យក Land Cruiser 2022 មកបើកបុកតេស្ត ទទួលលទ្ធផលគាប់ចិត្តផ្កាយ 5/5

អ្នកទស្សនា
589
0/ AKlasseAuto Promotion
2022-01-Land_Cruiser_2022_បានផ្កាយ_៥លើតេស្ដសុវត្ថិភាព-2.jpg

ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ

https://bit.ly/3FZefOr

ឬផ្ញើ CV មកកាន់ ៖

Email : Sotheara@advan-auto.com

Telegram : 015 201 102

…………………………………………………………………..

ថ្មីៗនេះ តាមរយៈការឲ្យដឹងពីវេបសាយសារព័ត៌មាន Hindustan Times បានឲ្យដឹងថា រថយន្ដ SUV សេរី ២០២២ ថ្មីរបស់ Toyota, គឺ Land Cruiser 2022 ទើបតែបានបញ្ចប់ការធ្វើតេស្ដសុវត្ថិភាពពីកម្មវិធី វាយតម្លៃរថយន្ដថ្មីរបស់អូស្រ្ដាលី ឬ​ Australassian New Car Assessment Program ហៅកាត់ថា ANCAP ជាមួយលទ្ធផលល្អ បានពិន្ទុផ្កាយប្រាំពេញ។

រូបភាព៖​ ការធ្វើតេស្ដកម្រិតសុវត្ថិភាពរបស់ Land Cruiser 2022 តាម ANCAP (24H Tech Asia)
រូបភាព៖​ ការធ្វើតេស្ដកម្រិតសុវត្ថិភាពរបស់ Land Cruiser 2022 តាម ANCAP (24H Tech Asia)

យោងទៅតាមរបាយការណ៍វាយតម្លៃបានបង្ហាញថា វាទទួលបានលទ្ធផល ៨៩ ពិន្ទុលើការការពារសុវត្ថិភាពមនុស្សធំ, ៨៨ ពិន្ទុសម្រាប់ការការពារសុវត្ថិភាពក្មេងតូច ទទួលបាន ៨១% សម្រាប់ការការពារគ្រោះថ្នាក់ដោយមិនដឹងខ្លួន លើអ្នកដំណើរថ្មើរជើង ឬជិះកង់ និង ៧៧% លើពិន្ទុសរុប។​ 

រូបភាព៖ Toyota Land Cruiser 2022 (Motor 1)
រូបភាព៖ Toyota Land Cruiser 2022 (Motor 1)

រថយន្ដ Toyota Land Cruiser SUV ២០២២ ថ្មីនេះត្រូវបានបំពាក់មកជាមួយម៉ាស៊ីន V6 ចំណុះ ៣.៥លីត្រ ផលិតកម្លាំងបាន ៤០៩សេះ។

រូបភាព៖ ផ្នែកខាងក្នុង Toyota Land Cruiser 2022 (Motor 1)
រូបភាព៖ ផ្នែកខាងក្នុង Toyota Land Cruiser 2022 (Motor 1)

សម្រាប់រូបរាងខាងក្រៅរបស់វាត្រូវបាន Toyota រក្សាទុកឲ្យស្រដៀងនឹង Land Cruiser សេរីមុន ដោយគ្រាន់តែផ្លាស់ប្ដូរការរចនាមួយចំនួន ឯផ្នែកខាងក្នុងត្រូវបានបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ៩អ៉ីញ និងអាចឡើងដល់ ១២.៣អ៉ិញ តាមការចង់បានរបស់អតិថិជន ហើយវាក៏មានភ្ជាប់មកជាមួយឆ្នាំងសាកឥតខ្សែ ព្រមទាំងកាមេរ៉ាសុវត្ដិភាព ៣៦០ដឺក្រេ ក្រៅពីនេះវាមានបំពាក់មកជាមួយបច្ចេកវិទ្យាផ្សេងៗទៀតរួមមាន ប្រព័ន្ធបញ្ជាហ្រ្វាំងស្វ័យប្រវត្តិ ជំនួយការមើលផ្លូវ និង ប្រព័ន្ធ adaptive cruise control ជាដើម។ 

រូបភាព៖ ផ្នែកខាងក្នុង Toyota Land Cruiser 2022 (Motor 1)
រូបភាព៖ ផ្នែកខាងក្នុង Toyota Land Cruiser 2022 (Motor 1)

យ៉ាងណាមិញ ដោយសារតែកេរ្ដិ៍ឈ្មោះលើ ភាពធន់ កម្លាំង និងបច្ចេកវិទ្យាទំនើបរបស់វាធ្វើឲ្យ Toyota Land Cruiser ២០២២ បានក្លាយជារថយន្ដមួយដែលអតិថិជននាំគ្នាកម្មង់ទិញជិះព្រោងព្រាតតាំងតែពីមានវត្តមានលើ ទីផ្សារលើកដំបូង។ 

រូបភាព៖ Toyota Land Cruiser 2022 (Motor 1)
រូបភាព៖ Toyota Land Cruiser 2022 (Motor 1)

អត្ថបទដោយ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

1. Lexus Photos.jpg

Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព

Royal Enfield ម៉ូតូធំ .jpg

Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More