👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ក្រុមហ៊ុន Toyota បានដាក់បង្ហាញនូវរថយន្តម៉ូដែល Crown ជំនាន់ទី ១៦ នៅក្នុងប្រទេសជប៉ុន ហើយវានឹងត្រូវបានដាក់លក់នៅជុំវិញពិភពលោកដែរ ថយន្តមួយម៉ូឌែលនេះត្រូវបានដាក់លក់ដំបូងលើទីផ្សារក្នុងឆ្នាំ ១៩៥៥ ជាផលិតកម្មដ៏ធំដំបូងរបស់ខ្លួនដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាក្នុងស្រុកផ្ទាល់របស់ Toyota ។

ថ្មីៗនេះ ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បានលើកឡើងនៅក្នុងពិធីសម្ពោធថាម៉ូឌែលថ្មីនេះមានលក់នៅលើទីផ្សារជាង ៤០ ប្រទេស ជាមួយនឹងការដាក់លក់មានចំនួនប្រហែល ២០០,០០០ គ្រឿង ហើយលោកបានមានប្រសាសន៍បន្តទៀតថា ម៉ូឌែល CROWN នេះតំណាងឱ្យភាពជោគជ័យ និងមោទនភាពរបស់ប្រទេសជប៉ុន ដែលនាំមកនូវបច្ចេកវិទ្យាលំដាប់ពិភពលោក។ មួយវិញទៀតក្រុមហ៊ុន Toyota បានដាក់បង្ហាញរថយន្តម៉ូឌែល CROWN ចំនួន ៤ ដែលមានរថយន្ដប្រភេទ Crossover ប្រភេទស្ព័រ ប្រភេទ Sedan និង SUV ។

បើយោងតាមរបាយការណ៍ស្នើសុំច្បាប់ប៉ាតង់របស់ Toyota រថយន្ដម៉ូដែលថ្មីនេះមានប្រវែងបណ្ដោយ ៤.៩ ម៉ែត្រ ទទឹង ១.៨ ម៉ែត្រ និងមានកម្ពស់ ១.៥ ម៉ែត្រ ។ ទាក់ទង់ជាមួយប្រព័ន្ធបង្វិលកង់ឡាននេះដំណើរការដោយកង់ទាំងពីរ FWD ឬកង់ទាំងបួន AWD ហើយវាអាចបំពាក់មកជាមួយម៉ាស៊ីន Hybrid និង Plug in Hybrid ។

លើសពីនេះទៅទៀតប្រភេទ Crossover នឹងជាម៉ូដែលដំបូងគេដែលត្រូវបានចេញលក់នៅក្នុងឆ្នាំនេះ។ សម្រាប់តម្លៃនៃម៉ូឌែល CROWN ប្រភេទ Crossover មួយនេះចាប់ផ្តើមពី ៣១,០០០ ដុល្លារ ឡើងទៅដែលជាតម្លៃនៅក្នុងប្រទេសជប៉ុន ដោយឡែកម៉ូដែលផ្សេងៗទៀតនឹងត្រូវបានចេញផ្សាយក្នុងរយៈ មួយឆ្នាំខាងមុខទៀត។

អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026