បន្ទាប់ពីបើកឲ្យប្រើប្រាស់សាកល្បងកាលពីដើមខែមេសា កន្លងនៅ (នៅឱកាសបុណ្យចូលឆ្នាំខ្មែរ) ពេលនេះ ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ បានសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៣ នេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
បើតាមរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប គឺជាប្រភេទស្ពានបេតុងខ្សែកាប ប្រវែង ៥១០ម៉ែត្រ ទទឹង ២០.៥ ម៉ែត្រ និង មាន ៦គន្លង ដែល ៣ ទៅ និង ៣ មក ក្នុងនោះ ២ គន្លងសម្រាប់រថយន្ត និង ១គន្លង សម្រាប់ទោចក្រយានយន្ត ដែលអនុញ្ញាតឲ្យធ្វើដំណើរលើស្ពានក្នុងល្បឿន ៤០ គម/ម៉។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២៣ តុលា ២០១៧ ប្រើពេលសម្រេច ៦៨ ខែ ជាមួយថវិកា ៣៥ លានដុល្លារ បានមកពីមូលនិធិតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) មានទីតាំង ភ្ជាប់ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារមកផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ ៣៦ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំណែកឯស្ពានអាកាសឫស្សីកែវវិញ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ ៣៦ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បើកការដ្ឋានសាងសង់កាលពីថ្ងៃ ៣១ មករា ២០២២ ប្រើពេលសម្រេច ១៦ ខែ ជាមួយថវិកាជាង ៩ លានដុល្លារ។ ស្ពានអាកាសនេះមាន ទទឹង ៣.២៥ ម៉ែត្រ បូក ៣.៥០ ម៉ែត្រ សម្រាប់ចរាចរទ្វេទិស មាន ២ គន្លងទៅ និង ២ មក និងកំណត់ល្បឿនបើកបរ ៤០ គម/ម៉។
សូមជម្រាបជូនដែរថា សមិទ្ធផលស្ពានទាំង ២ នេះ គឺជាការផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធស្ពានភ្លោះជ្រោយចង្វារ ដែលដែលដើរតួនាទីសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរវាងផ្លូវជាតិលេខ ៥ និងលេខ ៦ ជាពិសេសតំបន់ឫស្សីកែវ និងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ឲ្យកាន់តែមានសក្តានុពលក្នុងការអភិវឌ្ឍថែមទៀត។
ប្រភព៖ ក្រសួងព័ត៌មាន
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី