👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ថ្មីៗនេះក្រុមហ៊ុន Toyota កំពុងប្រារព្ធពិធីគំរប់ខួបទី ៧០ ឆ្នាំរបស់ម៉ូឌែល LandCruiser ហើយអ្វីដែរកាន់តែពិសេសនោះគឺ ក្រុមហ៊ុន Toyota បានយកម៉ូឌែល LandCruiser ស៊េរីឆ្នាំ ៧០ នេះមកកែប្រែថ្មីឡើងវិញដែលដាក់ឈ្មោះហៅថា LandCruiser 70th Anniversary និងមានកំណត់ផលិតត្រឹមតែ ៦០០ គ្រឿងតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថារថយន្ដជំនាន់ ៧០ ដែលក្លាយខ្លួនទៅជារថយន្ដស៊េរីឆ្នាំ ២០២២ មួយនេះបានបំពាក់មកជាមួយម៉ាស៊ីនម៉ាសូ៊ត V8 Turbo ចំណុះ ៤.៥ លីត្រ អាចផលិតកម្លាំងបាន ២០២ សេះ និងកម្លាំងរមួល ៣១៧ ផោនហ្វីត ឡាននេះដំណើរការរត់ដោយកង់ទាំងអស់ បញ្ចូនចលនាតាមតយៈប្រអប់លេខដៃ ៥ វគ្គ។

រថយន្ដមួយនេះបានកំណែតម្រង់ការរចនាបថនៃផ្នែកខាងក្រៅ និងខាងក្នុងដោយបានបំពាក់បច្ចេកវិទ្យាគ្រាន់បើជាងមុនបន្តិច ។ ត្រួសៗពីផ្នែកខាងក្នុងវិញវាបានបំពាក់មកជាមួយអេក្រង់កម្សាន្ដ touch screen ទំហំ ៦ អ៊ីញ និងអាចភ្ជាប់បានជាមួយ Bluetooth ទូរស័ព្ទថែមទៀតផង។

ត្រឡប់មកផ្នែកខាងក្រៅឡាននេះរចនាប៉ាណាខាងមុខថ្មីពណ៌ខ្មៅដែលមានស្លាកសញ្ញា TOYOTA នៅចំកណ្ដាលតែម្ដង រួមទាំងបានបំពាក់ចង្កៀងខាងមុខប្រភេទ LED daytime running lights អមមកជាមួយអំពូលកាត់អ័ព្ទមួយគូរយ៉ាងភ្លឺច្បាស់ និងផ្នែកខាងក្រោយបានដាប់ដោយអក្សរ 70 Anniversary ផងដែរ។

រថយន្ដម៉ូឌែល LandCruiser 70th Anniversary នេះវាដូចជាមិនសូវមានអ្វីបន្ថែមមកច្រើនណាស់ណាទេដោយឡែកសម្រាប់តម្លៃវិញវាមានតម្លៃ ៧៨,៥០០ ដុល្លារជាតម្លៃចេញពីរោងចក្រដែលមិនទាន់បូកថ្លៃពន្ធនាំចូលនូវឡើយ។

អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី