GR គឺជាពាក្យអក្សរកាត់របស់ Gazoo Racing ហើយលើកនេះដែរ Toyota Rush GR មកជាមួយតម្លៃគឺ 35,500 ដុល្លារ។ Toyota Rush GR ២០២៣ ដែលជាសមាជិកថ្មីចុងក្រោយបំផុតក្នុងត្រកូល Toyota Rush ពិតជាច្បាស់ណាស់ថានេះមិនមែនជាតម្លៃប៉ាន់ស្មានឡើយ ដោយសារតែការប្រកាសព័ត៌មានផ្លូវការនេះគឺបានបង្ហោះនាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ តែទោះយ៉ាងណា ក៏យើងនៅតែអាចចាប់យកបាននៅរូបភាពមួយចំនួនខាងក្រោមស្តីពីម៉ូដែលថ្មីនេះ ។
សម្រាប់ម៉ូដែលថ្មី Toyota Rush GR នេះត្រូវបានផលិតដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់រថយន្តនៅក្នុងប្រទេស ដែលនិយមនៅអ្វីដែលជាបច្ចេកវិទ្យាចុងក្រោយដែលមានបំពាក់លើយានយន្ត ។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះគឺ នៅផ្នែកចំហៀងបានលេង Side Body Molding ដែលតំណាងអោយឡូហ្គូ GR ពណ៌ខ្មៅ លាយក្រហម។ នៅផ្នែកខាងក្រោយក៏ដូចគ្នា គឺមានលេងតែមលោហៈ ដែលលេចជាមួយនឹងអក្សរ GR Sport។
ចូលទៅផ្នែកខាងក្នុងវិញ គឺបានផ្លាស់ប្តូរ ដៃចង្កូតថ្មី ប៉ូតុងចុចបញ្ឆេះម៉ាស៊ីន និងកៅអីស្ព័រ រំលេចដោយអក្សរ GR Sport។
ទាក់ទងនឹងកម្លាំងម៉ាស៊ីន និងជើងក្រោមវិញក៏បានបំពាក់មកជាមួយ៖
បន្ថែមពីលើនេះទៀត ក្រុមហ៊ុន តូយ៉ូតា ក៏បានផ្តល់ជូននូវកម្មវិធីបើកបរសាកល្បងនូវរថយន្ត ដ៏ស្រស់សង្ហារ នេះផងដែរ។ លោកអ្នក ក៏អាចមកសាកសួរនៅទីតាំងផ្ទាល់ដែលជាសាខាលក់រថយន្ត Toyota ទាំងប្រាំសាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ពត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈលេខ ទូរស័ព្ទ៖ 017 222 408 / 017 333 503 / 086 333 503 ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការគឺ Toyota Cambodia
ឬ តាមរយៈបណ្ដាញ Telegram Channel: Toyota Cambodia Official ៕
រូបភាពបន្ថែមពី Rush GR :
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់