👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះលំដាប់ពិភពលោក Toyota ទើបតែបានប្រកាសបង្ហាញរថយន្ដអគ្គិសនីសុទ្ធរបស់ខ្លួនឈ្មោះថា Toyota Kijang Innova EV ក្នុងកម្មវិធីតាំងបង្ហាញរថយន្ដអន្ដរជាតិ Indonesia International Motor Show (IIMS) ឆ្នាំ ២០២២ ក្នុងក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។

រថយន្ដអគ្គិសនី Innova EV នេះជាប្រភេទរថយន្ដ MPV (Multi Purpose Vehicle) ខ្សែស្រឡាយនឹងរថយន្ដ Innova ប្រើម៉ាស៊ីនចំហេះក្នុងសេរីមុនដែរ គ្រាន់តែវា ប្តូរមកប្រើប្រាស់អគ្គិសនីសុទ្ធ ហើយនឹងត្រូវបានដាក់ការផលិតដំបូងពីក្រុមហ៊ុន Toyota Astra Motor (TAM) ដែលជាក្រុមហ៊ុន Toyota ប្រចាំប្រទេសឥណ្ឌូនេស៊ី។

រូបរាងខាងក្រៅរបស់វាត្រូវបានរចនាឡើងស្រដៀងនឹង Toyota Innova Crysta ក្នុងទីផ្សារឥណ្ឌាដែរ គ្រាន់តែ វាមិនមានបំពាក់សំណាញ់បាណាមុខដូចឡានប្រើម៉ាស៊ីនឡើយ រីឯតួខ្លួនទាំងមូលត្រូវបានរំលេចជាមួយឆ្នូតពណ៌ ខៀវ ប្រផេះ ព្រមជាមួយចង្កៀងបំភ្លឺ អមដោយអំពូលលម្អភ្លើងពណ៌ខៀវនៅលើគែមកៀនៗផងដែរ។

ចំណែកឯ ព័ត៌មានពីសមត្ថភាព និងប្រព័ន្ធដំណើរការលម្អិតរបស់វាវិញ Toyota នៅមិនទាន់ឲ្យដឹងនៅឡើយទេ ដោយតាមរយៈវីដេអូខ្លីដែលបង្ហោះដោយ Toyota គេសន្និដ្ឋានថាវាអាចបើកបរបានចម្ងាយ ២១០គម រាល់ពេលសាកពេញម្ដង។

រីឯតម្លៃវិញ Toyota ក៏នៅមិនទាន់បង្ហើបដែរ តែបើយោងទៅតាមតម្លៃរថយន្ដ innova ប្រើម៉ាស៊ីនធម្មតា ក្នុងទីផ្សារឥណ្ឌូនេស៊ីបច្ចុប្បន្ន មានតម្លៃចាប់ពី ២៩ ៣៦៧ ដុល្លារឡើងទៅ គេសន្និដ្ឋានថា Innova EV សេរីថ្មីអាចថ្លៃលើសគ្នាបន្ដិចបន្ដួច។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T