បន្ទាប់ពីសាលារាជធានីភ្នំពេញ បញ្ចេញឡានក្រុង ១៧៥ គ្រឿង ដឹកប្រជាពលរដ្ឋទៅស្រុកហ្រ្វីថ្ងៃភ្ជុំបិណ្ឌ ពេលនេះ សម្ដេចតេជោ បានចេញប្រសាសន៍ឲ្យរៀបចំដំណើរការរថភ្លើង ពីរខ្សែទៀត ឲ្យប្រជាពលរដ្ឋជិះ ដោយឥតបង់ប្រាក់ រយៈពេល ០៤ ថ្ងៃ នាឱកាសបុណ្យភ្ជុំខាងមុខនេះ។
តាមការចុះផ្សាយពីក្រសួងព័ត៌មានកាលពីពេលថ្ងៃទី ១៦ ខែ កញ្ញាឆ្នាំ ២០២២ ថ្មីៗនេះ បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយនឹងក្រុមហ៊ុន Royal Railway ដាក់ដំណើរការរថភ្លើងដឹកអ្នកដំណើរ ឲ្យប្រជាពលរដ្ឋជិះដោយមិនគិតថ្លៃ ក្នុងរយៈពេល ០៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ រហូត ដល់ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២២ នេះ ដើម្បីជាការសម្រួលថ្លៃចំណាយធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។
យោងតាមសេចក្ដីប្រកាស បានបង្ហាញថា ខ្សែរថភ្លើងនេះមានឆ្លងកាត់ខេត្តដូចជា កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង តាកែវ កំពត និង ខេត្តព្រះសីហនុ ដែលចែកចេញជា ២ គោលដៅ ដូចជា៖
គោលដៅខ្សែទី ១ ៖ ពីរាជធានីភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង ចេញដំណើរនៅម៉ោង ៦ៈ ៤០ នាទីព្រឹក និងត្រឡប់មកវិញនៅម៉ោង ៣ រសៀល ។
គោលដៅខ្សែទី ២ ៖ រាជធានីភ្នំពេញ-តាកែវ-កំពត-ព្រះសីហនុ ចេញដំណើរម៉ោង ៧ៈ០០ នាទី ព្រឹក និងត្រឡប់មកវិញនៅម៉ោង ២ រសៀល។
គួរបញ្ជាក់ថា អ្នកដំណើរត្រូវមកយកសំបុត្រ ធ្វើដំណើរតាមរថភ្លើងទាំងពីរខ្សែនេះ ដែលនឹងត្រូវបានចែកជូនដោយផ្ទាល់ មុនថ្ងៃចេញដំណើរ ២ ថ្ងៃ នៅស្ថានីយ៍រាជាយស្ម័យយាន (ស្ថានីយរថភ្លើងភ្នំពេញ) និងនៅតាមស្ថានីយ៍ បណ្ដាខេត្ត ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាច ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី