ក្រុមហ៊ុន Toyota Tsusho ប្រកាសនៅថ្ងៃនេះថា ខ្លួនបានបង្កើតរោងចក្រដំឡើងរថយន្តឈ្មោះ Toyota Tsusho Manufacturing (Cambodia) Co., Ltd., (“TTMC”) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយទឹកប្រាក់វិនិយោគចំនួន 36.8 លានដុល្លារអាមេរិកសម្រាប់គម្រោងនេះ។
រោងចក្រថ្មី TTMC នឹងត្រូវសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងផលិតរថយន្តប្រភេទភីកអាប់ Toyota HILUX និង Toyota FORTUNER SUV ក្នុងស្រុក។
គម្រោងនេះគឺជាផ្តួចផ្តើមដោយផ្អែកលើ "MOU ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរថយន្ត" ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Toyota Tsusho ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលទាក់ទងនឹងអាស៊ាន ដែលធ្វើឡើងចាប់ពីថ្ងៃទី 8 ដល់ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2022។ MOU ត្រូវបានចុះហត្ថលេខា ដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Toshimitsu Imai អនុប្រធានក្រុមហ៊ុន Toyota Tsusho ដែលធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក)។ ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមវត្តមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ។
តាមរយៈគម្រោងនេះ ក្រុមហ៊ុន Toyota Tsusho នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មរថយន្ត សេដ្ឋកិច្ច និងសង្គម របស់កម្ពុជា។
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី