👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដអគ្កិសនីល្បីឈ្មោះរបស់វៀតណាម VinFast បានប្រកាសបំណងរបស់ខ្លួនថា ចង់ក្លាយជាទីផ្សារផលិត និងលក់ឡានអគ្គិសនីធំជាងគេលើពិភពលោក ដេញជើងក្រុមហ៊ុនឡានអគ្កិសនីជើងខ្លាំងបច្ចុប្បន្ន Tesla ដោយប្រើប្រាស់ទីផ្សារសហរដ្ឋអាមេរិក និងអ៊ឺរ៉ុបជាគោល។
VinFast ត្រូវបានស្គាល់ថាជាក្រុមហ៊ុនផលិតឡានធំមួយ មានដើមកំណើតពីប្រទេសអាស៊ីអាគ្នេយ៍ វៀតណាម ដែលប្រឡូកចូលក្នុងទីផ្សារយានយន្ដកាលពីឆ្នាំ ២០១៩ នឹងប្រែខ្លួនជាក្រុមហ៊ុនឡានអគ្គិសនីសុទ្ធក្នុងឆ្នាំ ២០២១ នេះ ដោយសម្រុកយកទីផ្សារអាមេរិកជាគោលដៅ ហើយបន្ដបន្ទាប់ក៏បានក្លាយជាក្រុមហ៊ុនរថយន្ដអគ្គិសនីធំជាងគេ លំដាប់ទី ២ ក្នុងទីផ្សារនេះ ហើយថ្មីៗនេះ ខ្លួនទើបតែបានចំណាយទឹកប្រាក់ជាង ២០០ លានដុល្លារ បើកទីស្នាក់ការកណ្ដាលក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក ជាមួយនឹងគម្រោងសាងសង់ទីតាំងលក់ និងផ្ដល់សេវាកម្មជាង ៦០កន្លែងបន្ថែមទៀតក្នុងឆ្នាំនេះ។
ក្នុងនោះដែរ VinFast ក៏ទើបតែបានវិនិយោគទុនជាទឹកប្រាក់ជាង ២ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឡានអគ្គិសនី VinFast របស់ខ្លួនក្នុងទឹកដីភាគខាងជើងរដ្ឋ Carolina សហរដ្ឋអាមេរិកផងដែរ ដោយគ្រោងនឹងចាប់ផ្ដើមដំណើរការ សង្វាក់ផលិតកម្មក្នុងឆ្នាំ ២០២៤ ជាមួយនឹងការព្យាករណ៍ថាអាចផលិតបានរថយន្ដអគ្កិសនីជាមធ្យម ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ។
លើសពីនេះ ដើម្បីជាការផ្សព្វផ្សាយលក់រថយន្ដអគ្គិសនីរបស់ខ្លួនបន្ថែមទៀត VinFast ក៏បានបើកការបណ្ដាក់ទុនសេរ៊ី ឬ បោះលក់ភាគហ៊ុនជាសាធារណៈ IPO (Initial Public Offering) ផងដែរ។

មិនត្រឹមតែផ្ដោតតែលើទីផ្សារអាមេរិកប៉ុណ្ណោះទេ ថ្មីៗនេះ VinFast បានឲ្យដឹងថា ខ្លួនកំពុងរៀបចំគម្រោងការ សាងសង់រោងចក្រ ក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់ជាការចាប់ផ្ដើមពន្លកឧស្សាហកម្មក្នុងទីផ្សារអ៊ឺរ៉ុបផងដែរ។

VinFast បានឲ្យដឹងដែរថា នេះជាការចាប់ផ្ដើមលើគោលដៅក្លាយជាក្រុមហ៊ុនផលិត និងចែកចាយលក់រថយន្ដអគ្គិសនី ធំជាងគេលើពិភពលោក ដោយឆ្នាំនេះខ្លួនបានសម្រេចការលក់រថយន្ដបានចំនួន ៤ ២០០០ គ្រឿង ដោយតម្លៃរថយន្ដអគ្គិសនី គឺត្រឹមតែ ៤១០០០ ដុល្លារប៉ុណ្ណោះសម្រាប់ម៉ូដែល SUV ថ្មី VF8 ដែលប្រៀបទៅនឹង SUV ថ្មី របស់ Tesla មានតម្លៃដល់ទៅ ៦៣ ០០០ ដុល្លារ។

នេះគឺជាជំហានល្អមួយដែល VinFast បានជ្រើសយកទីផ្សារក្រៅប្រទេសដូចជា អាមេរិក និង អ៊ឺរ៉ុបសម្រាប់ចែកចាយលក់ឡានអគ្គិសនីរបស់ខ្លួន ដោយសារតែទីផ្សារក្នុងស្រុក ប្រទេសវៀតណាម និងអាស៊ីអាគ្នេយ៍ ហាក់នៅចង្អៀតនៅឡើយសម្រាប់រថយន្ដអគ្គិសនី។
អត្ថបទ៖ Andra AdvanAuto
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព