👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ត
………………………………………………………………………………….
បន្ទាប់ពីចេញលក់មិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់ជប៉ុន Toyota បានប្រកាស ប្រមូលឡានអគ្គិសនីសេរីទំនើបរបស់ខ្លួនរាប់រយគ្រឿង ចូលរោងចក្រវិញ ដោយសារបារម្ភក្រែង រលុងខ្ចៅរបូតកង់តាមផ្លូវ។
រូបភាព៖ រថយន្ដអគ្គិសនី Toyota bZ4X 2023
រថយន្ដដែលជាប់ពាក់ពន្ធ័ គឺរថយន្ដអគ្គិសនីសេរីថ្មីរបស់ Toyota , Toyota bZ4X 2023 ដែលទើបតែបានចេញលក់ក្នុងទីផ្សារសហរដ្ឋអាមេរិកកាលពីប៉ុន្មានខែមុន ចំនួន ២៦០ គ្រឿង ដោយសង្ស័យថា អាចមានបញ្ហារលុងខ្ចៅកង់ នឹងអាចឲ្យកង់របូតពីតួរថយន្ដដោយចៃដន្យពេលកំពុងបើកបរ ដែលអាចបង្កគ្រោះថ្នាក់។

រូបភាព៖ រថយន្ដអគ្គិសនី Toyota bZ4X 2023
Toyota ក៏បានបញ្ចាក់នៅក្នុងលិខិតជូនដំណឹងថា ម្ចាស់រថយន្ដដែលពាក់ពន្ធ័មិនត្រូវបើកបររថយន្ដទៅណាឡើយ រហូតដល់ទទួលការត្រួតពិនិត្យរួចរាល់ ហើយសម្រាប់ការជួសជុសផ្សេងៗគឺមិនត្រូវបានគិតពីម្ចាស់ឡានឡើយ ហើយដើម្បីដឹងថា រថយន្ដរបស់អ្នកមានជាប់ឈ្មោះជារថយន្ដដែលមានបញ្ហា ត្រូវប្រមូលចូលវិញឬអត់ គ្រាន់តែចូលទៅកាន់ គេហទំព័រផ្លូវការរបស់ Toyota, Toyota.com/recall រួចវាយបញ្ចូលលេខកូដ VIN របស់រថយន្ដអ្នកជាការស្រេច។

រូបភាព៖ Toyota Tundra 2022[/caption]
គួរបញ្ជាក់ផងដែរថា ក្រៅតែពី Toyota bZ4X, Toyota ក៏បានប្រកាសសេចក្ដីជូនដំណឹងដាច់ដោយឡែកមួយទៀត លើឡាន Toyota Tundra 2022 ចំនួន ៤៦០០០ គ្រឿង មកត្រួតពិនិត្យឡើងវិញផងដែរ ដោយសារតែបញ្ហា រលុងអ័ក្សកង់ក្រោយ ដែលអាចមានបញ្ហាដល់ប្រព័ន្ធលំនឹង និងប្រព័ន្ធហ្រ្វាំងសុវត្ថិភាព អាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T