ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
ថ្មីៗនេះ ក្រុមហ៊ុន Toyota Motor Thailand (TMT) ប្រទេសថៃ បានប្រកាសគម្រោងបញ្ចេញ Toyota bZ4X ដែលជារថយន្តប្រើអគ្គិសនីសុទ្ធ និងរំពឹងថាដាក់លក់ផ្លូវការក្នុងឆ្នាំនេះ។
សេចក្តីប្រកាសនេះបានធ្វើឡើងដោយ ប្រធានក្រុមហ៊ុននៃ TMT លោក Noriaki Yamashita នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អំឡុងពេលការប្រជុំតាមអនឡាញ
ស្តីពីលទ្ធផលការងារ និងទស្សនវិស័យរបស់ក្រុមហ៊ុនកាលពីឆ្នាំ២០២១ និងសម្រាប់ឆ្នាំខាងមុខនេះ។

លោកបានមានប្រសាសន៍ថា “កាលពីឆ្នាំមុន យើងបានណែនាំ Lexus UX 300e BEV និង Lexus NX450h+ PHEV ។ សម្រាប់ម៉ាកតូយ៉ូតា រថយន្ត bZ4X គឺជាម៉ូដែលទីមួយនៃស៊េរី bZ នឹងត្រូវបានបង្ហាញ នៅឆ្នាំនេះ។”
ឡាន Toyota bZ4X ដើរដោយថាមពលអគ្គិសនីនេះជាប្រភេទរថយន្តប្រាំកៅអី មាន២ ប្រភេទគឺ ប្រភេទរត់ដោយប៉ុងមុខ (FWD) និង ប៉ុងពីរមុខក្រោយ (AWD)។ ចំពោះប្រភេទរត់ដោយប៉ុងមុខ រថយន្តនេះមានម៉ូទ័រតែមួយគ្រាប់ដែលអាចផលិត កម្លាំង ២០១សេះ ឬ ១៥០ គីឡូវ៉ាត់ ខណៈពេលដែលប្រភេទ AWD ដែលមានម៉ូទ័រពីរអាចផលិតកម្លាំងរួមបញ្ចូលគ្នាបាន ២១៥សេះ ឬ ១៦០ គីឡូវ៉ាត់។

យ៉ាងណាក្តី ក៏ឡានទាំងពីរម៉ូដែលនេះបំពាក់ថាមពលអាគុយ ៧១.៤ គីឡូវ៉ាត់ម៉ោង (kWh) ដូចគ្នាបេះបិទ ដែលអាចសាកជាមួយចរន្តអគ្គិសនី AC រហូតដល់ ៦.៦គីឡូវ៉ាត់ និងចរន្ត DC នៅស្ថានីយ៍សាកល្បឿនលឿនរហូតដល់ ១៥០គីឡូវ៉ាត់។
ចំពោះល្បឿនវិញ bZ4X អាចជាន់ពី ០-១០០ គីឡូម៉ត្រែក្នុងមួយម៉ោង (km/h) ប្រើរយៈពេលត្រឹមតែ ៨.៤ វិនាទីប៉ុណ្ណោះសម្រាប់ប្រភេទ FWD និង ៧.៧ វិនាទីសម្រាប់ AWD។

គួរបញ្ជាក់ដែរថា Toyota bZ4X បានបង្ហាញកាលពីខែតុលា ឆ្នាំមុន ត្រូវបានគេរំពឹងថានឹងចូលទៅក្នុងទីផ្សារ ប្រទេសថៃ ក្នុងទម្រង់នាំចូលពេញលេញជាផ្លូវការ ដែលទំនងជាចេញមុខពាក់កណ្តាលឆ្នាំ ២០២២ នេះ។
ដកស្រង់អត្ថបទដោយ៖ ម៉ីស៊ាង
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី