បន្ទាប់ពីមានទីផ្សារផលិតឡានអគ្គិសនីជាម៉ាកសញ្ញាប្រចាំប្រទេសរបស់ខ្លួន (Vinfast) ដែលបាននាំចេញទៅលក់គ្រឹកគ្រែង នៅសហរដ្ឋអាមេរិក ថ្មីៗនេះ ក្រុមហ៊ុនយានយន្ដវៀតណាម មួយទៀត គ្រោងផលិតសមិទ្ធផលថ្មីបន្ថែមដែលជា ឡានហោះ ខ្នាតតូច ១ កៅអី និងជាពិសេស វាប្រើប្រាស់អគ្គិសនីជាប្រភពថាមពល។
យោងតាមសារព័ត៌មាន VN Express International បានចុះផ្សាយថា កូនឡានហោះអគ្គិសនីនេះ មានឈ្មោះថា Airlios ដែលផលិតដោយក្រុមហ៊ុនមានឈ្មោះដូចគ្នានេះមកពីក្រុងហាណូយ អាចផ្ទុកមនស្សបានម្នាក់ ប្រើកង្ហារបួន និងហោះឡើងដូចឧទ្ធម្ភាគចក្រ (vertical take on/off) មិនចាំបាច់ត្រូវការផ្លូវរត់ដូចយន្ដហោះធម្មតា ក្នុងនោះវាមានសមត្ថភាព ហោះឡើងបានកម្ពស់ ១២០ ម៉ែត្រ ដែលប្រហាក់ប្រហែលនឹងអគារកម្ពស់ ៤៤ ជាន់ ហើយសម្រាប់ ថាមពលថ្មទៀតសោត អាចសាកបានពេញប្រើពេលត្រឹម ៧ ទៅ ៩ នាទីប៉ុណ្ណោះជាមួយស្ថានីយ៍សាកថាមពល ៣០kW។
គម្រូកូនយន្ដហោះនេះ បានសម្រេចការហោះតេស្ដសាកល្បងបានចម្ងាយ ៣៣ គីឡូម៉ែត្រ ប្រើពេល ២០ នាទី ជាមួយនឹងកម្ពស់ទាបជាង ១២០មែត្រពីដី និង ម្ដងទៀតវាបានឆ្លងកាត់ការតេស្ដ បាន ១០០ ម៉ោង និង ចម្ងាយ ១០០០ គីឡូម៉ែត្រ ផងដែរ។ យ៉ាងណាមិញក្រុមហ៊ុនបានឲ្យដឹងដែរថា Airlios នឹងមានតម្លៃចាប់ផ្ដើមពី ៨១០០០ ដុល្លារ ក្នុងនោះ ក្រុមហ៊ុនមានផ្ដល់ជូនម៉ូដែលមួយប្រភេទទៀត ដែលមានតម្លៃខ្ទង់ ៩៩០០០ ដុល្លារ ផងដែរ។
តាមប្រសាសន៍របស់លោក Mai Thien Vu ប្រធានគ្រប់គ្រងផ្នែកបច្ចេកវិទ្យាប្រចាំក្រុមហ៊ុន បានឲ្យដឹងថា៖
បច្ចុប្បន្ននេះ វាត្រូវបានសម្រេចបាន ៧០% ទៅ ៨០% ហើយ ហើយយើងគ្រោងនឹងធ្វើតេស្ដ Airlios version (or Commercial version) ចុងក្រោយនៅចុងឆ្នាំ ២០២៣ នេះ
លោកបានបន្ថែមទៀតថា៖
បើសិនជាវាប្រព្រឹត្តទៅបានជោគជ័យគ្រប់ជ្រុងជ្រោយ និងអាចចេញលក់បាន តាមកាលបរិច្ឆេទកំណត់នោះ Airlios នឹងក្លាយជា ឡានហោះ ឬ យន្ដហោះខ្នាតតូច ដំបូងគេ ដែលមានដើមកំណើតពីប្រទេសអាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ផងដែរថា ក្រៅតែពី វៀតណាម មានប្រទេសជាច្រើនទៀតនៅអាស៊ាន ដែលកំពុងស្វះស្វែងសម្រេចការផលិត ឡានហោះប្រភេទស្រដៀងគ្នានេះ ដូចជា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ដូនេស៊ីជាដើម ដែលកំពុងតែត្រៀមធ្វើតេស្ដសម្រេចផ្លូវការក្នុង ពេលឆាប់ៗនេះដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី