ទំនេរ កុំភ្លេចមកទស្សនា “ការតាំងបង្ហាញរថយន្ត Toyota សេរ៊ី ២០២២” នៅសង្ក្រានមង្គល កីឡដ្ឋានមរតកតេជោ

អ្នកទស្សនា
547
0/ AKlasseAuto Promotion
2022-04-toyota-event.jpg

👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion  

  • ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ

………………………………………………………………………………….

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន តូយ៉ូតា (ខេបូឌៀ) បានធ្វើការដាក់តាំងបង្ហាញរថយន្តសេរ៊ី ២០២២ ចំនួន ៣ ម៉ូឌែលនាកម្មវិធី សង្ក្រានមង្គល ដែលប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ (ផ្លូវលីយ៉ុងផាត) ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ ។

លោកអ្នកអាចទស្សនា ក៏ដូចជាសាកសួរព័ត៌មានផ្សេងៗរបស់រថយន្តល្បីៗរបស់ Toyota ទាំង ៣ ម៉ូដែលរួមមាន Hilux Revo Rally, Corolla Cross និង Toyota Raize ជាមួយក្រុមការងាររបស់ តូយ៉ូតា (ខេមបូឌៀ) ផ្ទាល់ ។

១. រថយន្តភីកអាប់ Hilux Revo Rally ឆ្នាំ២០២២

រថយន្ត Hilux Revo Rally គឺជារថយន្តភីកអាប់ដែលទទួលបាននូវការអភិវឌ្ឍន៍ថ្មីទៅលើរូបរាង ថាមពលម៉ាស៊ីន និងប្រណិតភាព និងភាពទំនើប អោយកាន់តែប្រសើរឡើង ខណៈមាន

តម្លៃចាប់ពី ៥៣ ៤០០ដុល្លារ ប៉ុណ្ណោះ។

សម្រាប់ឆ្នាំ២០២២ វាត្រូវបានបំពាក់ដោយម៉ាស៊ីន GD Engine ជំនាន់ថ្មី ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំងអាចផលិតកម្លាំងបាន ២០១សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។ 

រថយន្តនេះក៏មានលក្ខណៈពិសេសៗជាច្រើនបន្ថែមទៀតដូចជា ចង្កៀងមុខប្រភេទ Bi-LED Projector, ចង្កៀងកាត់អ័ព្ទប្រភេទ LED, ថាសកង់ទំហំ ១៨អ៊ីញ, កុងទ័របង្ហាញព័ត៌មានប្រភេទឌីជីថល, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ឧបករណ៍បំពងសម្លេងប្រភេទ JBL ៩គ្រាប់ កាំមេរ៉ា ៣៦០ដឺក្រេ, កញ្ចប់សុវត្តិភាព TSS, ចន្ទៀស ៥សន្លឹក និងលក្ខណៈពិសេសជាច្រើនបន្ថែមទៀត។

២. រថយន្ត Toyota Corolla Cross  ឆ្នាំ២០២២

វាជារថយន្តប្រភេទ Crossover ដែលមានការឌីស្សាញយ៉ាងទាក់ទាញជាមួយប៉ាណាមុខមួយផ្ទាំងធំ អមដោយចង្កៀងមុខប្រភេទ Bi-LED Projector, ថាសកង់អាលុយមីញ៉ូមទំហំ ១៨អ៊ីញ, កញ្ចក់ចំហៀងប្រភេទ LED ភ្ជាប់ដោយមុខងារក្តោបអូតូ, ចង្កៀងក្រោយរចនាជាខ្សែបន្ទាត់ រួមបន្ថែមជាមួយអង់តែនព្រុយត្រីឆ្លាមដ៏ស្រស់ស្អាតផងដែរ។ ចំណែកផ្នែកខាងក្នុងវិញបានបំពាក់មកជាមួយ កៅអីខាងមុខ ដែលអាចលៃតម្រូវបាន ៨ទិសដៅ, ប៊ូតុង Start/Stop, កុងទ័របង្ហាញព័ត៌មានពហុមុខងារ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ម៉ាស៊ីនត្រជាក់ ២តំបន់, ដំបូលកញ្ចក់បើកខាងលើ ភ្ជាប់ដោយមុខងារការពារការគៀប និងកញ្ចប់សុត្ថិភាព TSS។

រថយន្ត Toyota Corolla Cross  ឆ្នាំ២០២២ មានតម្លៃចាប់ពី ៤៦ ៩០០ដុល្លារ

និងដំណើរការដោយម៉ាស៊ីនចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៣៨សេះ និងកម្លាំរមួល ១៧២ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ៧វគ្គ។

៣. រថយន្ត Toyota Raize

ជារថយន្តប្រភេទ Compact SUV មួយប្រភេទរបស់តូយ៉ូតា ដែលមានការគាំទ្រ និងចាប់ចិត្តស្រឡាញ់យ៉ាងច្រើនពីសំណាក់មហាជន ជាមួយរូបរាងនៃការឌីស្សាញយ៉ាងទាន់សម័យ ទំនើប និងជាពិសេសមានពណ៌តួខ្លួនយ៉ាងទាក់ទាញ។

រថយន្ត Toyota Raize មានតម្លៃចាប់ពី ២៦ ៥០០ដុល្លារឡើងទៅ

ហើយរថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,០លីត្រ ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៦សេះ និងកម្លាំងរមួល ១៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ៧វគ្គ។

គួរបញ្ជាក់ផងដែរថា លោកអ្នកដែលមកទស្សនាការដាក់បង្ហាញរថយន្តតូយ៉ូតាផ្ទាល់ ក្រៅតែពីធ្វើការសាកសួរព័ត៌មានអំពីរថយន្តហើយនោះ លោកក៏អាចធ្វើការសាកសួរអំពីព័ត៌មាននៃការបង់រំលស់រថយន្ត ដែលមានការផ្តល់ជូនពិសេសពីក្រុមហ៊ុនដែលពុំធ្លាប់មានពីមុនបានផងដែរ ជាមួយនឹងការបង់រំលស់ចាប់ពី ២០% ព្រមទាំងមានប្រូម៉ូសិនការប្រាក់ ០% សម្រាប់ខែដំបូងផងដែរ ។ 

ដូច្នេះសម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 017 333 503 និង 086 333 503។

ហ្វេសប៊ុកផេក ៖ Toyota Cambodia

គេហរទំព័រ ៖ toyota.com.kh

ទិដ្ឋភាពបន្ថែមពីការតាំងបង្ហាញរថយន្តសេរ៊ី ២០២២ របស់ Toyota ៖

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe Youtube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More