👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ថ្មីៗនេះក្រុមហ៊ុន Toyota បានបញ្ចេញម៉ូឌែល Corolla Cross ស៊េរីឆ្នាំ ២០២៣ ជារថយន្ដប្រភេទ SUV ដ៏ស្រស់ស្អាតដោយវាបានផ្លាស់ប្ដូររូបរាងប៉ាណាខាងមុខប្លែកពីស៊េរីឆ្នាំមុនៗនឹងបានបំពាក់មកជាមួយប្រព័ន្ធ Hybrid ជាលើកដំបូង ដែលអាចធ្វើការសន្សំសំចៃសាំងបានល្អជាងមុនហើយរថយន្ដមួយនេះបច្ចុប្បន្នមានការគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។

Toyota Corolla Cross Hybrid ស៊េរីឆ្នាំ ២០២៣ នេះបាននាំមកជាមួយជម្រើស Option ចំនួនប្រាំដែលរួមមាន S, SE, XSE, LE និង XLE គ្រប់កម្រិតទាំងអស់បានបំពាក់ដោយម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.០ រួមជាមួយម៉ូទ័រអេឡិចត្រិចចំនួន ៣ ដែលអាចផលិតកម្លាំងបាន ១៩៤ សេះ និងបង្វិលកង់ដោយកង់ទាំងបួន ។
មួយវិញទៀតម៉ូឌែលមួយនេះអាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើពេល ៨ វិនាទី គួរបញ្ជាក់ផងដែរថាកម្រិតស៊ីសាំងរបស់ Corolla Cross Hybrid នេះអាចបើកបរក្នុងចង្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំង ៦ លីត្រ ដែលវាធ្វើបានល្អជាងជំនាន់មុនៗ ។

រថយន្ដ SUV ដ៏ស្រស់ស្អាតមួយនេះបានធ្វើការរចនាប៉ាណាខាងមុខថ្មី អមជាមួយចង្កៀងមុខប្រភេទ LED និងអំពូលកាត់អព័្ទមួយគូ ជាមួយគ្នានេះផ្នែកខាងក្រោយក៏បានបំពាក់ដោយប្រភេទចង្កៀង LED ដោយនៅចំហៀងឃ្លុបខាងក្រោយបានដាប់ដោយអក្សរ Corolla Cross និងបានបន្ថែម Spoiler មើលទៅកាន់តែស៊ីវិល័យ។
បើក្រឡេកមកមើលជាមួយនឹងផ្នែកខាងក្នុងវិញវាមានភាពខុសគ្នាទៅតាម Option នីមួយៗ ដែលមានដូចជាជម្រើស LE វាបានបំពាក់ដោយកៅអីក្រណាត់ពណ៌ប្រផេះស្រាល និងខ្មៅ ហើយ XLE មានកៅអីក្រណាត់ប្រភេទ SofTex Macadamia/Mocha ឬពណ៌ខ្មៅ ប្រភេទ S មានកៅអីក្រណាត់ពណ៌ខ្មៅលាយប្រផេះ ចំណែកឯប្រភេទ SE មានកៅអីក្រណាត់ពណ៌ខ្មៅលាយប្រផេះ ឬខ្មៅលាយខៀវ ជាមួយប្រភេទចុងក្រោយគឺ XSE មានកៅអីក្រណាត់ប្រភេទ SofTex ពណ៌ខ្មៅ ឬខ្មៅលាយខៀវ។

ម៉ូឌែលមួយនេះបានបន្ថែមនូវអេក្រង់កម្សាន្ត touch screen ទំហំ ៨ អ៊ីង ដែលអាចភ្ជាប់ជាមួយប្រព័ន្ធ Apple CarPlay ឫ Android Auto និង 4G wi-fi hotspot រួមទាំងរន្ធ USB-C ទៀតផង។
ចំនុចសំខាន់មួយទៀតនោះគឺសុវត្ថិភាព ដោយរថយន្តនេះបានបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ដែលមានដូចជា៖ ប្រព័ន្ធគ្រប់គ្រងល្បឿនស្វ័យប្រវត្តិតាមឡានខាងមុខ (Adaptive Cruise Control), ប្រព័ន្ធជាន់ហ្វ្រាំងស្វ័យប្រវត្តិពេលមាឧបស័គ្គនៅខាងមុខ, ប្រព័ន្ធគ្រប់គ្រង់ឡានឲ្យនៅកណ្តាលគន្លង និងមុខងារជូនដំណឹងបន្ទាន់ជាសំឡេងនៅពេលមានអ្វីនៅក្បែរឡាន ហើយវានៅមានមុខងារផ្សេងទៀតដែលមាននៅលើម៉ូឌែលមួយនេះ។

សម្រាប់តម្លៃវិញ Toyota មិនទាន់បញ្ជាក់ច្បាស់នៅឡើយ ប៉ុន្តែគេរំពឹងថាវានឹងមានតម្លៃចេញពីរោងចក្រចាប់ពី ២៥,០០០ ដុល្លារឡើងទៅ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា