ដោយសារតែមានការគាំទ្រ និងការបញ្ជាទិញច្រើន ពេលនេះ Toyota កំពុងតែជួបវិបត្តិក្នុងការផ្គត់ផ្គង់នូវឡាន Land Cruiser ២០២២ សម្រាប់ប្រភេទខ្លះជាពិសេស Land Cruiser ZX និង GR របស់ខ្លួនឲ្យបានទាន់ការចង់បានរបស់អតិថិជន។
តាមរយៈការរាយការណ៍របស់សារព័ត៌មាន Cars Guides ឲ្យដឹងថា Toyota ត្រូវប្រើពេលយ៉ាងហោចណាស់ ៤ឆ្នាំក្នុងការផលិត Land Cruiser ទាំងពីរប្រភេទនេះ នេះទើបអាចបំពេញតម្រូវការអស់ ។

បើរាប់មកដល់ដើមខែសីហា Toyota បានទទួលបានការបញ្ជាទិញដល់ទៅ ២០ ០០០ គ្រឿង ដែល Toyota កំពុងជំពាក់អតិថិជន មិនទាន់ផលិតឲ្យ ។ ដោយសារតែបញ្ហាកង្វះខាតគ្រឿងបន្លាស់ និងបន្ទះឈីប ធ្វើឲ្យ Toyota Land Cruiser មិនទាន់អាចចាប់ផ្ដើមដំណើរការផលិតបានក្នុងខែសីហា និងកញ្ញានេះនោះទេ។

សូម្បីតែនៅពេលនេះអតិថិជនដែលចង់បានឡាន Land Cruiser នេះត្រូវរង់ចាំយ៉ាងហោចណាស់ ១ឆ្នាំ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុន Toyota។ សម្រាប់សហរដ្ឋអាមេរិកវិញ ជំនួសឲ្យ Land Cruiser អាមេរិកនឹងទទួលស្វាគមន៍នូវខ្សែស្រឡាយ Lexus LX វិញ ក៏ប៉ុន្ដែការចេញលក់ជាផ្លូវការរបស់វាក៏ត្រូវបានពន្យាររហូតដល់ឆ្នាំ ២០២២ ដែរ។
ប្រភព៖ Motor1 ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី