ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា និង MODELLISTA ប្រទេសថៃ បានបង្ហាញរថយន្ត Toyota ដែលបានបំពាក់ គ្រឿងតុបតែងរថយន្ត ពីក្រុមប្រណាំងរថយន្ត Rally HQ សម្រាប់ប្រើប្រាស់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Asia Cross Country Rally 2022 (AXCR) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 26 ខែ វិច្ឆិកា ឆ្នាំ 2022 នៅខេត្តសៀមរាប យ៉ាងអស្ចារ្យ។
ផលិតផលតុបតែងរថយន្តជាពិសេសពីម៉ាក MODELLISTA នេះ ត្រូវបានជ្រើសរើសយ៉ាងពិសេសសម្រាប់តុបតែងរថយន្តចំនួន ៤ គ្រឿង ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ លើសពីនេះទៀតដែរ ក្រោយពីការប្រកួត រថយន្តដែលចូលរួមប្រកួតបានបង្ហាញខ្លួននៅ ទីស្នាក់ការលក់នៃ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា សាខាខេត្តសៀមរាប ដើម្បីជាការបង្ហាញ បង្អួតរូបរាងដ៏អស្ចារ្យសម្រាប់អតិថិជន តូយ៉ូតា ខេមបូឌា បានទស្សនា និងចាប់កាន់ផ្ទាល់ទៅលើរថយន្តដែលបានតុបតែងជាមួយភាពអង់អាច និងកាច លើផ្លូវមានឧបសគ្គ។
រថយន្តចំនួន ៤ គ្រឿងដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះមានដូចជា Toyota Hilux Revo Rally 2 គ្រឿង និង Toyota Fortuner ចំនួន ២ គ្រឿង។
ជាមួយគ្នានេះដែរ អតិថិជនបានចូលរួមទស្សនាការតាំងបង្ហាញរថយន្ត និង ផលិតផលពិសេសពីម៉ាក MODELLISTA នេះដែរ និងទទួលបានភាពសប្បាយរីករាយ ឈ្នះរង្វាន់ក្នុងព្រឹត្តិការណ៍ពិសេសអស្ចារ្យនៃរថយន្ត TOYOTA Race Car ពី Asia Cross Country Rally 2022។
សម្រាប់ព័ត៌មាន បន្ថែមលោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook Telegram Youtube Website Instagram ។ ឬក៏អាចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានតាមរយៈ 017 333 503 រឺ 086 333 503 ។
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី