👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
បន្ទាប់ពី បានប្រកាស ប្រមូលឡានអគ្គិសនីសេរីទំនើបរបស់ខ្លួនរាប់រយគ្រឿង ចូលរោងចក្រវិញ ដោយសារបារម្ភក្រែង រលុងខ្ចៅរបូតកង់តាមផ្លូវ ក្រោយពីចេញលក់ទៅទីផ្សារអន្ដរជាតិ មិនទាន់បានប៉ុន្មានខែស្រួលបួលផង ថ្មីៗនេះ Toyota បាន សម្រេច ប្រកាសដល់អតិថិជនថា ខ្លួនយល់ព្រមទទួលទិញយកឡានអគ្គិសនីដែលមានបញ្ហានោះមកវិញ។
យោងតាមលិខិតប្រកាសពី Toyota កាលពីខែ មិថុនា បានឲ្យដឹងថា រថយន្ដដែលជាប់ពាក់ពន្ធ័នោះ គឺរថយន្ដអគ្គិសនី SUV របស់ Toyota , bZ4X 2023 ចំនួន ២៦០ គ្រឿង ដោយសង្ស័យថា អាចមានបញ្ហារលុងខ្ចៅកង់ នឹងអាចឲ្យកង់របូតពីតួរថយន្ដដោយចៃដន្យពេលកំពុងបើកបរ ក្រុមហ៊ុនក៏បានបន្ថែមទៀតថា មិនមែនមានតែបញ្ហានេះទេ រថយន្ដនេះក៏មានបញ្ហាទាក់ទងនឹងប្រព័ន្ធដំណើរការបើកបរទូទៅផងដែរ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ដូច្នេះហើយទើប ក្រុមហ៊ុនសម្រេចថា នឹងទទួលទិញយកមកត្រួតពិនិត្យ និងកែសម្រួលវិញថ្មីតែម្ដង។
តាមការចុះផ្សាយពី Car and Driver បានឲ្យដឹងដែរថា មកដល់ពេលនេះ Toyota ចាប់ផ្ដើមផ្ញើលិខិតជម្រាបដំណឹង ដល់ម្ចាស់ឡានដែលមានបញ្ហាហើយ ជាមួយជម្រើស ២ ដោយទី ១ សម្រាប់អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបង់រំលស់ឡាន នេះនៅឡើយ ហើយម្ចាស់មិនចង់លក់ចេញទេ Toyota នឹងចេញទឹកប្រាក់ ៥០០០ ដុល្លារសម្រាប់ការបង់រំលស់ ជាមួយនឹង ការសាកថាមពលអគ្គិសនីដោយឥតគិតថ្លៃនៅស្ថា នីយ៍ EVgo ផងដែរ តែ Toyota បានបញ្ជាក់ថា ម្ចាស់រថយន្ដដែលពាក់ ព័ន្ធមិនត្រូវបើកបររថយន្ដទៅណាឡើយ លុះត្រាតែបានទទួលការត្រួតពិនិត្យរួចរាល់ពី Toyota សិន ហើយសម្រាប់ការជួសជុសផ្សេងៗគឺមិនត្រូវបានគិតពីម្ចាស់ឡានឡើយ។ រីឯ សម្រាប់ម្ចាស់ឡានដែលចង់លក់ចេញតែម្ដង Toyota នឹងទទួលទិញយកមកវិញ ដោយតម្លៃឲ្យទៅតាមស្ថានភាពជាក់ស្ដែង។
គួរបញ្ជាក់ផងដែរថា ក្រៅតែពី Toyota bZ4X, Toyota ក៏បានប្រកាសសេចក្ដីជូនដំណឹងដាច់ដោយឡែកមួយទៀត ប្រមូល Toyota Tundra 2022 ចំនួន ៤៦០០០ គ្រឿង មកវិញផងដែរ ដោយសារតែបញ្ហា រលុងអ័ក្សកង់ក្រោយ ដែលអាចមានបញ្ហាដល់ប្រព័ន្ធលំនឹង និងប្រព័ន្ធហ្រ្វាំងសុវត្ថិភាព និង សេចក្ដីជូនដំណឹងមួយទៀតប្រមូលឡាន Subaru Soltherra 2023 ចំនួន ៤០៣ ដែលប្រើប្រាស់ទម្រង់ដូចគ្នានឹង Toyota bZ4X ហើយជួបបញ្ហាដូចគ្នានេះដែរ ។
អត្ថបទ៖ Andra AdvanAuto
…………………………………………………
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់