Toyota Hilux Workmate ដែលគេស្គាល់ថាជាឡាន Pick up តម្លៃទាប និងមានប្រជាប្រិយភាពជាងគេសម្រាប់អ្នកប្រើប្រាស់ ជាពិសេសក្នុងទីផ្សារប្រទេស Australia និងប្រទេសតំបន់អាស៊ី ពេលនេះត្រូវបានគេប្រកាសថាឡើងថ្លៃដល់តម្លៃដែលមិនធ្លាប់មានពីមុនមក ។

ចាប់តាំងពីឆ្នាំដំបូងដែល Toyota Hilux បង្ហាញខ្លួន Hilux ដែលថ្លៃជាងគេមានតម្លៃ $22, 990 និង $23, 990 ក្នុងចន្លោះឆ្នាំ 2017 និង 2018 បន្ទាប់មកក៏ចាប់ឡើងជាកំហុកក្នុងរង្វង់ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកាលពីចន្លោះឆ្នាំ 2020 2021 នេះវាមានតម្លៃ $27, 990 ឯតម្លៃចុងក្រោយដែលទើបតែចេញក្នុងខែតុលា 2021 នេះគឺ Toyota Hilux Workmate តម្លៃ $28, 990 ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិរបស់ Toyota Hilux ចាប់ពីឆ្នាំ ២០១៥។

រូបភាព៖ ផ្នែកខាងក្នុង Toyota Hilux Workmate
គួរបញ្ជាក់ផងដែរថាសម្រាប់បច្ចេកវិទ្យារបស់វាវិញគឺមិនបានផ្លាស់ប្ដូរច្រើនប៉ុន្មាននោះទេ ដោយគ្រាន់តែបានបន្ថែមមុខងារមួយចំនួនដូចជា Apple Carplay និង Android Auto, ប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិ, radar cruise control និង ប្រព័ន្ធ GPS ផងដែរ។
ប្រភព៖ Drive ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី