👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ………………………………………………………………………………….
ថ្មីៗនេះក្រុមហ៊ុន Toyota នៅអាស៊ីអាគ្នេយ៍ទើបតែចេញ Toyota Corolla Cross Hybrid ថ្មី រាងស្អាតទូលាយ ស៊ីសាំងតិច តម្លៃធូរខ្ទង់ ៣ ម៊ឺនដុល្លារជាង។
Corolla គឺជាម៉ាកសញ្ញាឡាន Sedan ល្បីល្បាញមួយរបស់ Toyota ដែលមានអតិថិជនចាប់អារម្មណ៍ទិញប្រើប្រាស់ច្រើនជាងគេ ដូច្នេះ Toyota ក៏បានចេញរថយន្ដ Corolla មួយប្រភេទទៀតដែលមានឈ្មោះថា Corolla Cross ដែលជាប្រភេទរថយន្ដ Crossover មានទាំងប្រភេទសាំង និងប្រភេទប្រើប្រាស់ប្រព័ន្ធ Hybrid បំពាក់ដោយបច្ចេកវិទ្យាទំនើបជំនាន់ទី ៤ របស់ Toyota នោះគឺ the 4th Generation of Toyota Hybrid Electric System។
សម្រាប់ប្រព័ន្ធមេកានិច វាភ្ជាប់ជាមួយម៉ាស៊ីន ៤ ស៊ីឡាំងចំណុះ ១.៨លីត្រ ជំនួយដោយម៉ូទ័រអគ្គិសនីថាមពល 75kW ដោយពេលប្រើប្រាស់មុខងារ Hybrid វាអាចកើនថាមពលដល់ 90kW ធ្វើឲ្យវារត់ក្នុងចម្ងាយ ១០០ គម ស៊ីសាំងត្រឹមតែ ៣.៣ លីត្រប៉ុណ្ណោះ ។
រូបរាងខាងក្រៅត្រូវបានរចនាឡើងមានលក្ខណៈ Sport ធំ ទ្រវែងជាង Corolla Sedan ធម្មតា ដោយមានបណ្ដោយប្រវែង ៤.៤៦ ម៉ែត្រ ជាមួយប៉ាណាមុខធំ អមនឹងចង្កៀងមុខវែងស្អាតប្រើប្រាស់បច្ចេកវិទ្យា DRL ឬ Day Times Running Lights ។
ផ្នែកខាងក្នុង ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបរបស់ Toyota មានមុខងារបញ្ជារច្រើនប្រភេទ ព្រមទាំងអាចប្រើប្រាស់បានជាមួយ ប្រព័ន្ធ Android Auto, Apple Carplay ប្រព័ន្ធតម្រូវសីតុណ្ហភាព Active Cruise Control, Lane Assist ជាដើម ថែមមកជាមួយបរិក្ខារខាងក្នុងដូចជាពូកកៅអី ស្រោបដោយក្រណាត់ស្បែកប្រណិត។
តាមរយៈវេបសាយ Toyota Malaysia បានឲ្យដឹងថា Toyota Corolla Cross Hybrid នេះគ្រោងចេញលក់នៅឆមាសទី ២ឆ្នាំ ២០២២ ជាមួយនឹងតម្លៃខ្ទង់ ៣១ ១៨៦ ដុល្លារ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី