់បានផលិតរថយន្ដដើរដោយចំហេះអ៊ីដ្រូសែននេះ ជោគជ័យហើយដែរមានដូចជា Toyota GR Yaris ប្រើម៉ាស៊ីនអ៊ីដ្រូសែន ICE ១.៦លីត្រ និងរថយន្ដ Corolla Sport។

គួរបញ្ជាក់ដែរថា ក្រៅពីក្រុមហ៊ុនផលិតឡានជប៉ុន ក៏មានក្រុមហ៊ុនផលិតរថយន្ដមកពីប្រទេសផ្សេងៗទៀត ដែលកំពុងតែអភិវឌ្ឍលើការផលិតរថយន្ដប្រើម៉ាស៊ីនចំហេះអ៊ីដ្រូសែននេះដូចជា ក្រុមហ៊ុនផលិតឡានល្បីឈ្មោះរបស់ កូរ៉េខាងត្បូង Hyundai និង ក្រុមហ៊ុនឡានអាល្លឺម៉ង់ BMW ជាដើម។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី