ក្រសួងប្រកាសបន្ធូរបន្ថយពិន័យថ្លៃឆៀកសម្រាប់ឡាន ៤០ ម៉ឺនគ្រឿង ដែលខកខានឆៀកយូរឆ្នាំ 

អ្នកទស្សនា
1169
0/ AKlasseAuto Promotion
2022-01-បន្ធូរបន្ធយពិន័យ_ឡាន_៤០_ម៉ឺនគ្រឿងដែលអត់ទាន់ធ្វើឆៀក.jpg

ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ

https://bit.ly/3FZefOr

ឬផ្ញើ CV មកកាន់ ៖

Email : Sotheara@advan-auto.com

Telegram : 015 201 102

…………………………………………………………………..

កាលពីពេលថ្មីៗនេះឯកឧត្តម ឈួន វុន អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ចូនបានអំពាវនាវដល់ម្ចាស់រថយន្តដែលហួសសុពលភាព ត្រួតពិនិត្យបច្ចេកទេសយានយន្ត ឬឆៀក ចំនួនជាង ​៤០មុឺនគ្រឿង ទៅធ្វើឆៀក ដោយក្រសួង នឹងបន្ធូរបន្ធយទំហំផាកពិន័យចំពោះរថយន្តណាដែលមិន បានឆៀកយូរឆ្នាំ។

ឯកឧត្តមបានបកស្រាយនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ក្រសួងសាធារណការ និងដឹកជញ្ចូន MPWT LIVE SHOW ថា ចំពោះរថយន្តគ្រួសារ ដែលខកខានមកឆៀកច្រើនឆ្នាំ ឬមិនដែលបានមកឆៀកសោះ នឹងទទួលការពិន័យត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ និងគិតតែ ១ ឆ្នាំសម្រាប់រថយន្ដធុនធ្ងន់។ ករណីប្រសិនបើលើស កាលកំណត់ឆៀកក្រោម ២ឆ្នាំ ក្រសួងនឹងបន្ធូរបន្ថយ ដកមួយខែជូន។ ឧទាហរណ៍៖ ប្រសិនបើរថយន្ដលោកអ្នកលើសកាលបរិច្ឆេទឆៀកចំនួន ២ខែ នោះ ក្រសួងនឹងគិតពិន័យត្រឹមតែ ១ខែប៉ុណ្ណោះ។ 

សកម្មភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)
សកម្មភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)

បន្ថែមពីនេះទៅទៀត ឯកឧត្តមបានមានប្រសាសន៍ថា

“ពីមុនយើងមិនដែលមានការពិន័យទេ​ ហើយដោយសារប្រហែលមិនមាន ការពិន័យនេះហើយ ដែលធ្វើអោយយានយន្តមិនមកឆៀករហូតទៅដល់ ៣០ ទៅ ៤០ មុឺនគ្រឿង” ។ 

គួររំលឹកផងដែរ​ថា ការផាកពិន័យនេះត្រូវអនុវត្តចំពោះយានយន្ដ ដែលហួសសុពលភាព ៣០ថ្ងៃក្រោយកាលកំណត់វិញ្ញានបនបត្រឆៀក ដោយគិត ១ថ្ងៃ ៥០០រៀល សម្រាប់រថយន្ដធុនតូច និង ២០០០ រៀលសម្រាប់រថយន្ដធុនធំ។ 

អត្ថបទដោយ៖ មុីស៊ាង

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto

Subscribe YouTube Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More