👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ ………………………………………………………………………………….
នាពេលបច្ចុប្បន្ននេះម៉ូឌែល Toyota RAV4 និង Toyota Highlander ស៊េរីឆ្នាំ ២០២២ ជាជម្រើសដ៏ពេញនិយមនៅលើទីផ្សារកម្ពុជា ថ្វីត្បិតតែម៉ូដែលទាំងពីរមានភាពស្រដៀងគ្នាខ្លះក៏ដោយ តែវាក៏មានភាពខុសគ្នាច្រើនផងដែរ។ ជាពិសេសបើនិយាយពីរឿងតម្លៃ លក្ខណៈពិសេស ម៉ាស៊ីន និងទំហំ។ តើអ្វីជាភាពខុសគ្នារវាង Toyota RAV4 និង Highlander ស៊េរីឆ្នាំ ២០២២ ?
តោះមកយល់ដឹងពីចំណុចពិសេសខ្លីៗ និងភាពខុសគ្នារវាងពីរម៉ូឌែលនេះ ៖ ជាការពិតណាស់រថយន្ដទាំងរពីរនេះ បើប្រៀបធៀបពីម៉ាស៊ីនវិញ Toyota Highlander បានបំពាក់មកជាមួយម៉ាស៊ីន ៤ ស៊ីឡាំង V6 ចំណុះ ៣.៥ លីត្រ ដែលភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនី។
សម្រាប់ Toyota RAV4 វិញ វាបំពាក់មកជាមួយម៉ាស៊ីន ៤ ស៊ីឡាំងចំណុះ ២.៥ លីត្រ សម្រាប់ជម្រើស trim SE និង XSE ភ្ជាប់មកជាមួយម៉ាស៊ីន Hybrid ដូចរថយន្ត Highlander ដែរ ក៏ប៉ុន្តែ RAV4 ពិសេសត្រង់ថាវាមានជម្រើស Plug-in hybrid ដែលគេហៅថា RAV4 Prime ។
ចំណុចពិសេសបំផុតដែលត្រូវដឹង គឺកម្រិតស៊ីសាំង។ សម្រាប់ RAV 4 ជាមួយការបើកបរក្នុងក្រុងចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង ៨ លីត្រ និងផ្លូវហាយវេស៊ីសាំង ៦ លីត្រ បើជម្រើស RAV4 Prime វិញកាន់តែអស្ចារ្យ ដោយវារត់ក្នុងក្រុងចម្ងាយ ១០០ គីឡូម៉ែត្រ ដោយប្រើថាមពលអាគុយរួមបញ្ជូលជាមួយម៉ាស៊ីនសាំង ស៊ីត្រឹមតែ ២ លីត្រតែប៉ុណ្ណោះ ក្នុង ១០០ គីឡូម៉ែត្រ។
សម្រាប់ម៉ូឌែល Highlander វិញបើរត់ក្នុងក្រុងចម្ងាយ ១០០ គីឡូម៉ែត្រ វាស៊ីសាំង ដល់ទៅ ១១ លីត្រ និងលើផ្លូវហាយវេវា ក្នុងចម្ងាយដូចគ្នានេះ វាស៊ីខ្ទង់ ៨ លីត្រ រីឯជម្រើសដែលប្រើប្រាស់ជាមួយប្រព័ន្ធ Hybrid វិញបើក ១០០ គីឡូម៉ែត្រ ស៊ីសាំងខ្ទង់ ៦លីត្រ។
ងាកមកមើលខាងបច្ចេកវិទ្យា និងបរិក្ខារខាងក្នុងវិញ រថយន្ត Toyota Highlander បំពាក់មកជាមួយអេក្រង់ touch screen ទំហំ ៨ អ៊ីញ ក៏ប៉ុន្តែ RAV4 មានអេក្រង់ touch screen ទំហំ ៧ អ៊ីញ តែម៉ូឌែលទាំងពីរនេះ អាចប្រើប្រាស់នូវប្រព័ន្ធ Apple CarPlay និង Android Auto បានដូចគ្នា ដោយឡែក សម្រាប់ជម្រើស trim Limited និង Platinum របស់ Highlander វាទទួលបានអេក្រង់ធំទំហំ ១២.៣ អ៊ីញ រីឯ RAV4 Prime SE វិញទទួលបានអេក្រង់ទំហំត្រឹម ៨ អ៊ីញតែប៉ុណ្ណោះ។
យោងទៅតាមអ្វីដែលបានរៀបរាប់ពីខាងលើ ទាំងម៉ាស៊ីន ទាំងកម្រិតស៊ីសាំង និងជាមួយការតុបតែងផ្នែកខាងក្នុង Toyota RAV4 និង Highlander ឆ្នាំ ២០២២ នេះ យើងឃើញថា វាធ្វើឲ្យតម្លៃរបស់វាទាំងពីរ ក៏ខុសគ្នាគួរសម្យដែរ ដោយតាមការឲ្យដឹងពីគេហទំព័រ របស់ក្រុមហ៊ុន Toyota ថា សម្រាប់ម៉ូឌែល Highlander ស៊េរីឆ្នាំ ២០២២ នេះវាចាប់ផ្ដើមពី ៣៥,៨៥៥ ដុល្លារ ដល់ ៤៩,៥១០ ដុល្លារ។
ចំណែកឯមូឌែល Toyota RAV4 ស៊េរីឆ្នាំ ២០២២ នេះដែលវាមានតម្លៃចាប់ផ្តើមពី ២៦,៩៧៥ ដុល្លារ ដល់ ៣៨,០៧៥ ដុល្លារឡើងទៅ ដែលអាស្រ័យទៅតាមជម្រើស Trim នីមួយៗ គួរបញ្ជាក់ថា សម្រាប់តម្លៃទាំងអស់នេះគឺជាតម្លៃចេញពីរោងចក្រ មិនទាន់បូកបញ្ជូលថ្លៃពន្ធ ថ្លៃដឹកជញ្ជូនផ្សេងៗនៅឡើយទេ។
អត្ថបទដោយ៖ Nita @AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?