👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
រថយន្ដម៉ូឌែល Toyota camry ស៊េរីឆ្នាំ ២០២២ និង Honda Civic ស៊េរីឆ្នាំ ២០២២ គឺជារថយន្ដប្រភេទ Sedan ដែលមានភាពល្បីល្បាញនឹងមានអតិថិជនគាំទ្រយ៉ាងច្រើននៅលើទីផ្សារជុំវិញពិភពលោក ដោយឡែកថ្ងៃនេះ Advan Auto នឹងលើកយកម៉ូឌែលទាំងពីនេះដើម្បីចែកជូនបងប្អូនអោយបានដឹងកាន់តែច្បាស់បន្ថែមទៀត។
រថយន្ដម៉ូឌែល Toyota Camry ស៊េរីឆ្នាំ ២០២២ និង Honda Civic ស៊េរីឆ្នាំ ២០២២ បានផ្ដល់មកជាមួយជម្រើស Trim ជាច្រើនសម្រាប់ជ្រើសរើសដោយ Camry មានដូចជា LE, LE Hybrid, SE, SE Hybrid, SE Nightshade Edition, XLE, XLE Hybrid, XSE, XSE Hybrid, TRD, XLE V6, និង XSE V6 ។ រីឯ Civic មានដូចជា LX, Sport, EX, និង Touring ជារួម មិនសូវមានជម្រើសស្មុគស្មាញប៉ុន្មានទេ។
គួរបញ្ជាក់ផងដែរថាម៉ូឌែល Toyota Camry XLE បានផ្ដល់ជម្រើសម៉ាស៊ីន ៤ ស៊ីឡាំងចំណុះ ២.៥ លីត្រ ដែលអាចផលិតកម្លាំងបាន ២០៣ សេះ និងកម្លាំងបង្វិល ២៥០ ញូតុនម៉ែត្រ បញ្ចូនចលនាដោយប្រអប់លេខប្រាំបីវត្គស្វ័យប្រវត្តិ រថយន្ដមួយនេះរត់ដោយកង់ខាងមុខហើយវាមានសម្ថភាពអាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥ វិនាទី។
ជាមួយនឹងម៉ូឌែល Honda Civic វិញបានបំពាក់មកជាមួយម៉ាស៊ីន ៤ ស៊ីឡាំង Turbocharge ចំណុះ ១.៥ លីត្រដែលអាចផលិតកម្លាំងបាន ១៨០ សេះនិងកម្លាំងរមួល ២៤០ ញូតុនម៉ែត្រធ្វើការបញ្ចូនចលនាដោយប្រអប់លេខ CVT ជាប្រអប់លេខដែលមានតែលេខ Low & Hight ឡានមួយនេះរត់ដោយកង់ខាងមុខវា ក៏អាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេល ៧ វិនាទី។
ចំនុចសំខានជាងគេដែលយើងត្រូវដឹងនោះគឺជាមួយកម្រិតស៊ីសាំងរបស់ម៉ូឌែលទាំងពីរនេះ បើយោងទៅតាមការបា៉ន់ស្មានរបស់ EPA សម្រាប់ម៉ូឌែល Camry ស៊េរីឆ្នាំ ២០២២ នេះអាចបើកបរចម្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំង ៨ លីត្រសម្រាប់ផ្លូវក្នុងក្រុង និងបើកបរលើផ្លូវហាយវេរ ១០០ គីឡូម៉ែត្រស៊ីសាំង ៦ លីត្រ ។ ទន្ទឹមនឹងនេះផងដែរជាមួយកម្រិតស៊ីសាំងរបស់ម៉ូឌែល Civic ស៊េរីឆ្នាំ ២០២២ វិញវាអាចបើកបរក្នុងចម្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំង ៧ លីត្រសម្រាប់ផ្លូវក្នុងក្រុង និងសម្រាប់ផ្លូវហាយវេរ ១០០ គីឡូម៉ែត្រស៊ីសាំង ៦ លីត្រ ស្មើគ្នាជាមួយ Camry ដែរ។ បើនិយាយពីផ្នែកខាងក្នុងរបស់ Camry និង Civic មានកាប៊ីនធំទូលាយងាយស្រួលអង្គុយ Toyota Camry បានបំពាក់អេក្រង់កម្សាន្តទំហំ ៩ អ៊ីញ វាក៏អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ជាមួយនឹងការសាកថ្មទូរស័ព្ទឥតខ្សែ។
ស្របគ្នានេះដែរ Civic ក៏បាននាំយកមកជាមួយអេក្រង់កម្សាន្ដទំហំ ៩ អ៊ីញ កាន់តែពិសេសនោះផ្នែកខាងក្រោយបានបន្ថែមជាមួយអេក្រង់កម្សាន្ដសម្រាប់អ្នកដំណើរដែលមានទំហំ ៧ អ៊ីញ (សម្រាប់ Option ខ្ពស់) អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ដែលផ្នែកខាងក្នុងមិនសូវជាមានអ្វីខុសគ្នាជាមួយនឹង Camry ប៉ុន្មាននោះទេ។
មួយវិញទៀត Camry និង Civic មានប្រព័ន្ធសុវត្ថិភាពស្រដៀងគ្នាដូចជា មុខងារជំនួយការក្នុងការបើកបរ ប្រព័ន្ធផ្ដល់ដំណឹងនៅពេលមានឧបស័គ្គនៅក្បែរ ប្រព័ន្ធជំនួយរក្សាការបើកបរឲ្យនៅចំកណ្ដាលកន្លង ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ និងចុងក្រោយប្រព័ន្ធហ្វាកូដឡើងចុះស្វ័យប្រវត្តិ។ សរុបទៅរថយន្ដទាំងពីរម៉ូឌែលនេះវាមានចំនុចខុសគ្នាបន្ដិចបន្ដួចតែប៉ុណ្ណោះគ្រាន់តែ Camry មានកម្លាំងខ្លាំងជាងបន្តិច និងស៊ីសាំងតិចជាង Civic បន្តិចបន្តួចតែប៉ុណ្ណោះដូចនេះយើងអាចដឹងបានថាតើគួរជ្រើសរើសម៉ូឌែលមួយណាដែលអ្នកស្រលាញ់ នឹងស័ក្តិសមក្នុងការប្រើប្រាស់ ។
ទាក់ទងជាមួយតម្លៃវិញ Toyota Camry ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ២៨,០០០ ដុល្លារឡើងទៅ និង ម៉ូឌែល Honda Civic ស៊េរីឆ្នាំ ២០២២ វិញមានតម្លៃចាប់ពី ២៥,០០០ ដុល្លារឡើងទៅ (បញ្ជាក់សម្រាប់តម្លៃទាំងអស់នេះជាតម្លៃចេញពីរោងចក្រ មិនទាន់បូកថ្លៃពន្ធ និងចំណាយផ្សេងៗ )។
អត្ថបទដោយ៖ Nita @Advan Auto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ