ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email: Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
មិនធ្លាប់មានពីមុនមក បន្ទាប់ពីរថយន្ត TOYOTA RAIZE 2022 បាននាំចូលមកតាមកប៉ាល់ RORO ចំនួន រាប់រយ គ្រឿង មកកាន់កំពង់ផែស័យត្វក្រុងព្រះសីហនុនាខែមករា កុម្ភះ ឆ្នាំ២០២២ កន្លងទៅនេះហើយទន្ទឹមគ្នានេះផងដែល ពេលនេះក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានរៀបចំពិធីប្រគល់ និងទទួលរថយន្ត Toyota Raize 2022 ទៅកាន់អតិថិជនយ៉ាងធំសម្បើមនៅ មជ្ឈមណ្ឌល ដឺ ព្រេមៀរ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។
នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ រថយន្ត Toyota Raize សេរ៊ីឆ្នាំ 2022 ជាច្រើនគ្រឿងបានចតតម្រៀបជាជួរយ៉ាងស្រស់ស្អាត និងអស្ចារ្យជាទីបំផុតសម្រាប់ស្វាគមន៍ម្ចាស់របស់ខ្លួនដែលជាអតិថិជនរបស់ តូយ៉ូតាយកទៅប្រើប្រាស់។
ពិធីប្រគល់ និងទទួលរថយន្តដ៏ធំនេះ ក្រៅពីមានការចូលរួមពីអតិថិជនហើយនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏មានវត្តមានចូលរួមជាការសាទរដល់អតិថិជនដែលបានចូលរួមថែមទៀតផង។ សារព័ត៌មានជាច្រើនស្ថាប័នបានមកផ្តិតយកទិដ្ឋភាពដែលមិនធ្លាប់មាននេះដូចគ្នា។
កាន់តែច្បាស់ ពីមូលហេតុនៃការរៀបចំអោយមានកម្មវិធីនេះឡើង Advan Auto បានសាកសួរទៅ លោក ថា សុភាព ប្រធានផ្នែកទីផ្សារ និងអភិវឌ្ឍន៍ពាណិជ្ជកម្មនៃ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ពាក់ព័ន្ធនិងកម្មវិធីថ្ងៃនេះដែរថា៖ ការរៀបចំនេះមានគោលបំណងធំៗ ៣ ដូចជា
១.ពន្លើនការប្រគល់រថយន្តថ្មីអោយបានដល់ដៃអតិថិជនអោយបានលឿនបំផុតតាមដែលអាចធ្វើទៅបាន បន្ទាប់ពីបានរង់ចាំដ៍ច្រើនខែកន្លងមក
២. កាត់បន្ថយការប្រមូលផ្តុំនឹងការកកស្ទះការប្រគល់នៅតាមសាខាតូយ៉ូតានីមួយៗព្រោះថាចំនួនរថយន្តដែលត្រូវប្រគល់ក្នុងខែ កុម្ភះនេះមានចំនួនច្រើនរយគ្រឿង។
៣. ចូលរួមចំនែកជាមួយរាជដ្ឋាភិបាល នឹងក្រសួងសុខាភិបាលក្នុងការអនុវត្ត វិធានការ ៣កុំ ៣ការពារ ជាពិសេសការប្រឈមទៅនឹងការកើនឡើងនូវចំនួនវិជ្ជមាន កូវីត១៩ ប្រភេទអូមីក្រុង ដែលការឆ្លងគឺមានសភាពលឿនបំផុត។
ក្រៅពីការប្រគល់ និងទទួលរថយន្តអតិថិជនទាំងអស់អាចទស្សនាការដាក់តាំងបង្ហាញរថយន្តផ្សេងៗទៀតរបស់ TOYOTA សម្រាប់ជាការចែករំលែកចំណេះដឹងពាក់ព័ន្ធជាមួយរថយន្ត និងប្រភេទរថយន្តដែលសក្តិសមទៅហ្នឹងការប្រកបការងារប្រចាំថ្ងៃរបស់អតិថិជន។ ក្នុងនោះមានដូច រថយន្ត TOYOTA HILUX REVO RALLY 2022, TOYOTA HILUX REVO V-Edition 2022, TOYOTA RUSH 2022 និង TOYOTA RAIZE 2022។
ពាក់ព័ន្ធជាមួយនឹងរថយន្ត Toyota Raize 2022 នេះដែរ Advan Auto សូមបង្ហាញពីចំនុចសំខាន់នៃរថយន្តនេះបន្តិចសិនថា ហេតុដូចម្តេចបានជារថយន្តនេះ ត្រូវបានទទួលការចាប់អារម្មណ៍ និងលក់ដាច់រហូតទៅដល់ ១ពាន់ជាងគ្រឿងក្នុងរយះពេលមិនដល់ពីរ ខែផងយ៉ាងដូចនេះ?
Toyota Raize តម្លៃឡានខ្លាញ់គោ ត្រឹមតែ 26,500 ដុល្លារ (ដំបូលខ្មៅថែម 400 ដុល្លារ) មកជាមួយកម្លាំងម៉ាស៊ីន 1.0L បំពាក់ Turbo Charger បង្កើតកម្លាំងបាន 96សេះ កម្លាំងអូសរហូតដល់ 140 ញ៉ូវតុនម៉ែត្រ និងប្រអប់លេខស្វ័យប្រវត្តិ ប្រភេទCVT 7 វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និងជួយសន្សំសំចៃខ្ពស់។
បន្ថែមពីកម្លាំងម៉ាស៊ីន រថយន្តនេះ មានប្រព័ន្ធកម្សាន្ត Touch Screen មានទំហំ8អ៊ីញដែលអាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៊ិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល ។
តូចបន្តិចតែប្រព័ន្ធសុវត្ថិភាព បំពាក់នូវប្រព័ន្ធ Rear Cross Traffic Alert (RCTA) ប្រព័ន្ធជំនួយពេលចេញពីចំណត, Blind Spot Monitoring (BSM) ប្រព័ន្ធសញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត, ប្រ័ពន្ធហ្វ្រាំងជំនួយពេលឡើងចំណោត (HAC) ជួយទប់រថយន្តមិនអោយរអិលថយក្រោយពេលឡើងចំណោតចោត, ប្រព័ន្ធប្រកាសអាសន្នជាសំឡេង (EBS), ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនអោយអូសកង់ (ABS), ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ (EBD), ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិពេលសណ្ដោង ឬរងសម្ពាធខ្យល់បោក (TSC), ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង (VSC), កាំម៉េរាជំនួយពេលថយក្រោយ Back Monitor, ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist, ប្រព័ន្ធ Smart Key, ប្រព័ន្ធជំនួយការចូលចត Parking Assist, និងពោងសុវត្ថិភាពចំនួន 8 ការពារអ្នកបើកបរ និងអ្នករួមដំណើរ។
សម្រាប់អតិថិជនដែលកំពុងពិចារណាទិញរថយន្តថ្មី ភាពធន់ សន្សំសំចៃ ដូចជា Toyota Raize អាចទៅកាន់អគារតាំងបង្ហាញរថយន្តតូយ៉ូតាផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ និងលក្ខណៈពិសេសដ៏គួរអោយចាប់អារម្មណ៍នេះ ឬចូលទៅកាន់បណ្ដាញសង្គម Facebook Telegram Youtube Website Instagram ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ 086 333 503 ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024