👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
រថយន្ដម៉ូឌែល Prius ជាឡានល្បីប្រចាំក្រុមហ៊ុន Toyota ត្រូវបានចេញលក់ដំបូងនៅលើទីផ្សារប្រទេសជប៉ុនតាំងពីឆ្នាំ ១៩៩៧ មកម្លេះដែលជារថយន្ដប្រើប្រាស់ជាមួយប្រព័ន្ធ Hybrid ដំបូងគេ ហើយវាត្រូវបានចែកចាយដាក់លក់នៅលើទីផ្សារជុំវិញពិភពលោកនៅក្នុងឆ្នាំ ២០០០ និង មានឈ្មោះល្បីល្បាញលក់ដាច់ខ្លាំងរហូតមកដល់ពេលបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថារថយន្ដម៉ូឌែលនេះត្រូវបានកែប្រែរូបរាងថ្មី និងបន្ថែមបច្ចេកវិទ្យាកាន់តែទំនើបពីមួយជំនាន់ទៅមួយជំនាន់ធ្វើឲ្យ Prius នៅតែពេញនិយម និងនៅតែមានអ្នកគាំទ្រច្រើនលើទីផ្សារទូទាំងពិភពលោកជាពិសេសនៅប្រទេសកម្ពុជាតែម្ដង។
Toyota Prius ស៊េរីឆ្នាំ ២០២២ ត្រូវបានចែកចេញជា ២ គឺ Prius ស្តង់ដារ និង Prius Prime ជាមួយជម្រើស Option ដូចជា L Eco, LE, XLE និង Limited ដែលបានបំពាក់មកជាមួយម៉ាស៊ីន ៤ស៊ីឡាំងចំណុះ ១,៨ លីត្រ ប្រើប្រាស់ម៉ូទ័រអគ្គសនីមួយគូ ខាងមុខនិងខាងក្រោយរូមបញ្ចូលគ្នាអាចផលិតកម្លាំងបាន ១២១ សេះ និងកម្លាំងរមួល ១៤២ ញូតុនម៉ែត្រ បញ្ចូនចលនាដោយប្រអប់លេខអូតូដែលមិនមានដូរលេខឡើងចុះ ដែលគេហៅថាប្រអប់លេខ CVT (ប្រអប់លេខដែលមានតែលេខ Low & High ដាក់លេខទៅមុខតែម្តង មិនមានដូរលេខឡើងចុះច្រើន) ។
១. ដំណើរការប្រព័ន្ធបង្វិលកង់ (AWD-e)
វាដំណើរការដោយប្រព័ន្ធបង្វិលកង់ទាំងបួនបែបអេឡិចត្រូនិកដែល Toyota ហៅបច្ចេកវិទ្យានេះថា AWD-e ។ AWD-e ត្រូវបាន Toyota ឌីហ្សាញឡើងយ៉ាងពិសេសសម្រាប់ការប្រើប្រាស់នៅលើផ្លូវរអិល ឬផ្លូវធ្លាក់ព្រិល ដោយម៉ូទ័រក្រោយនឹងចែកកម្លាំងឲ្យកង់សងខាង ផលិតកម្លាំងរមួលបាន ៤០.៦ ផោនហ្វីត ដើម្បីបង្កើនកម្លាំងច្បាមទៅឲ្យកង់ទាំង ៤ បន្ស៊ីគ្នាជាមួយសាច់ផ្លូវបានល្អ ព្រមទាំងអាចបើកបរក្នុងល្បឿនរហូតដល់ ៧៤គីឡូម៉ែត្រ។
២. កម្រិតស៊ីសាំង
សម្រាប់ Option L Eco ជាមួយនឹងការបើកបរចម្ងាយ ១០០គ.ម ស៊ីសាំងត្រឹម ៤ លីត្រប៉ុណ្ណោះ និងសម្រាប់ Option LE, XLE, Limited រៀងស៊ីជាងបន្តិចដោយបើកបរចម្ងាយ ១០០គ.ម ស៊ីសាំង ៤.៣ លីត្រ ក៏ប៉ុន្តែយ៉ាងកម្រិតប៉ុណ្ណេះ ចាត់ទុកថាវាស៊ីតិចជាងឡានធម្មតាច្រើនណាស់ ។ ជាមួយ Prius Prime វិញបើគិតពីកម្រិតស៊ីសាំងនៅពេលយើងសាកអាគុយ ១ ពេញ ជិះឆ្លាស់គ្នាជាមួយកម្លាំងម៉ាស៊ីនវិញ ១០០ គីឡូម៉ែត្រវាស៊ីសាំងតែ ១.៧៦ លីត្រតែប៉ុណ្ណោះ។ ជាមួយគ្នានេះ យើងក៏អាចសាកថ្មជាមួយនឹងព្រីភ្លើងតាមផ្ទះកម្លាំង ១២០វ៉ុល ចំណាយពេលប្រហែល ៥.៥ ម៉ោងដើម្បីបញ្ចូលថ្មមួយពេញ ចំណែកអគ្គិសនីកម្លាំង ២៤០ វ៉ុល ចំណាយពេលសាកវាប្រហែល ២ ម៉ោង ១០នាទីតែប៉ុណ្ណោះ ។
៣. ប្រព័ន្ធកម្សាន្ដ
ចំពោះអេក្រង់កម្សាន្ដវិញ សម្រាប់ Option LE បំពាក់មកជាមួយអេក្រង់ Infotainment touchscreen ទំហំ ៧ អ៊ីញ រីឯ Option XLE និង Limited ប្រើប្រាស់អេក្រង់ infotainment touchscreen ទំហំ ១១.៦ អ៊ីញ ភ្ជាប់មកជាមួយប្រព័ន្ធ Android Auto, Apple CarPlay និង ប្រព័ន្ធ Amazon Alexa ជាមួយ Speaker Stereo JBL ១០ គ្រាប់ បន្ថែមជាមួយការសាកថ្មទូរស័ព្ទឥតខ្សែ ហើយអាចបញ្ជារមុខងារផ្សេងៗបានដោយគ្រាន់តែប្រើសម្លេងបញ្ជារបានយ៉ាងងាយស្រួល។
៤. ប្រព័ន្ធសុវត្ថិភាព
ប្រព័ន្ធជូនដំណឹងពេលមានឧបស័គ្គនៅខាងមុខ, ប្រព័ន្ធជូនដំណឹងនៅពេលឡានបើកបរក្រៅកន្លង, ប្រព័ន្ធភ្លើងហ្វារកូដឡើងចុះស្វ័យប្រវត្តិ, ប្រព័ន្ធគ្រប់គ្រងល្បឿនស្វ័យប្រវត្តិតាមឡានខាងមុខ, មុខងារចាប់ស្លាកសញ្ញាចរាចរណ៌តាមផ្លូវ -ល- ។
ទាំងអស់នេះហើយដែលជាចំណុចសំខាន់ធ្វើឲ្យ Toyota Prius ស៊េរីឆ្នាំ ២០២២ នេះនៅតែមានការពេញនិយម និងនៅតែលក់ដាច់លើទីផ្សារនៅទូទាំងពិភពលោកបើទោះបីជាមានគូប្រជែងជាច្រើនប៉ុណ្ណាក៏ដោយ ក្នុងដែលវាមានតម្លៃចេញពីរោងចក្រចាប់ផ្តើមពី ២៤,៦០០ ដុល្លារ ខណៈដែលតម្លៃលក់លើទីផ្សារជាក់ស្តែងនឹងប្រែប្រួលទៅតាមប្រទេសផ្សេងៗគ្នា (ជាតម្លៃចេញពីរោងចក្រ MSRP) ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan AutoFollow Instagram : 👉Advan Auto
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Toyota Wigo 2023-2024 មួយទឹកមិនទាន់បាត់ខ្លិនខ្លាញ់គោ ឥលូវឃើញទីផ្សារដាក់លក់ច្រើនគួរសមតម្លៃខ្ទង់ 1ម៉ឺនដុល្លារជាងប៉ុណ្ណោះ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ
គិតមិចដែរ! ពេលនេះ Kia Picanto 2025 ខ្លាញ់គោប្រកាសបញ្ចុះតម្លៃខ្ទង់ 2500ដុល្លារ ធូរថ្លៃមិនធ្លាប់មាន ល្មមពិចារណាហើយ