កាលពីចុងឆ្នាំ ២០២១ កន្លងទៅនេះ ក្រុមហ៊ុន Toyota បានប្រកាសបោះទុន ៧០ពាន់លានដុល្លារដើម្បីវិនិយោគលើវិស័យឡានអគ្គិសនី ដោយទំហំលុយពាក់កណ្តាលនឹងចំណាយលើការផលិតឡានអគ្គិសនីឲ្យបានមុនឆ្នាំ ២០៣០ ។
យោងតាមសារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុនផលិតឡានរបស់ជប៉ុននេះ រំពឹងថានឹងលក់ឡានអគ្គិសនីអោយបាន ចំនួន ៣.៥ លានគ្រឿងនៅចុងទស្សវត្សនេះ ដែលស្មើនឹង ១/៣ នៃទំហំឡានសរុបដែល Toyota លក់បាននាពេលបច្ចុប្បន្ន ។
នាយកដ្ឋានប្រតិបត្តិ Toyota លោក Akio Toyoda ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រៅពីឡានអគ្គិសនី Toyota មានយុទ្ធច្រើនទៀតដើម្បីកាត់បន្ថយឧស្ម័នពុល រាប់បញ្ចូលទាំងឡាន Hybrid (ឡានកូនកាត់) និងរថយន្តដើរដោយថាមពលអ៊ីដ្រូសែនផងដែរ។

ថ្មីៗនេះដែរក្រុមហ៊ុនឡានលេខ ១ លើពិភពលោកនេះ ក៏បានបញ្ចេញគម្រូឡានអគ្គិសនីដល់ទៅ ៣០ ម៉ូឌែលឯណោះ ខណៈដែលឡានអគ្គិសនី ១៥ ម៉ូឌែលនឹងត្រៀមចេញលក់នាឆ្នាំ ២០២៥ ខាងមុខនេះ ។
អមមកជាមួយឡានអគ្គិសនី ក្រុមហ៊ុន Toyota នៅតែបន្តផលិតម៉ាស៊ីនចំហេះក្នុងដែលដើរដោយថាមពលអ៊ីដ្រូហ្សែន ដើម្បីរក្សាការងារប្រមាណ ៥.៥ លានកន្លែងឲ្យប្រជាជនជប៉ុន ជៀសវាងពួកគាត់អស់ការងារធ្វើដោយសារមនុស្សប្តូរទៅប្រើឡានអគ្គិសនី ។
ក្នុងដែរ ការបោះទុនរបស់ក្រុមហ៊ុន Toyota នេះបានវ៉ាដាច់មុខក្រុមហ៊ុនមេ Mercedes-Benz គឺ Daimler AG ដែលបានប្រកាសបោះលុយ ៤០ ពាន់លានអឺរ៉ូ ឬ$47 ពាន់លានដុល្លារអាមេរិកកាលពីពេលថ្មីៗនេះ ដើម្បីផលិតឡានអគ្គិសនី ត្រៀមប្រកួតជាមួយ ទីផ្សារឡានអគ្គិសនី Tesla ក្នុងពេលអនាគត។
គួរបញ្ជាក់ដែរថា Toyota ក៏បានសហការជាមួយក្រុមហ៊ុនចិនមួយចំនួនដូចជា BYD ជាដើម ដើម្បីផលិតអាគុយតម្លៃទាបលើឡានអគ្គិសនីរបស់ខ្លួន ធ្វើយ៉ាងឲ្យឡានអគ្គិសនី Toyota មានតម្លៃធូរថ្លៃដូចឡានសាំងនាពេលបច្ចុប្បន្ន ។
អត្ថបទដោយ ៖ ម៉ី ស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី