ជាមួយសន្ទុះការកើនឡើងនៃការទិញរថយន្តថ្មីនៅកម្ពុជា ស្របពេលនឹងការនិយមរចូលចិត្តរថយន្តប្រភេទ MPV (Multiple Purpose Vehicle) ក៏មានការកើនឡើងគួរអោយកត់សម្គាល់ផងដែរ។
ដោយឡែក បើយើងក្រឡេកទៅមើលរថយន្តប្រភេទ MPV របស់ក្រុមហ៊ុន Mitsubishi វិញ រថយន្តម៉ូដែល Xpander និង Xpander Cross កំពុងទទួលបានកំណើននៃការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ហើយកំពុងតែក្លាយជារថយន្តប្រភេទ MPV ដែលលក់ដាច់បំផុតនៅក្នុងទីផ្សារកម្ពុជា។
កត្តាដែលជម្រុញអោយរថយន្តទាំង២ម៉ូដែលនេះទាក់ទាញប្រជាប្រិយភាពពីសំណាក់អតិថិជនកម្ពុជាយើងមានដូចជា:
១. ការរចនាផ្នែកខាងក្រៅ៖ ការរចនារបស់ Xpander និង Xpander Cross បានបង្ហាញពីភាពស្រស់ស្អាត មុខកាច ប្រកបដោយភាពទាក់ទាញ ដែលសាកសមសំរាប់អតិថិជនដែលចូលចិត្តភាពស៊ីវីល័យ។
២. ការរចនាផ្នែកខាងក្នុង៖ ផ្នែកខាងក្នុងនៃរថយន្តទាំង ២ម៉ូដែលនេះ ត្រូវបានរចនាថ្មីទាំងស្រុង ដែលធ្វើអោយរថយន្តនេះមើលមក កាន់តែទំនើបជាងមុន កាន់តែស៊ីវីល័យ និងរឹតតែស្រស់ស្អាតបែបប្រណីតជាមួយការរចនាដោយបន្ថែមជាមួយនឹងស្បែកសឹងតែគ្រប់កន្លែង។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងនៃរថយន្តទាំង ២ម៉ូដែលនេះ ត្រូវបានអតិថិជនលាន់មាត់សរសើរពីភាពធំទូលាយ និងការកាត់បន្ថយសំឡេងរំខានពីខាងក្រៅ ទោះបីជាពេលបើកលឿនក៏ដោយ។
៣. បច្ចេកវិទ្យា៖ សំរាប់ម៉ូដែលថ្មីនៃរថយន្ត Xpander និង Xpander Cross នេះមានបំពាក់បច្ចេកវិទ្យាទំនើបៗជាងមុខជាច្រើនដូចជា ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធ Auto Hold, អេក្រង់ Touch Screen អាចភ្ចាប់ Apple CarPlay/Android Auto, ប្រព័ន្ធ Smart Key, ចង្កូតធូរងាយស្រួលបើកបរ, ប្រព័ន្ធម៉ាស៊ីនត្រជាក់បែប Digital និងបច្ចេកវិទ្យាផ្សេងៗជាច្រើនទៀត
៤. ប្រព័ន្ធសុវត្ថិភាពច្រើនជាងមុន៖ រថយន្តទាំង ២ម៉ូដែលនេះបានបំពាក់ប្រព័ន្ធសុវត្ថិភាពច្រើនជាងមុនដូចជា ប្រព័ន្ធហ្វ្រាំង ABS, EBD, BA, ប្រព័ន្ធផ្តល់សញ្ញាពេលជាន់ហ្វ្រាំងបន្ទាន់ (ESS), ប្រព័ន្ធទប់លំនឹង (ASTC), ប្រព័ន្ធជំនួយពេលឡើងចំណោត (HSA), កាំមេរ៉ាក្រោយ និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។
៥. តម្លៃ៖ រថយន្តទាំង ២ម៉ូដែលនេះ គឺមានតម្លៃសមរម្យ ដោយរថយន្ត Xpander មានតម្លៃ $33,500 និង Xpander Cross មានតម្លៃ $35,500។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចបង់រំលស់ជាមួយលក្ខខណ្ឌងាយៗទៀតផង។
សំរាប់លោកអ្នកវិញ តើពេញចិត្ត Xpander ឬ Xpander Cross?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?