👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ………………………………………………………………………………….
បន្ទាប់ពីដំណើរការទីផ្សារលក់ក្នុងរយៈពេលជាង ២ ទស្សវត្ស មក ថ្មីៗនេះ ក្រុមហ៊ុន Toyota អូស្រ្ដាលី ប្រកាសថា ខ្លួនបានសម្រេចចិត្ត បញ្ឃប់ដំណើរការលក់ឡាន Toyota Prius ក្នុងប្រទេស អូស្ដ្រាលីហើយ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Which Car។
Toyota Prius ជារថយន្ដប្រភេទ Hybrid ដែលចេញមុខលក់ក្នុងទីផ្សារអន្ដរជាតិដំបូង កាលពីឆ្នាំ ១៩៩៧ និងត្រូវបានចែករំលែកលក់ក្នុងប្រទេសអូស្រ្ដាលី ក្នុងឆ្នាំ ២០០១ មានចំនួន ២០ ៨៤៧ គ្រឿង រាប់ទាំង ៤ជំនាន់ចូលគ្នា បន្ទាប់មកដោយសារតែមានការពេញនិយមខ្លាំង ពីអ្នកប្រើប្រាស់ជាពិសេសលើ ម៉ូដែល Prius V និង Prius C ធ្វើឲ្យចំនួនការលក់កើនឡើងដល់ ៣៥ ៩៤៧ គ្រឿង ។

ប៉ុន្ដែរឿងបានប្រែក្រឡាប់ចាក់នៅរយៈពេល ២ឆ្នាំបន្ទាប់ នៅពេលដែល ម៉ូដែលទាំង ២ នេះធ្លាក់ប្រជាប្រិយភាព ធ្វើឲ្យ Toyota សម្រេចបញ្ឈប់ការផលិតវាទាំងពីរ ដោយបន្ដលក់តែ Prius ម៉ូដែលផ្សេងៗទៀត រហូតមកដល់ពេលថ្មីៗនេះ ទើបមានព័ត៌មានឮដំណឹងថា Toyota គ្រោងបញ្ឈប់ការលក់រថយន្ដម៉ូឌែល Prius នេះ គ្រប់ជំនាន់តែម្ដង ពីទីផ្សារអូស្រ្ដាលី។

តាមសារព័ត៌មាន Which Car បានឲ្យដឹងថា កាលពីពាក់កណ្ដាលឆ្នាំកន្លងទៅ Toyota អូស្រ្ដាលី សម្រេចផលលក់រថយន្ដប្រភេទ Hybrid របស់ខ្លួន បាន ៦៥ ៤៩១ គ្រឿង ដែលសរុបជាផលលក់ទាំងអស់ដល់ទៅ ២០០ ០០០ គ្រឿងក្នុងប្រទេសអូស្រ្ដាលី ចម្លែកតែ Toyota Prius នេះប៉ុណ្ណោះ ដែលលក់បានតែ ៧៧ គ្រឿងកាលពីឆ្នាំមុននេះ ។

តាមសម្ដីរបស់លោក Sean Hanley អនុប្រធានប្រតិបត្តិក្រុមហ៊ុន Toyota អូស្រ្ដាលី ឲ្យដឹងថា កាលពីរថយន្ដ Prius បង្ហាញមុខដំបូងក្នុងទៅផ្សារអូស្រ្ដាលី វាទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ដោយកំណើនតួរលេខ លក់កើនឡើងជាលំដាប់ ដែលនៅជាប់ក្នុងផ្នត់គំនិតអ្នកប្រើប្រាស់ឡានគ្រប់រូប ឲ្យចាប់ផ្ដើមប្រើប្រាស់ឡាន Hybrid ប៉ុន្ដែដោយសារតែ ការថយចុះនៃទិន្នផលលក់បច្ចុប្បន្ន បណ្ដាលពីតត្តាគ្រឿងបង្គុំ និងការកើនឡើងនៃឡានអគ្គិសនី នាំឲ្យ Toyota សម្រេចបញ្ឈប់ការលក់ម៉ូដែលនេះតែម្ដង។

គួរបញ្ជាក់ផងដែរថា ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Toyota មានបំណងចង់រក្សាការផលិតរថយន្ដប្រភេទ Hybrid ដដែល ក៏ដូចជាការផលិតបន្ថែមរថយន្ដ អគ្គិសនី និងអភិវឌ្ឍលើរថយន្ដប្រើអ៊ីដ្រូសែនផងដែរ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព