👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ថ្មីៗនេះក្រុមហ៊ុន Toyota បានសម្ពោធរថយន្តម៉ូឌែល GR Supra ជំនាន់ថ្មីនៅប្រទេសជប៉ុនដែលមានឈ្មោះថា "Matte White Edition" ហើយអ្វីដែរកាន់តែពិសេសនោះគឺ ម៉ូដែលនេះត្រូវបានកំណត់ផលិតត្រឹមតែ ៥០ គ្រឿងនៅលើទីផ្សារតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងថាម៉ូឌែល GR Supra Matte White Edition ត្រូវបានសម្គាល់ដោយការរចនាបថដែលគ្រប់ផ្នែកភាគច្រើនប្រើប្រាស់ជាមួយពណ៌ខ្មៅក្រិប ទាំងផ្នែកខាងក្នុង និងខាងក្រៅ ជាមួយនឹងតួខ្លួនពណ៌ស ។
ដោយឡែកមើលមួយភ្លេតទៅស្រដៀងទៅនឹងម៉ូឌែល GR Supra A91-MT Edition ស៊េរីឆ្នាំ ២០២៣ ដែលចេញលក់នៅសហរដ្ឋអាមេរិកក្នុងការផលិតមានកំណត់ដែលមានចំនួន ៥០០ គ្រឿង។
បើក្រឡេកទៅមើលផ្នែកខាងក្នុងនៃម៉ូឌែល Toyota GR Supra Matte White Edition វាបានតុបតែងដោយកៅអីពូកស្បែកប្រណិត និងផ្នែកខាងក្រោមនៃទ្វារ ដៃចង្កូតគឺបានតុបតែងដោយពណ៌ទង់ដែងយ៉ាងស្រស់ស្អាត។
ម៉ូឌែលថ្មីនេះបានបំពាក់មកជាមួយម៉ាស៊ីន ៦ ស៊ីឡាំង ចំណុះ ៣ លីត្រជំនួយដោយ turbocharged អាចផលិតកម្លាំង ៣៨២ សេះ និងដំណើរការរត់ដោយកង់ខាងក្រោយ បញ្ចូនចលនាតាមរយៈប្រអប់លេខដៃប្រាំមួយវគ្គ និងមានភ្ជាប់មកជាមួយប្រអប់លេខអូតូប្រាំបីវគ្គផងដែរ។ រថយន្ដស្ព័រមួយនេះវាបានបំពាក់ជើងក្រោមប្រភេទ AVS (Adaptive Variable Suspension) និង VSC (Vehicle Stability Control)។
ជាមួយគ្នានេះដែរវាក៏បានរចនាបន្ថែមនូវប្រភេទកាបោនហ្វាយបឺរសឹងតែគ្រប់ផ្នែកទៅហើយ ដោយបានដាប់ដោយអក្សរ “GR Supra” និង “Matte White Edition” ថែមទៀតផង។ ចំណែកឯប្រព័ន្ធមុខងារកម្សាន្ដវិញវាបានភ្ជាប់មកជាមួយនឹងឆ្នាំងសាកឥតខ្សែនៅលើកុងសូលកណ្តាល មានបន្ថែមជាមួយរន្ធ USB ។
ជាងនេះទៅទៀតវាក៏បានបំពាក់ Speaker JBL ចំនួន ១២ គ្រាប់ ដែលមានសំឡេងលឺងំល្អ និងប្រើប្រាស់ជាមួយអេក្រង់កម្សាន្ដប្រភេទ touch screen ទំហំ ៨.៨ ផងដែរ។ បើនិយាយពីតម្លៃវិញសម្រាប់ Toyota GR Supra Matte White Edition នេះមានតម្លៃចាប់ផ្តើមពី ៥៧,០៩៨ ដុល្លារដែលជាតម្លៃនៅលើទីផ្សារប្រទេសជប៉ុន។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម