Tundra 2022 ចេញតម្លៃផ្លូវការ ធូរថ្លៃជាង F-150 Raptor ឆ្ងាយ តែសមត្ថភាពមិនចាញ់គ្នាទេ
Toyota Tundra 2022 ទើបតែបញ្ចេញមុខមាត់ កាលពីថ្ងៃទី ៥ កន្លងទៅ ជាមួយនឹងម៉ាស៊ីនថ្មី តម្លៃថ្មី ចាប់ផ្ដើមពី $35,950 ប៉ុន្ដែសមត្ថភាពខ្លាំងសមនឹងតម្លៃ។

Toyota Tundra 2022 ជាឡាន full side pick up ដំបូងរបស់ Toyota ដែលមិនប្រើប្រាស់ម៉ាស៊ីន V8 ជំនួសដោយម៉ាស៊ីន twin-turbo V6 និងប្រអប់លេខ 10 វគ្គអូតូ មានម៉ាស៊ីនពីរជម្រើស។

ជម្រើសទី ១ គឺម៉ាស៊ីន twin-turbocharged 3.5 Litre V6 កម្លាំង 348 សេះសម្រាប់ base model និង 389 សម្រាប់ម៉ូដែលខ្ពស់ជាងបន្ដិច។

រីឯជម្រើសមួយទៀតជាម៉ាស៊ីនប្រភេទ Hybrid twin-turbocharged 3.5 Litre V6 កម្លាំង 389 សេះ បូកជាមួយម៉ូទ័រអគ្គសនីកម្លាំង 48 សេះ ដែលសរុបកម្លាំងបាន 437 សេះ។

សម្រាប់កម្រិតស៊ីសាំង (EPA fuel economy) របស់វាវិញគឺ 20 mpg (miles to the gallons) ឬ 11.8 litres ក្នុង 100 kilometres។

ចំណែកឯរូបរាង របស់វា Toyota បានផ្ដល់ជូនទាំងបែប TRD Off-ROAD និង TRD Sport មិនចាញ់ Ford F-150 Raptor ដែលជាឡាន Pick Full Size ដូចគ្នា ខណៈដែល Raptor មានតម្លៃចាប់ពី ៦ ម៉ឺនដុល្លារឯណោះ ។

ផ្នែកខាងក្នុងវាត្រូវបានបំពាក់មកជាមួយអេក្រង់កម្សាន្ដ Touch Screen ទំហំ 14-inch ជាមួយនឹងប្រព័ន្ធ Audio Multimedia System, ប្រព័ន្ធប្រើប្រាស់ Apple CarPlay និង Android Auto ឥតខ្សែ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.5 ស្ដង់ដារផងដែរ។

ប្រភព៖ Auto Evolution អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី