កាលពីល្ងាចថ្ងៃទី ១៥ ខែវិច្ឋិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខលើផលិតផលយានយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក តូយ៉ូតា ទើបតែសម្ភោធដំណើការសាខាថ្មីស្រឡាង ដែលមានទីតាំងនៅតាមមហាវិថីសម្តេច ហ៊ុនសែន ឬហៅថា ផ្លូវ៦០ ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កម្មវិធីសម្ភោធ សាខាថ្មី ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ពីសំណាក់ លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និងឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងគណ:គ្រប់គ្រង គ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ក៏ដូចជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ ។
ឆ្លៀតក្នុងឳកាសពិសេសនេះ លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានសម្តែងសេចក្តីសោមនរីករាយថា ៖ នេះគឺជាសម្ធិផលថ្មីមួយទៀតរបស់ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បន្ទាប់ពីក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) សាខាខេត្តកំពង់ចាម ទើបតែសម្ភោធដាក់ដំណើរជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅនេះ។ ក្នុងនោះ សាខាថ្មីនេះនឹងក្លាយជាសក្ខីភាពនៃការពង្រីកវិសាលភាព ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនរបស់តូយ៉ូតា ប្រកបដោយទំនុកចិត្ត គុណភាពខ្ពស់ និងរហ័សទាន់ចិត្ត។
គួរបញ្ជាក់ថា សាខាថ្មីនៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុនសែន នេះ ត្រូវបានសាងសងឡើងនៅលើផ្ទៃដី ១,៦ហិចតា មានសភាពធំទូលាយ ប្រមូលផ្តុំដោយសេវាកម្មសម្បូរបែបជូនអតិថិជនតូយ៉ូតា បំពាក់គ្រឿងបរិក្ខាទំនើបចុងក្រោយ កន្លែងរងចាំមានផាសុកភាពខ្ពស់ មានអាគារតាំងបង្ហាញរថយន្តថ្មីរបស់តូយ៉ូតាធំទូលាយ និងអាគារតាំងបង្ហាញរថយន្តមួយទឹក របស់តូយ៉ូតាផ្លឹស (Toyota Plus by Toyota Cambodia) ព្រមទាំងមានកន្លែងផ្តល់សេវាកម្មថែទាំនិងជួសជុលរថយន្ត ស្តង់ដារខ្ពស់ពីក្រុមហ៊ុនតូយ៉ូតា ដែលអាចផ្តល់សេវាកម្មរថយន្តបានច្រើនគ្រឿងក្នុងពេលតែមួយ ។
ក្នុងនោះដែរ ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ក៏បានសម្តែងការអបអរ ព្រមទាំងបានលើកឡើងថា ៖ ការដាក់ដំណើរការ សាខាថ្មី (មានជ័យ) របស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) នេះ ជាសក្ខីភាពបញ្ជាក់ពីការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងការយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការទាញយកការវិនិយោគថ្មីៗ ក្នុងន័យ លើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានការរីកលូតលាស់ជាបន្តបន្ទាប់ ។
សូមបញ្ជាក់ជាថ្មីម្តងទៀតថា សាខាថ្មី ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យនេះ បានចាប់ផ្តើមដំណើរការជាផ្លូវការហើយចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖
ផ្នែកលក់រថយន្តថ្មី: 017222389 / 017222535
ផ្នែកសេវាកម្ម: 017555030
ផ្នែកប្តូររថយន្តចាស់យករថយន្តថ្មី: 017333177
ទីតាំងរបស់ តូយ៉ូតា (ខេមបូឌា) សាខាមានជ័យ https://maps.app.goo.gl/GNaHp6FXhu4TcmYW7
ទិដ្ឋភាពកម្មវិធីសម្ភោធសាខាថ្មី ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យ
ប្រភព៖ អត្ថបទពាណិជ្ជកម្ម (Sponsored)
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!