Tundra 2022 ចេញមុខជាផ្លូវការ ក្លាយជាគូប្រគួតថ្មីជាមួយ Ford F-150 នៅទីលានប្រយុទ្ធ

អ្នកទស្សនា
2362
0/ AKlasseAuto Promotion
2021-09-Tundra_2022_ត្រៀមចេញមុខជាផ្លូវការនៅបំណាច់ឆ្នាំនេះ.jpg

ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំ Toyota Tundra ពីមួយជំនាន់ទៅមួយជំនាន់ហាក់មិនបានកែប្រែអ្វីច្រើននោះទេ ប៉ុន្ដែក្នុងឆ្នាំនេះ Toyota បាននាំមកនូវ Toyota Tundra 2022 ថ្មីស្រឡាងដែលមើលទៅមិនចាញ់ Ford F-150 ឬ Ram 1500 ប៉ុន្មាននោះទេ។ 

Toyota Tundra 2022 បានបំពាក់មកជាមួយនឹងម៉ាស៊ីន V6 Twin-turbocharged ចំណុះ 3.5 L កម្លាំង 389 សេះ (290 kW) សម្រាប់ម៉ាស៊ីនធម្មតា ប៉ុន្ដែសម្រាប់ម៉ាស៊ីន ហាយប្រីដ i-Force Max ដែលជំនួយដោយម៉ូទ័រអគ្គសនី អាចផលិតកម្លាំងបាន 437 សេះ (326 kW) និងរត់ប្រអប់លេខ ១០វគ្គអូតូ។ 

រូបភាពផ្នែកខាងក្នុងនៃ Toyota Tundra 2022 (Motor 1)
រូបភាពផ្នែកខាងក្នុងនៃ Toyota Tundra 2022 (Motor 1)

រីឯរូបរាងរបស់វាត្រូវបាន Toyota រចនាឲ្យមានលក្ខណៈមាំទាំ (សាច់ដុំ) និងអំណាចជាងមុន ផ្នែកខាងក្នុងក៏ត្រូវបានរចនាឲ្យមានផាសុខភាព ទូលាយជាងមុន។

រូបភាពផ្នែកខាងក្នុងនៃ Toyota Tundra 2022 (Motor 1)
រូបភាពផ្នែកខាងក្នុងនៃ Toyota Tundra 2022 (Motor 1)

ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗដូចជា Crawl Control, Multi-Terrain Select និងកញ្ចប់ប្រព័ន្ធសុវត្ថិភាព  Tundra Safety Senses 2.5 (TSS) ដែលផ្ដល់មុខងារជាច្រើនដូចជា ប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិ, blind spot monitoring, rear cross-traffic alert, និង automatic high beams ជាដើម។ 

រូបភាពផ្នែកខាងក្នុងនៃ Toyota Tundra 2022 (Motor 1)
រូបភាពផ្នែកខាងក្នុងនៃ Toyota Tundra 2022 (Motor 1)

Toyota Tundra នឹងធ្វើការចេញមុខលក់ជាផ្លូវការនៅចុងឆ្នាំនេះ ប៉ុន្ដែតម្លៃវិញគឺមិនទាន់បានបង្ហាញជាផ្លូវការនៅឡើយទេ គ្រាន់តែវាត្រូវបានគេព្យាករណ៍ថានឹងចាប់ផ្ដើមពី $36000 ឡើងទៅរហូតដល់ $60000។ 

ប្រភព៖ Motor 1 ប្រែសម្រួល៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More