👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ស្របពេលការប្រើប្រាស់ឡានអគ្គិសនីកាន់តែមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន ជាពិសេសសម្រាប់ប្រជាជនស៊ីវិល ជិះជាប្រចាំថ្ងៃ ថ្មីៗនេះ សហរដ្ឋអាមេរិក គ្រោងពង្រីកអគ្គិសនីវូបនីយកម្មនេះ ឲ្យដល់វិស័យយោធាបន្ថែមទៀត ដោយបានចាប់ផ្ដើមជួបពិភាក្សា ជាមួយក្រុមហ៊ុនផលិតឡានអគ្គិសនីថ្មី, Canoo ស្ដីពីការរចនាគម្រូរថយន្ដអគ្គិសនី ឲ្យសមសម្រាប់បម្រើលើកិច្ចការយោធា ពោលគឺសម្រាប់ពលទាហានប្រើប្រាស់។

បើតាមសារព័ត៌មាន MSN បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្ដអគ្គិសិនីថ្មីរបស់អាមេរិក Canoo បានជួបពិភាក្សាជាមួយរដ្ខាភិបាលអាមេរិក កាលពីខែ មិថុនាកន្លងទៅ និងបានឲ្យដឹងថាខ្លួន នឹងផ្ដល់គម្រូរថយន្ដអគ្គិសនីដែលបានបង្ហើយការផលិត ដល់កងយោធារបស់អាមេរិក ប្រើប្រាស់សាកល្បង ដើម្បីត្រួតពិនិត្យ លើការបំពាក់បច្ចេកវិទ្យា និងមុខងារផ្សេងៗក្នុងរថយន្ដ ដើម្បីឲ្យប្រាកដថារថយន្ដអគ្គិសនីនេះអាចប្រើប្រាស់ សម្រាប់ការងារយោធាបាន។

រថយន្ដដែលនឹងត្រូវសាកល្បងនេះ គឺ Canoo ប្រភេទ Pickup បណ្ដោយ ៥.៤ ម៉ែត្រ ទទឹង ១.៩ ម៉ែត្រ រត់ដោយប្រើកង់បួន ឬ AWD មានជម្រើសម៉ូទ័រ ១ និង ២ កម្លាំង ៦០០ សេះ អាចផ្ទុកទម្ងន់អតិបរិមាបាន ៨១៦ គីឡូក្រាម ជាមួយសមត្ថភាពធ្វើដំណើរបានចម្ងាយ ៣២២ គីឡូម៉ែត្រជាមួយថាមពលពេញ លើសពីនេះ វាក៏អាចផ្ដល់អគ្គិសនីឲ្យ ឧបរករណ៍ផ្សេងៗជាច្រើនសាកក្នុងពេលតែមួយបានពេញមួយថ្ងៃដោយអស់ថាមពលតែ ១០% ប៉ុណ្ណោះ។

ក្រៅតែពីការប្រើប្រាស់ក្នុងវិស័យយោធា ក្រុមហ៊ុន Canoo ក៏បានសហការផលិតរថយន្ដអគ្គិសនីសម្រាប់ការប្រើប្រាស់ក្នុង ស្ថាប័នយានអាវកាស NASA ផងដែរ ដោយវានឹងត្រូវដាក់ប្រើសម្រាប់ដឹកជញ្ចូនអ្នកអាវកាសយាននិក ក្នុងបេសសកកម្ម របស់ NASA។
គួរបញ្ជាក់ផងដែរថា ក្រៅតែពីរថយន្ដអគ្គិសនីក្រុមហ៊ុន Canoo រថយន្ដអគ្កិសនីរបស់ក្រុមហ៊ុនល្បីឈ្មោះមួយទៀតនោះគឺ GM, GMC Hummer EV ក៏ត្រូវបាន GM គ្រោងនឹងបំពាក់បច្ចេកវិទ្យាបន្ថែមសម្រាប់តម្រូវការប្រើប្រាស់ក្នុងវិស័យយោធាផងដែរ

អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី