ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
បន្ទាប់ពីបញ្ចេញមុខ Toyota Tundra ឆ្នាំ ២០២២ ហើយ ថ្មីៗនេះ Toyota បានសម្រេចរៀបចំផលិត រថយន្ដមួយម៉ូដែលទៀតជាកូនរបស់ឡាន Pickup នេះតែជាប្រភេទ រថយន្ដ SUV ខ្នាតធំកៅអី ៣ជួរ ឲ្យឈ្មោះថា Toyota Sequoia សេរី ២០២៣។
រូបភាព៖ Toyota Sequoia 2023 TRD Pro (CNET)
Toyota Sequoia បានប្រើប្រាស់គ្រោងឆ្អឹង TNGA-F platform ថ្មីរបស់តូយ៉ូតា ដូចគ្នានឹង Tundra ដែរគ្រាន់តែមានប្រវែងខ្លីជាង និងមានទម្ងន់ប្រមាណ ៤ តោន (៤០៨២គក)។
រូបភាព៖ Toyota Sequoia 2023 (CNET)
សម្រាប់ផ្នែកមេកានិច វាបំពាក់មកជាមួយម៉ាស៊ីនប្រភេទ Hybrid Twin-turbocharged V6 ស៊ីឡាំងចំណុះ ៣.៧ លីត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គ អូតូ និងម៉ូទ័រអគ្គិសនីដែលបានពីអាគុយ nickel-metal hybrid ថាមពល ១.៥ គីឡូវ៉ាត់ម៉ោង ដែលសរុបមកវាផលិតកម្លាំងបាន ៤៣៧ សេះ។
រូបភាព៖ ផ្នែកក្នុង ខាងមុខ Toyota Sequoia 2023 Capstone (CNET)
ផ្នែកខាងក្នុងវិញ មានអេក្រង់កុងទ័រ Digital ទំហំ ១២.៣ អិញ, អេក្រង់កម្សាន្ដ Touch screen ទំហំ ៨អិញ និងអាចតម្លើងដល់ ១៤អិញតាមការចង់បានរបស់អតិថិជន ភ្ជាប់ជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto ឥតខ្សែ, កាមេរ៉ាមើលជុំវិញ និងមុខងារជំនួយការជាច្រើនទៀត។
រូបភាព៖ ផ្នែកក្នុង Toyota Sequoia 2023 Limited (CNET)
វាអាចប្រើប្រាស់ជា SUV កៅអីពីរជួរក៏បាន ៣ជួរក៏បាន ដោយជម្រើសកៅអីពីរជួរ បំពាក់កៅអីធំសម្រាប់កៅអី មានផាសុខភាព។ ឯជម្រើសកៅអី ៣ជួរ ជួរចុងក្រោយអាចបត់ចុះបាន ១៥ ស.ម ងាយស្រួលសម្រាប់តម្រូវការផ្ទុកឥវ៉ាន់ច្រើន។
រូបភាព៖ ផ្នែកក្នុង Toyota Sequoia 2023 Limited (CNET)
Toyota Sequoia ២០២៣ នឹងមានវត្តមាននៅលើទីផ្សារក្នុងចន្លោះឆមាសទី ២ឆ្នាំ ២០២២នេះ ជាមួយនឹងការផ្ដល់ជូនម៉ូដែលច្រើនប្រភេទដូចជា Toyota Sequoia ម៉ូដែល SR5, Limited, Platinum, TRD Pro និងម៉ូដែលប្រណិតជាងគេគឺ Capstone ព្រមជាមួយនឹងជម្រើស ពីរប្រភេទមាន ប៉ុងមួយ និងប៉ុងពីរ (two or four-wheel drive) ចំណែកតម្លៃចេញពីរោងចក្រអាចស្ថិតនៅចន្លោះពី ៥០០០០ ទៅ ៧០០០០ ដុល្លារ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!