ក្រោយពីបង្វែរផែនការថ្មីមកផ្ដោតលើការផលិតឡានអគ្គិសនី ក្រុមហ៊ុនផលិតរថយន្ដយក្សជប៉ុន Toyota កំពុងសិក្សាស្រាវជ្រាវរូបមន្ដ ផលិតថ្មឡានអគ្គិសនីដែលមានថាមពលខ្លាំងជាងមុន និងអាយុជីវិតវែងជិះបានឆ្ងាយលើស ១២០០ គម ពិសេសសាកពី ០ ទៅ ៨០% ប្រើពេលត្រឹមតែ ១០នាទី ប៉ុណ្ណោះ។
តាមការចុះផ្សាយពី Green Car Reports បានឲ្យដឹងថា Toyota កំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវបច្ចេកវិទ្យាសាក លើថ្មប្រភេទ solid-state battery នៅក្នុងរោងចក្រ BEV Factory របស់ខ្លួន ដែលនឹងត្រូវ Toyota លាយបញ្ចូលជាមួយនឹងបច្ចេកវិទ្យាមុនដូចជា bipolar LFP (Lithium iron phosphate) និង NCM (Nickel cobalt manganese) បង្កើតជាថ្ម high performance ដែលមានប្រសិទ្ធភាពទ្វេគុណថ្មមុន រត់បានពី ១២០០ គម ទៅ ១៥០០ គម ជាមួយរយៈពេលសាកពី ០% ទៅ ៨០% តែ ១០ នាទី ដែលធៀបនឹងថ្មដែលបំពាក់លើ Toyota bZ4X បច្ចុប្បន្នដែលអាចរត់បានប្រមាណ ៣៦៦ គម និងសាកក្នុងកម្រិតដូចគ្នាប្រើពេលលើ ២០ នាទី។
តាម The Street បានឲ្យដឹងថា បច្ចេកវិទ្យាថ្ម solid-state battery ថ្មីនេះ នឹងត្រូវអភិវឌ្ឍជាបន្ដបន្ទាប់ និងចេញជាផ្លូវការរង្វង់ឆ្នាំ ២០២៧-២០២៨ សម្រាប់ដាក់លើរថយន្ដអគ្គិសនីជំនាន់់ក្រោយៗ ដែល Toyota គ្រោងនឹងបំពាក់មុនពេលបន្ដិចលើរថយន្ដអគ្គិសនីដែលនឹងចេញពីឆ្នាំ ២០២៦ ទៅ។
សូមជម្រាបដែរថា ក្រោយលោក Akio Toyoda អតីតអគ្គនាយកធំ ក្រុមហ៊ុន Toyota បានផ្ទេរដំណែងទៅលោក Koji Sato អគ្គនាយកថ្មីកាលពីខែ មេសា ថ្មីៗនេះ មក Toyota បានដាកគោលដៅផ្ដោតលើការផលិតរថយន្ដអគ្គិសនីដើម្បី ដើរឲ្យទាន់តម្រូវការ និងដណ្ដើមទីផ្សារជាក្រុមហ៊ុនផលិតរថយន្ដដែលពេញនិយមជាងគេមកវិញ ជាមួយនឹងការបង្ហាញ concept រថយន្ដអគ្គិសនី ៣០ ម៉ូដែលដែលចេញជាបន្ដបន្ទាប់ដល់ឆ្នាំ ២០៣០។
តែទោះបីជាសម្រួចទិសដៅលើការផលិតរថយន្ដអគ្គិសនីខ្លាំងក៏ដោយ Toyota បានប្ដេជ្ញាមិនបោះបង់ចោលការផលិតរថយន្ដ ប្រើម៉ាស៊ីនចំហេះក្នុង (សាំង ម៉ាស៊ូត) នោះទេ ដោយបានធ្វើការសិក្សាលើការប្រើឥទ្ធនៈផ្សេងជំនួសវិញដូចជាអ៊ីដ្រូសែន ជាដើម ដែលខ្លួនបានសម្រេចជោគជ័យលើរថយន្ដ Toyota Mirai កន្លងមក។
ប្រភព៖ Green Car Reports
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!