👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
នាពេលបច្ចុប្បន្ននេះ រថយន្ដប្រភេទ SUV មានការគាំទ្រជាខ្លាំងនៅជុំវិញពិភពលោក ដោយឡែកថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដជាច្រើនក៏កំពុងផលិតរថយន្ដប្រភេទ SUV ទៅតាមស្តង់ដារនីមួយៗ របស់ក្រុមហ៊ុនដើម្បីប្រកួតប្រជែងនៅលើទីផ្សារផងដែរ។
ខណៈពេលនេះ Advan Auto សុំលើកយកពីរម៉ូឌែលដែលជាឡានប្រភេទ SUV មានការពេញនិយមប្រើប្រាស់ច្រើន ជាពិសេសនៅលើទីផ្សារប្រទេសកម្ពុជាផ្ទាល់ ដែលនោះគឺម៉ូឌែល Isuzu MU-X សេ៊រីឆ្នាំ ២០២២ និង Toyota Fortuner ស៊េរីឆ្នាំ ២០២២
រថយន្ដប្រភេទ SUV ម៉ូឌែល Isuzu MU-X បានបំពាក់មកជាមួយម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ៣ លីត្រ ចំនួយដោយ turbo ដែលអាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ៤៥០ ញូតុនម៉ែត្រ ដំណើរការរត់កង់ទាំងអស់ 4X4 ប្រើប្រាស់ដោយប្រអប់លេខ ៦ វគ្គអូតូ ។
ចំណែកឯម៉ូឌែល Toyota Fortuner វិញវាបានបំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២.៨ លីត្រ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០ ញូតុនម៉ែត្រ ដំណើរការបង្វិលដោយកង់ទាំងអស់ 4X4 ដូចគ្នា បញ្ចូនចលនាតាមរយៈប្រអប់លេខ ៦ វគ្គអូតូ ជាមួយសម្ថភាពអូសសណ្ដោងវិញអាចអូសបានទម្ងនដល់ទៅ ៣ ពាន់គីឡូក្រាមជាងឯណ្ណោះ បើនិយាយរួមទៅរថយន្ដពីរម៉ូឌែលនេះទាំងកម្លាំង និងថាមពលម៉ាស៊ីនខុសគ្នាតិចតួច ។
ក៏ប៉ុន្តែបើប្រៀបធៀបពីកម្រិតស៊ីប្រេងវិញសម្រាប់ Fortuner ជាមធ្យមបើកបរក្នុងចម្ងាយ ១០០ គីឡូម៉ែត្រស៊ី ៧ លីត្រ និង ម៉ូឌែល MU-X បើកបរចម្ងាយ ១០០ គីឡូម៉ែត្រស៊ី ៨ លីត្រ ដូចដែលបាន ឃើញហើយថាមួយណាស៊ីសាំងជាងមួយណាតែបើគិតទៅវាខុសគ្នាតែមួយលីត្រតែប៉ុណ្ណោះ។
ក្រឡេកមកមើលផ្នែកខាងក្នុងវិញម៉ូឌែល MU-X បានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ៩ អ៊ីញ តែ Fortuner បំពាក់អេក្រង់ទំហំ ៨ អ៊ីញតូចជាង MU-X ហើយក៏អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ផងដែរ បន្ថែមពីនេះទៅទៀត Fortner បានបំពាក់ប្រព័ន្ធ Speaker ចំនួន ៦ គ្រាប់ ប៉ុន្តែ MU-X បំពាក់មកដល់ទៅ ៨ គ្រាប់។
ចូលមកដល់បច្ចេកវិទ្យានៃប្រព័ន្ធសុវត្ថិភាពវិញម្ដងម៉ូឌែលទាំងពីរនេះបានជាប់ចំណាត់ ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពី ANCAP ដោយផ្អែកលើការធ្វើតេស្តដែលបានធ្វើឡើងក្នុងឆ្នាំ ២០១៩ និង ២០២០ ដោយបានបំពាក់ជាមួយពោងសុវត្ថិភាពចំនួន ៨ ការពារគ្រប់ជ្រុងជ្រោយបានយ៉ាងល្អ និងមុខងារសុវត្ថិភាពផ្សេងៗទៀតសង្ខេបដូចជា ប្រព័ន្ធមុខងារហ្វ្រាំងចាប់ដោយស្វ័យប្រវត្តិ, ប្រព័ន្ធរក្សាការបើកបរឲ្យចំកណ្ដាលកន្លង, ប្រព័ន្ធមុខងារចាប់សញ្ញាចរាចរណ៍, ប្រព័ន្ធមុខងារចាប់សញ្ញាកន្លែងចតរថយន្តខាងមុខ/ខាងក្រោយ ។
សរុបមកភាពខុសគ្នារវាងរថយន្ដប្រភេទ SUV ទាំងពីរម៉ូឌែលនេះមានដូចជាការចនាបថផ្នែកខាងក្រៅ ផ្នែកខាងក្នុង និងកម្លាំងម៉ាស៊ីន ជាមួយកម្រិតស៊ីសាំង មានភាពខុសគ្នាបន្តិចបន្តួចហើយទាំងនេះជាចំណុចដែលធ្វើឲ្យអ្នកគាំទ្រអាចបែកចែក និងសម្រេចចិត្តថាគួរជ្រើសរើសមួយណាទៅតាមចំណង់ចំណូលចិត្ត។
ទាក់ទងជាមួយតម្លៃវិញ Isuzu MU-X ស៊េរីឆ្នាំ ២០២២ នេះមានតម្លៃចាប់ពី ៤៧,៩០០ ដុល្លារឡើងទៅ និង ម៉ូឌែល Toyota Fortuner ស៊េរីឆ្នាំ ២០២២ វិញមានតម្លៃចាប់ផ្ដើមពី ៤៩,៧១៥ ដុល្លារឡើងទៅតម្លៃទាំងអស់នេះជាតម្លៃចេញពីរោងចក្រ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ