ក្រោយពីប្រកាសប្ដូរអ្នកគ្រប់គ្រងថ្មី ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដយក្ស Toyota គ្រោងប្ដូរទិសដៅ របស់ខ្លួន ដោយផ្ដោតលើការផលិតឡានអគ្គិសនីឲ្យបានច្រើនជាងមុន ដែលនឹងចាប់ផ្ដើមពី ម៉ាកសញ្ញាពេញនិយមរបស់ខ្លួនមុនគេ នោះគឺ Lexus ត្រកូល RZ នៅឆ្នាំ ២០២៦ ខាងមុខនេះ។
សម្រាប់ Lexus អគ្គិសនីសុទ្ធ នេះ Toyota ធ្លាប់បានបង្ហាញមុខម្ដងរួចមកហើយ មានឈ្មោះថា Lexus RZ450e កាលពីដើមឆ្នាំ ២០២២ ក្ដៅៗបន្ទាប់ពីចេញ bZ4X រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានដាក់ផែនការគាស់កកាយយក ត្រកូល RZ នេះ មកឡើងវិញ ដែលម៉ូដែលផ្លូវការដំបូងនឹងចេញក្នុងរង្វង់ឆ្នាំ ២០២៦ បន្ថែមជាមួយគម្រោងឡានអគ្គិសនីទាំង ៣០ នៅឆ្នាំ ២០៣០ របស់ខ្លួន។
សម្រាប់ម៉ូដែល RZ ថ្មីនេះ នឹងផ្លាស់ប្ដូរ ឬរក្សាតាមគម្រូ RZ មុនដដែល Toyota មិនទាន់បានឲ្យដឹងច្បាស់នៅឡើយទេ តែបើយោងទៅតាម Lexus RZ450e វាប្រើប្រាស់ platform e-TNGA ដូចគ្នានឹង bZ4X ជាមួយអាគុយថាមពល ៧១.៤ kWh, ម៉ូទ័រអគ្គិសនី ២ គ្រាប់, ផលិតកម្លាំងបាន ៣០៨ សេះ និងបើកបរបានចម្ងាយអតិបរមា ៣៦២ គម រាល់ពេលសាកពេញម្ដង នេះបើតាមការឲ្យដឹងពី Car and Driver។
យោងតាមប្រសាសន៍អនាគតអគ្គនាយកថ្មី លោក Koji Sato បានឲ្យដឹងថា៖
ដើម្បីជាការបើកទំព័រថ្មីនៃ ជំនាន់ ឡានអគ្គិសនី របស់ Toyota ក្រុមហ៊ុននឹងផ្ដោតសំខាន់លើការផលិតគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងរថយន្ដអគ្គិសនី ទាំងបច្ចេកវិទ្យាថ្ម, Platform, នឹងរូបរាងផ្សេងៗ គឺស្ថិតក្នុងលក្ខណៈជា BEV ទាំងអស់។
គួររំឭកថា តាំងពីប្រជាប្រិយភាពឡានអគ្គិសនី កើនឡើងមក ក្រុមហ៊ុន Toyota ហាក់បោះជំហានរាងយឺតជាង ក្រុមហ៊ុនជាដៃគូប្រកួតប្រជែងដទៃទៀត ដោយផ្ដោតតែលើការផលិត Hybrid និង ឡានប្រើអ៊ីដ្រូសែនជាង ហើយរថយន្ដអគ្គិសនីសុទ្ធដែល Toyota បង្កើត និងមានគេស្គាល់ជាងគេ គឺមានតែ Toyota bZ4X ដែលជាការចូលដៃគ្នាផលិតជាមួយ Subaru ប៉ុណ្ណោះ ដូច្នះហើយបានផែនការថ្មីនេះ ក្រុមហ៊ុនងាកមកផលិតឡានអគ្គិសនីវិញ ដើម្បីឲ្យដើរទាន់ទីផ្សារ និងតម្រូវការរបស់អតិថិជន។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែ Toyota ប្រកាសថានឹង ផ្ដល់ភាពសំខាន់ដល់ការផលិតឡានអគ្គិសនី តែក្រុមហ៊ុនផលិតឡាន ល្បីឈ្មោះជប៉ុនមួយនេះ នៅតែរក្សាជំហរបន្ដការអភិរក្សរថយន្ដប្រើម៉ាស៊ីនចំហេះក្នុងដដែល ដូចជា ឡាន Hybrid និង ឡានដើរដោយចំហេះ អ៊ីដ្រូសែន និងការស្រាវជ្រាវប្រើប្រាស់ឥន្ធនៈផ្សេងៗទៀតដែលមិនប៉ះពាល់បរិស្ថាន។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី